បច្ចុប្បន្នភាព​នយោបាយ

នាយករដ្ឋមន្រ្តីបញ្ជាឲ្យពង្រាយទ័ពបង្រ្កាបការវិលត្រលប់របស់ក្រុមអតីតបក្សប្រឆាំង


នាយករដ្ឋមន្រ្តី សម្តេចហ៊ុន សែន បានចេញបញ្ជានៅថ្ងៃច័ន្ទ ទី៧ ខែតុលានេះ ឲ្យដាក់ពង្រាយកងទ័ព ដើម្បីបង្រ្កាបការវិលត្រលប់ចូលប្រទេសវិញ របស់អតីតមេបក្សប្រឆាំង​លោកសម រង្ស៊ី និងសមាជិកផ្សេងទៀត​ ដោយបានហៅការវិលត្រលប់នេះថាជាការប៉ុនប៉ងរដ្ឋប្រហារមកលើរដ្ឋាភិបាល។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ

ថ្លែងនៅឯពិធី​ចែករង្វាន់​សិស្សនិទ្ទេស A, ​សម្តេច បាន​មានប្រសាន៏​ដូច្នេះថា ​«មិនដឹងថាថ្ងៃ​៩ហ្នឹង​ ត្រូវស្លាប់ឬ​ត្រូវរស់ ​ឬត្រូវគេចាប់ខ្លួន​ បើគេប្រកាស​យប់ម៉ិញ ​គេប្រកាស​ទៀត ប្រកាសរៃលុយ​ដើម្បី​ចិញ្ចឹម​ទ័ពទៀត។»

សម្តេច បាននិយាយបន្ត​ថា​សម្តេចនិង «វាយ» ដោយសារតែ​ចលនា​រនេះ​បានក្លាយជា​ក្រុមប្រដាប់

អាវុធ។

សម្តេច បាននិយាយដូច្នេះថា «អាហ្នឹងហើយ​សម្រាប់​អញ ​វាយ។ អញប្រាប់ឲ្យ​ហើយវើយ​ តែមាន​ប្រដាប់អាវុធ​ហើយ អញវាយ​ហើយ​ ហើយអាហ្នឹង​ ឃើញ​តាណា វាយតាហ្នុង​ហ្មង​ អានេះអត់មាន​ត្រូវចាំ​ដីការចាប់ខ្លួន​ មិនចាប់ខ្លួន។»

សម្តេច បានមាន​ប្រសាសន៏​បន្ថែមថា​ នៅពេលសភាពការណ៏​ធម្មតា​ ទ័ពអត់ចេញទេ ​ចេញតែប៉ូលីស​ហើយនិងអាវុធហត្ថទេ​ គេហៅនគបាលយុត្តិធម៏​ ប៉ុន្តែប្រកាសទ័ព​បែបនេះហើយ​ បានសេចក្តីថា ទ័ពត្រូវចាប់ផ្តើម​ពង្រាយ ហើយប្រើអាវុធ​គ្រប់ធន់។

សម្រាប់​អ្នកគាំទ្រ​វិញ​ទាំងប៉ុន្មាន ​សម្តេចបាន​អះអាងបន្ត ថា​បើឃើញ ចាប់។

អតីតអនុប្រធាន​គណ:បក្សសង្រ្គោះជាតិ​ លោកស្រី មូរ សុខហួរ​ តាមរយ:Twitter ​បានបដិសេធ​ការចោទ​របស់រដ្ឋាភិបាល ​ហើយបានអះអាងថា ​ការវិលត្រលប់​វិញរបស់ខ្លួន ​មិនមែន​ជាការប៉ុនប៉ង​ផ្តួលរំលំរដ្ឋាភិបាល​នោះទេ។

ស្រីមូរ សុខហួរ បាននិយាយ​បន្ទាប់ពីសុន្ទរកថា​របស់សម្តេច​ហ៊ុនសែន នៅថ្ងៃច័ន្ទ ​ទី៧ ខែតុលា​ដូច្នេះថា ​«គណបក្សសង្គ្រោះជាតិ​បានបដិសេធ​យ៉ាងដាច់ខាត​ចំពោះការយល់ឃើញ​ថាការវិលត្រឡប់​ពីការនិរទេស​ខ្លួន​របស់មេដឹកនាំ​គណបក្សសង្រ្គោះជាតិ​អាចត្រូវបាន​ចាត់ទុកជា​ ចេតនា​ក្នុងការធ្វើ​បាតុកម្ម​ប្រដាប់អាវុធ​ ពីព្រោះការចោទ​ប្រកាន់បែបនេះ​មិនមានជាប់​ទាក់ទង​នឹងការពិត​និងច្បាប់ឡើយ។ យើងគ្មានអាវុធទេ។»

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​នាំ​ចេញ​ទូរស័ព្ទ​ស្មាតហ្វូន ទៅលក់​នៅ​ប្រទេស​រុស្ស៊ី

ព័ត៌មាន
ក្រុមហ៊ុន​ឯកជន​ធំ​ជាង​គេ​បំផុត​របស់​វៀតណាម Vingroup បាន​ចាប់​ផ្តើម​លក់​ទូរស័ព្ទ​ស្មាតហ្វូន​ចំនួន ៤ ម៉ូដែល​ របស់​ខ្លួន នៅ​ក្នុង​ប្រទេ…

លោកបណ្ឌិត អ៊ិន ចាន់នី៖ ប្រាក់ចំណេញអេស៊ីលីដា អាចកើនឡើងលើសការរំពឹងទុកនៅឆ្នាំនេះ

ព័ត៌មាន
ប្រាក់ចំណេញ របស់ធនាគារអេស៊ីលីដា នៅឆ្នាំនេះ ត្រូវបានរំពឹងថា អាចនឹងកើនឡើងលើសផែនការកំណត់ ខណៈដែលគិតនៅត្រឹមដំណាច់​ខែកញ្ញាកន្លងទៅនេះ ប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ