អាជីវកម្ម​អំឡុងពេលកូវីដ-១៩

ក្រុមអ្នកជំនួញ៖ ប្រតិបត្តិការអាជីវកម្មក្នុងសម័យកូវីដ-១៩ ទាមទារការប្រុងប្រយ័ត្នខ្ពស់ និង ចេះបត់បែនទើបរស់


ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុន និងអាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនបន្តរស់ទាំងត្រដាបត្រដួស។ ក្រុមអ្នករកស៊ីនៅក្នុងឧស្សាហកម្មផលិត ពិសេសផ្នែកចំណីអាហារបានអះអាងថា វិបត្តិកូវីដ-១៩ មិនមែននាំមកនូវតែវិបត្តិមួយមុខនោះទេ ប៉ុន្ដែ វាក៏បានផ្តល់មេរៀន និងបទពិសោធន៍ជាច្រើនឲ្យពួកគេចេះបត់បែន និងប្រុងប្រយ័ត្នកាន់តែខ្ពស់ក្នុងការប្រតិបត្តិការ ក៏ដូចជាការពង្រីកអាជីវកម្ម។
រោងចក្រ​ផលិត​នំ​ស្រួយ​ លីលី
ដោយ

វិបត្តិជំងឺកូវីដ-១៩ បានបង្រៀនឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និងអាជីវកម្មមួយចំនួនកាន់តែមានការប្រុង​ប្រយ័ត្ន និងប្រិតប្រៀងបំផុតក្នុងការផលិត និងប្រើប្រាស់ហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ និងអាជីវកម្មរបស់ពួកគេ ព្រោះថា នៅក្នុងអំឡុងពេលនេះបើអ្នករកស៊ីមិនបានសិក្សា និងវាយតម្លៃឲ្យបានហ្មត់ចត់ទេ​នោះអាជីវកម្មរបស់ពួកគេអាចប្រឈមនឹងបិទទ្វារ ឬក្ស័យធនក៏អាចថាបាន។

លោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិត​នំស្រួយលីលី បានចែករំលែកជា​គំនិតយោបល់​ថា ក្រុមហ៊ុនអាជីវកម្ម ឬសហគ្រាសមិនគួរចំណាយដើមទុនច្រើន ដើម្បីពង្រីកអាជីវកម្មក្នុងអំឡុងវិប​ត្តិកូវីដ-១៩ នេះនោះទេ ដ្បិតវាជាការប្រថុយប្រថាន ដែលមានហានិភ័យខ្ពស់។ ម្យ៉ាងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ក្នុងការឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកជំទាវ ឧកញ៉ា កែវ មុំ បានលើកឡើងទៀតថា នៅឆមាសទី១ឆ្នាំ២០២១ ក្រុមហ៊ុននំស្រួយលីលី បានបាត់បង់ចំណូលយ៉ាងច្រើនបើធៀបឆមាសទី១កាលពីឆ្នាំ២០២០។ មូលហេតុដែលធ្វើឲ្យក្រុមហ៊ុននំស្រួយលីលីធ្លាក់ចុះចំណូល ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ២០២១​ មានស្ថានភាពធ្ងន់ធ្ងរជាងឆ្នាំ២០២០។ 

លោក មង វណ្ឌី ប្រធានផ្នែកគ្រប់គ្រង​សហគ្រាស​ផលិតទឹកត្រី លាង ឡេង បានបញ្ជាក់ថា ទោះកម្ពុជា​រងនូវការ​ឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែសហគ្រាសលោក​មិនបានផ្អាកដំណើរការនោះទេ គ្រាន់តែមានការផ្លាស់ប្តូររបៀប​ក្នុងការផលិត និងចែកចាយតែប៉ុណ្ណោះ។ ​លោកអះអាងថា នៅអំឡុងកូវីដ-១៩ សហគ្រាសលោក​បានកាត់បន្ថយថ្ងៃ​ធ្វើការចំនួនពីរ​ថ្ងៃក្នុង១សប្តាហ៍ រីឯបុគ្គលិកនិងកម្មករទាំងអស់តម្រូវ​ឲ្យស្នាក់នៅ​កន្លែងផលិតមិន​អនុញ្ញាតឲ្យ​ទៅផ្ទះនោះទេ ក្រោយចប់ការងារ។ 

អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកជំនួញ​ល្បីឈ្មោះមួយរូបនៅកម្ពុជា លោក យក់ ចំរើនឬទ្ធិ ​ប្រធាន​អគ្គនាយក​ប្រតិបត្តិ ​នៃ​ក្រុមហ៊ុន​​សម្ព័ន្ធ​ធានារ៉ាប់រង​ FORTE ​បានលើកឡើងដែរថា លោក​ជំរុញឲ្យក្រុមហ៊ុន​ សហគ្រាស និងអាជីវកម្មត្រូវ​រកវិធីសាស្ត្រ ដើម្បីរស់ជាមួយកូវីដ-១៩ ដ្បិតជំងឺរាតត្បាតជាសកលមួយនេះនឹងបន្តរស់នៅជាមនុស្សជារៀងរហូត ប្រៀបបាន​នឹងជំងឺផ្តាសាយធំដូច្នេះដែរ។ លោកមើលឃើញថា ក្រោតែជា​វិបត្តិ កូវីដ-១៩ ក៏ជាឱកាស​សម្រាប់ក្រុមហ៊ុន​ សហគ្រាស និងអាជីវកម្មក្នុងការកែប្រែចំណុចខ្វះខាត និងដោះស្រាយបញ្ហាផ្ទៃក្នុងផ្សេងៗផងដែរ។

សូមបញ្ជាក់ថា កូវីដ-១៩ នៅកម្ពុជា​នៅតែបន្ដអូសបន្លាយ​ហើយចំនួនអ្នកឆ្លង​ក៏មាន​ការកើនឡើង​កាន់តែច្រើនដែរ ដោយគិតមកទល់ពេលនេះ កម្ពុជា​មានអ្នកឆ្លង​កូវីដ-១៩ សរុប​ដល់ទៅជាង​៥ម៉ឺននាក់ និង​អ្នកស្លាប់វិញ​មានប្រមាណ​៧០០នាក់។ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួន​អ្នកឆ្លង​ប្រចាំថ្ងៃមានក្នុងរង្វង់​ប្រមាណជាង៩០០នាក់៕

None



អត្ថបទបន្ទាប់


ប្រើ​ អេស៊ីលីដាម៉ូបាល ទូទាត់ថ្លៃទំនិញ មិនបាច់ជជែកគ្នារឿងលុយអាប់ខ្វះ!

ជាទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម នៅពេលទិញទំនិញ​ឬសេវាកម្មនានា អ្នកទិញ​និងអ្នកលក់អាចនឹងជជែកវែកញែកគ្នា​រឿង​លុយអាប់ខ្វះ ឬលើស ជាដើម ។ ឧទាហរណ៍…

កម្ពុជានាំចេញម្រេចកើនឡើងខ្លាំងដល់ទៅ៤០០% នៅពាក់កណ្ដាលឆ្នាំនេះ តើមកពីមូលហេតុអ្វី?

ការនាំចេញម្រេចនៅរយៈពេល៦ខែឆ្នាំ២០២១នេះ សម្រេចបានជាង ១ម៉ឺន៤ពាន់តោន ដែលមានកំណើនដល់ទៅប្រមាណ៤០០% ដោយក្នុងនោះ ប្រទេសវៀតណាមបានបញ្ជាទិញម្រេច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ