ថ្លែងនៅឯពិធីចែករង្វាន់សិស្សនិទ្ទេស A, សម្តេច បានមានប្រសាន៏ដូច្នេះថា «មិនដឹងថាថ្ងៃ៩ហ្នឹង ត្រូវស្លាប់ឬត្រូវរស់ ឬត្រូវគេចាប់ខ្លួន បើគេប្រកាសយប់ម៉ិញ គេប្រកាសទៀត ប្រកាសរៃលុយដើម្បីចិញ្ចឹមទ័ពទៀត។»
សម្តេច បាននិយាយបន្តថាសម្តេចនិង «វាយ» ដោយសារតែចលនារនេះបានក្លាយជាក្រុមប្រដាប់
អាវុធ។
សម្តេច បាននិយាយដូច្នេះថា «អាហ្នឹងហើយសម្រាប់អញ វាយ។ អញប្រាប់ឲ្យហើយវើយ តែមានប្រដាប់អាវុធហើយ អញវាយហើយ ហើយអាហ្នឹង ឃើញតាណា វាយតាហ្នុងហ្មង អានេះអត់មានត្រូវចាំដីការចាប់ខ្លួន មិនចាប់ខ្លួន។»
សម្តេច បានមានប្រសាសន៏បន្ថែមថា នៅពេលសភាពការណ៏ធម្មតា ទ័ពអត់ចេញទេ ចេញតែប៉ូលីសហើយនិងអាវុធហត្ថទេ គេហៅនគបាលយុត្តិធម៏ ប៉ុន្តែប្រកាសទ័ពបែបនេះហើយ បានសេចក្តីថា ទ័ពត្រូវចាប់ផ្តើមពង្រាយ ហើយប្រើអាវុធគ្រប់ធន់។
សម្រាប់អ្នកគាំទ្រវិញទាំងប៉ុន្មាន សម្តេចបានអះអាងបន្ត ថាបើឃើញ ចាប់។
អតីតអនុប្រធានគណ:បក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ តាមរយ:Twitter បានបដិសេធការចោទរបស់រដ្ឋាភិបាល ហើយបានអះអាងថា ការវិលត្រលប់វិញរបស់ខ្លួន មិនមែនជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនោះទេ។
ស្រីមូរ សុខហួរ បាននិយាយបន្ទាប់ពីសុន្ទរកថារបស់សម្តេចហ៊ុនសែន នៅថ្ងៃច័ន្ទ ទី៧ ខែតុលាដូច្នេះថា «គណបក្សសង្គ្រោះជាតិបានបដិសេធយ៉ាងដាច់ខាតចំពោះការយល់ឃើញថាការវិលត្រឡប់ពីការនិរទេសខ្លួនរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិអាចត្រូវបានចាត់ទុកជា ចេតនាក្នុងការធ្វើបាតុកម្មប្រដាប់អាវុធ ពីព្រោះការចោទប្រកាន់បែបនេះមិនមានជាប់ទាក់ទងនឹងការពិតនិងច្បាប់ឡើយ។ យើងគ្មានអាវុធទេ។»