រូបិយបណ្ណឌីជីថល

តើរូបិយបណ្ណឌីជីថលមានសារៈសំខាន់បែបណាខ្លះ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសហភាពអឺរ៉ុប?


តើរូបិយបណ្ណឌីជីថលមានសារៈសំខាន់បែបណាខ្លះនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសហភាពអឺរ៉ុប? បើតាមការឲ្យដឹងពីលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលសហភាពអឺរ៉ុប បាននិយាយថា រូបិយបណ្ណឌីជីថល នឹងមានតួនាទីសំខាន់ណាស់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនាពេលអនាគត ពោលគឺវាថែមទាំងក្លាយជាជម្រើសសាច់ប្រាក់សម្រាប់សាធារណជនទូទៅចាយវាយនៅក្នុងប្រទេស និងឆ្លងប្រទេសថែមទៀតផង។ នេះបើយោងតាមសេចក្ដីរាយការណ៍ ដោយសារព័ត៌មាន South China Morning Post។
រូបិយបណ្ណឌីជីថលជំរុញសេដ្ឋកិច្ចអឺរ៉ុប? រូបភាព CNBC

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការបង្កើតថ្មីរបស់ធនាគារអន្តរជាតិ លោកស្រី Christine Lagarde ប្រធានធនាការកណ្ដាលសហភាពអឺរ៉ុបបាននិយាយថា រូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាល អាចដើរតួជាយុថ្កាធិការដ៏សំខាន់សម្រាប់គោលនយោបាយរូបិយវត្ថុ ខណៈដែលការប្រើប្រាស់ក្រដាសប្រាក់អាចនឹងមាននិន្នាការធ្លាក់ចុះ ។

លោកស្រីប្រធានធនាការកណ្ដាលសហភាពអឺរ៉ុបបានបញ្ជាក់ថា មួយរយៈពេលមកនេះជាពិសេសគឺនៅក្នុងពេលពិភពលោកឆ្លងកាត់អន្តរកាលនៃការរីករាលដាលនៃមេរោគកូវីដ ១៩ សេវាទូទាត់តាមប្រព័ន្ធឌីជីថល នៅអឺរ៉ុបមានកំណើនកើនឡើងបីដង ហើយនិន្នាការទៅអនាគតក៏ទំនងជាមានល្បឿនលឿនជាងនេះផងដែរ ។

ពាក់ព័ន្ធនឹងរូបិយបណ្ណឌីជីថលនេះ ធនាគារកណ្តាលនៅប្រទេសមួយចំនួនហាក់បីដូចជាស្ទាក់ស្ទើរ នៅក្នុងការជំរុញ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ធនាគារនានាគឺត្រូវតែបំពេញការងារនេះបន្ថែមទៀត។

លោកស្រីប្រធានធនាការកណ្ដាលសហភាពអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់ថា ថ្នាលនៃចរាចរណ៍សាច់ប្រាក់ឌីជីថលកំពុងតែត្រូវបាន ត្រួសត្រាយផ្លូវ ហើយប្រជាពលរដ្ឋនៅលើពិភពលោកកំពុងតែពេញនិយម ដូច្នេះវាគ្មានហេតុផលណាដែលធនាគារកណ្តាល បន្ទច់បង្អាក់ការទូទាត់តាមប្រព័ន្ធឌីជីថលនេះឡើយ ។

លោកស្រីក៏បានជំរុញឲ្យសហភាពអឺរ៉ុបធ្វើការរិះគិត អំពីប្រាក់អឺរ៉ូឌីជីថលផងដែរ ដើម្បីរក្សាកិត្យានុភាពទាំងនយោបាយ និង សេដ្ឋកិច្ចរបស់អឺរ៉ុប ។

ជុំវិញបញ្ហាកំណើនប្រជាប្រិយភាព និង ការទូទាត់រូបិយបណ្ណឌីជីថលនេះ ធនាគារកណ្តាលនៅប្រទេសជាច្រើន រួមមានទាំង ធនាគារកណ្តាលអឺរ៉ុប និង ធនាគារកណ្តាលអង់គ្លេសក៏កំពុងធ្វើការសិក្សា និងស្ទាបស្ទង់ លើការចេញរូបិយបណ្ណឌីជីថល ដែលមានសក្តានុពលសម្រាប់សាធារណជនទូទៅផងដែរ។

តាមការគ្រោងទុកប្រសិនបើគ្មានការរាំងស្ទះទេនោះធនាគារកណ្តាលអឺរ៉ុប គ្រោងនឹងដំណើរ ការបង្កើតរូបិយបណ្ណឌីជីថលនៅក្នុងរង្វង់ខែ តុលា ខាងមុខនេះហើយ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិកធំៗកំពុងចោលក្រសែភ្នែកសម្រាប់បរិយាកាសវិនិយោគនៅវៀតណាមកាន់តែខ្លាំង

ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងវៀតណាមនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានសកម្មភាពផុសផុលកាន់តែខ្លាំងឡើងៗ។ តួយ៉ាង មានតំណ…

ជំនួបពិភាក្សាគ្នា២ថ្ងៃរបស់លោក ស៊ី ជីនពីង និងលោកពូទីន មានការឯកភាពរួមគ្នាលើកិច្ចការអ្វីខ្លះ?

បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង បានវិលត្រឡប់បានចាកចេញពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុងប៉េកាំងវិញហើយនៅថ្ងៃពុធទី ២២មីនា បន្ទាប់ពីដំណើរទស្ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ