ក្រុមហ៊ុន Hyundai និង LG

ក្រុមហ៊ុន Hyundai និង LG វិនិយោគរួមគ្នាតម្លៃជាង១ពាន់លានដុល្លារ បង្កើតរោងចក្រផលិតអាគុយរថយន្ដអគ្គិសនី


ក្រុមហ៊ុនកូរ៉េខាងត្បូងធំៗចំនួន២ គឺ Hyundai Motor និង ក្រុមហ៊ុន LG Energy Solution បានចាប់ដៃវិនិយោគរួមគ្នា ដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយការវិនិយោគនេះ មានតម្លៃដល់ទៅជាង១ពាន់លានដុល្លារ ហើយក្រុមហ៊ុននីមួយៗមានសិទ្ធិកាន់កាប់ប្រតិបត្តិការអាជីវកម្ម ម្នាក់ពាក់កណ្ដាល។ ឥណ្ឌូនេស៊ី កំពុងមានការលើកកម្ពស់ការអភិវឌ្ឍក្នុងស្រុក ទាក់ទងនឹងការផលិតរថយន្ដអគ្គិសនី និង អាគុយរថយន្ដអគ្គិសនីនេះ។
ក្រុមហ៊ុន Hyundai និង LG វិនិយោគរួមគ្នាតម្លៃជាង១ពាន់លានដុល្លារ បង្កើតរោងចក្រផលិតអាគុយរថយន្ដអគ្គិសនី
ដោយ

ការវិនិយោគរួមគ្នាជាមួយនឹងក្រុមហ៊ុន LG ត្រូវបានគេមើលឃើញថា វានឹងជួយឲ្យក្រុមហ៊ុន Hyundai Motor និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Kia អាចទទួលបានការផ្គត់ផ្គង់អាគុយរថយន្ដអគ្គិសនីបានក្នុងចំនួនថេរ នៅក្នុងតម្លៃប្រកួតប្រជែងសម្រាប់ការផលិតរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុន LG Energy Solution  និងក្រុមហ៊ុន Hyundai បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយរួចហើយ ជាមួយនឹងរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី ដើម្បីសាងសង់រោងចក្រនៅក្នុងប្រទេសនេះ។ នេះបើតាមការប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

ការសម្រេចបាននូវការចុះអនុស្សារណៈយោគយល់គ្នានេះ គឺធ្វើឡើងនៅគ្រាដែលក្រុមហ៊ុនផលិតរថយន្ដសកលលោកកំពុងស្វែងរកការបញ្ជាទិញអាគុយរថយន្ដអគ្គិសនីកាន់តែច្រើន ដែលវាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការផលិតរថយន្ដអគ្គិសនី ដែលកំពុងមានមានការពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។

ការសាងសង់រោងចក្ររបស់ក្រុមហ៊ុន Hyundai និង LG ដែលជាការវិនិយោគរួមគ្នានេះ នឹងត្រូវចាប់ផ្ដើមឡើងនៅត្រីមាសទី ៤ឆ្នាំ២០២១ ហើយនឹងត្រូវសាងសង់រួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៣។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី កំពុងមានការលើកកម្ពស់ការអភិវឌ្ឍក្នុងស្រុក ទាក់ទងនឹងការផលិតរថយន្ដអគ្គិសនី និងអាគុយរថយន្ដអគ្គិសនី ដើម្បីបង្កើតបាននូវលំហូរឧស្សហកម្មក្នុងវិស័យនេះ ខណៈដែលឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលសម្បូរការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់បម្រើដល់ការផលិតអាគុយរថយន្ដអគ្គិសនី៕

None



អត្ថបទបន្ទាប់


ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅសហរដ្ឋអាមេរិកបង្ហាញសុទិដ្ឋិនិយមខ្ពស់នៃទំនាក់ទំនងប្រទេសទាំងពីរ

ឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំសហរដ្ឋអាមេរិក ដែលទើបនឹងត្រូវបានតែងតាំងថ្មី បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយកាលពីថ្ងៃពុធទី២៨ កក្កដានេះ …

ក្រុមហ៊ុន Pfizer រំពឹងការលក់កើនដល់ជាង៣៣ពាន់លានដុល្លារ ខណៈការចាក់ដូសទី៣កំពុងមានតម្រូវការ

ក្រុមហ៊ុន Pfizer Inc របស់អាមេរិក ជាក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងការពារនឹងជំងឹកូវីដ-១៩ បានបង្កើនការព្យាករ ពីការលក់វ៉ាក់សាំងរបស់ខ្លួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ