Huawei ខំពង្រឹងអាជីវកម្មថាមពលឌីជីថលថ្មី

ក្រោយរងទណ្ឌកម្មពីអាមេរិក Huawei ខំពង្រឹងអាជីវកម្មថាមពលឌីជីថលថ្មី


ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងពង្រឹងអាជីវកម្មថាមពលឌីជីថលថ្មីរបស់ខ្លួន ដើម្បីជួយធានាដល់ការបន្តលូតលាស់ និង ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ស្របពេលដែលខ្លួនកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ដែលបានរារាំងមិនឲ្យក្រុមហ៊ុនមួយនេះទិញឧបករណ៍ស្នូលពីអាមេរិក សម្រាប់ការអភិវឌ្ឍផលិតកម្មស្មាតហ្វូន នោះទេ។
Huawei

បន្ថែម​ពី​នេះ ឧបករណ៍ និង​បណ្ដាញ 5G របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ ក៏​ត្រូវ​បាន​អា​មេ​រិ​ក និង​កា​ណា​ដា ហាមឃាត់​ដំឡើង​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ទាំងនេះ​ផង​ដែរ​។ នេះ​បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

លោក Boham Sun ប្រធាន​ក្រុមហ៊ុន Huawei Digital Power Asia-Pacific បាន​និយាយ​ថា ការ​រីក​ចម្រើន​នៃ​អាជីវកម្ម​ថាមពល​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន Huawei ដែល​មាន​ឧបករណ៍​សំខាន់​ៗ​ដូច​ជា ឧបករណ៍​បំប្លែង​ថាមពល​អគ្គិសនី និង​ប្រព័ន្ធ​ប្រសិទ្ធភាព​ថាមពល​ផ្អែក​លើ​បច្ចេកវិទ្យា AI ក្នុង​ការ​ផ្គត់ផ្គង់​ដល់​គ្រឿង​បរិក្ខារ តាម​រយៈ​ការ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ និង មជ្ឈមណ្ឌល​ទិន្នន័យ​នឹ​ជាដើម ដែល​ទាំង​អស់នេះ នឹង​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការ​រីក​លូតលាស់ និង ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​យក្ស Huawei ។

លោក Boham Sum បាន​គូស​បញ្ចា​ក់ថា តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក គឺជា​ទីផ្សារ​ដែល​មាន​សក្តានុពល​ធំ​បំផុត សម្រាប់​អាជីវកម្ម​ថាមពល​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន​នេះ ដោយសារ​តែ ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​កំពុង​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​អនុវត្ត​ថាមពល អព្យាក្រឹត​កាបូន និង ថាមពលបៃតង​។

គួរ​រំឭក​ថា ក្រុមហ៊ុន Huawei ត្រូវ​បាន​ដាក់​កម្រិត​មិន​ឱ្យ​ទិញ​បច្ចេកវិទ្យា​សំខាន់​ៗ​របស់​អា​មេ​រិ​ក ខណៈ​ការ​ហាមឃាត់​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​នេះ​។ ទន្ទឹម​នឹង​នោះ សហរដ្ឋអាមេរិក និង ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ទៀត​ក៏​បាន​ហាមឃាត់​ការ​ប្រើប្រាស់​ឧបករណ៍ 5G របស់​ក្រុមហ៊ុន Huawei នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់ទំនង​របស់​ពួក​គេ​ផង​ដែរ​។

ក្រុមហ៊ុន Huawei នៅ​ក្នុង​ខែមីនា​បាន​រាយការណ៍​ពី​ប្រាក់​ចំណូល​សរុប​មាន​ប្រមាណ ១០០ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២១ ដែល​មានការ​ធ្លាក់​ចុះ​ជិត​៣០% បើ​ធៀប​ក្នុង​ឆ្នាំ ២០២០​។

គួរ​កត់​សម្គាល់ថា ក្រុមហ៊ុន Huawei ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍ និង ស្មា​ត​ហ្វូ​ន ប៉ុន្តែ ក្រុមហ៊ុន​នេះ ក៏​មាន​ចំណែក​ទីផ្សារ​ពិភពលោក​ដ៏​សំខាន់​សម្រាប់​ការ​ផលិត​ឧបករណ៍​បំប្លែង​ថាមពលអគ្គីសនី ដែល​ជា​ឧបករណ៍​ដ៏​សំខាន់​ដែល​ប្រើ​ក្នុង​អាជីវកម្ម​ថាមពល​ពន្លឺព្រះអាទិត្យ និង មជ្ឈមណ្ឌល​ទិន្នន័យ​ផង​ដែរ​។ តួរ​យ៉ាង អាជីវកម្ម​ថាមពល​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន Huawei មាន​បុគ្គលិក​ប្រហែល ៦ ពាន់​នាក់ ជាមួយនឹង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិវឌ្ឍន៍​ចំនួន ១២ នៅ​ក្នុង​ប្រទេស​ចិន អឺរ៉ុប និង អាស៊ី​។

គួរ​ជម្រាប​ថា អាជីវកម្ម​ថាមពល​ឌី​ជី​ថ​ល​បាន​នឹង​កំពុង​រុញ​ចូល​ទៅ​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ខណៈ ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​ស្អាត Sunseap នៅ​ប្រទេស​សិង្ហ​បុរី​ក៏​កំពុង​ប្រើប្រាស់​ឧបករណ៍ និង បច្ចេកវិទ្យា​របស់​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​របស់ Huawei​ផង​ដែរ ។

លោក Boham Sun បាន​អះអាង​ថា មាន​តម្រូវការ​ជា​ច្រើន​ទៀត​សម្រាប់​អាជីវកម្ម​មួយ​នេះ កំពុង​មាននៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​រួម​មាន ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង ឥណ្ឌូ​នេ​ស៊ី ថៃ និង​វៀតណាម​ជាដើម​៕

None



អត្ថបទបន្ទាប់


នៅទីបំផុតសហភាពអឺរ៉ុបសម្រេចអនុម័តការហ៊ុមព័ទ្ធការនាំចូលប្រេងពីរុស្ស៊ី ៩០% ទៅកាន់ប្លុករបស់ខ្លួន

មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមលើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃចន្ទ ទី៣០ឧសភា លើការព្រមព្រៀងជាគោលការក្នុងការអនុម័តកញ្ចប់ទណ្ឌក…

ថៃត្រៀមកញ្ចប់ថវិកាចំណាយ ៩៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ក្នុងការពន្លឿនសេដ្ឋកិច្ច

រាជរដ្ឋាភិបាលថៃនៅពីថ្ងៃទី ៣១ឧសភា បានស្នើឲ្យមានការកញ្ចប់ថវិកាចំណាយមួយច្រើនជាងមុនដោយមានប្រហែល ៩៣ ពាន់លានដុល្លារ នៅក្នុងសេចក្តីព្រាងកញ្ចប់ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ