សិទ្ធិដីធ្លី-ខេត្តរតនគិរី

ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ទទួល​បាន​ដី​វិញ​ពី​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម


អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ប្រគល់​ភ្នំ​ជា​ទីសក្ការ:​ចំនួន​២០ និង​តំបន់​ផ្សេងៗ​ទៀត​ជា​ច្រើន មក​ឲ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ចំនួន​១២វិញ បន្ទាប់​ពី​ជម្លោះ​រាប់​ទសវត្សរ៍​ជាមួយ​ក្រុមហ៊ុនចម្ការ​​កៅស៊ូ​វៀតណាម ដែល​មាន​ឈ្មោះ​ថា Hoang Anh Gia Lai (HAGL)។ នេះ​បើ​យោងតាម​សមាគម​ជនជាតិ​ដើម​ភាគ​តិច និង​អង្គការ​សិទ្ធិ​មនុស្ស។
ជនជាតិ​ដើម​ភាគ​តិច​លក់​ដូរ​បន្លែ​នៅតាម​ដង​ផ្លូវ ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី។ (រូបឯកសារ)
ដោយ

លោកស្រី ដាំ ចន្ធី តំណាង​អង្គការ​ជន​ជាតិ​ដើម​ភាគ​តិច បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​សម្រេច​នេះ​បញ្ជាក់​​ថា ជា​ការ​ទទួល​ស្គាល់​សិទ្ធិ​ដីធ្លី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក លើស​ពី​ផល​ប្រយោជន៍​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី ដាំ ចន្ធី បាន​និយាយ​ដូច្នេះ​ថា ៖ «យើង​សូម​សរសើរ​រដ្ឋាភិបាល ដែល​ធ្វើ​រឿង​ត្រឹមត្រូវ​និង​បាន​គិត​ពី​ផល​ប្រយោជន៍​របស់​ប្រជាជន​ជាមុន។»

នៅក្នុង​ពិធី​មួយ​រៀបចំ​ដោយ​អាជ្ញាធរ លោក​អភិបាល​ខេត្ត​រតនគិរី បាន​ស្នើ​សុំ​ជាផ្លូវការ​ថា ក្រសួង​កសិកម្ម​កាត់​តំបន់​មាន​ជម្លោះ​ដែល​មាន​ចំនួន ៦៤ ចេញ រួមមាន ភ្នំ តំបន់​ដី​សើម តំបន់​ប្រមាញ់​ប្រពៃណី និង​កន្លែង​បញ្ចុះសព ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគតិច អនុវត្ត​ជំនឿ​សាសនា​ប្រពៃណី​វប្បធម៌​របស់​ពួក​គាត់ និង​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគាត់។

យោងតាម​សេចក្តីថ្លែងការណ៍ ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លទ្ធផល​ដោះស្រាយ​វិវាទ​ដោយ​ក្រុមប្រឹក្សា​អនុវត្តន៍​​ច្បាប់ (CAO) ដែល​ជា​អង្គការ​ឃ្លាំមើល​ឯករាជ្យ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​ធនាគារ​ពិភពលោក។ ប្រជា​សហគមន៍​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ CAO ក្នុង​ឆ្នាំ​២០១៤។

ខណៈ​ដែល​សហគមន៍​បាន​សរសើរ​ការ​សម្រេច​នេះ ពួកគាត់​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ថ្មី​មួយ​ទៀត ដោយសារ​តែ​ក្រុមហ៊ុន HAGL បាន​ដក​ខ្លួន​ចេញ​ពី​ដំណើរការ​សម្រុះ​សម្រួល​ នៅ​មុន​ពេល​ឈាន​ដល់​កិច្ចព្រមព្រៀង​ចុង​ក្រោយ​លើ​បញ្ហា​ដី​ធ្លី​និង​ការ​ស្តារ​ទឹក​និង​សំណង​ខូចខាត។

សហគមន៍​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន HAGL វិល​ចូល​តុ​ចរចា​វិញ​ដើម្បី​​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ 

តំណាង​សហគមន៍ សេវ សឺន បាន​និយាយ​ដូច្នេះ ថា «ប៉ុន្តែ ការ​តស៊ូ​របស់​យើង នឹង​មិន​បញ្ចប់​ទេ រហូត​ទាល់​តែ​ក្រុមហ៊ុន​ស្ដារ​ព្រៃឈើ​និង​បឹង​ដែល​បាន​បំផ្លាញ​ឡើងវិញ ហើយ​ផ្តល់​សំណង​ដល់​សហគមន៍​យើង​ចំពោះ​អ្វី​ទាំង​អស់​ដែល​យើង​បាន​រងគ្រោះ។» 

អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន និង​តំណាង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម មិន​អាច​ទាក់ទង​​ដើម្បី​ធ្វើការ​បកស្រាយ បាននៅឡើយទេ៕

None



អត្ថបទបន្ទាប់


ឆ្នាំ ២០១៩ នេះ ការនាំចូលអំបិលពីក្រៅ​ប្រទេស អាចនឹងមានច្រើនជាងឆ្នាំមុនទៅទៀត!

ឆ្នាំមុន កម្ពុជាបាននាំចូលអំបិលពីចិន រាប់ ម៉ឺនតោន ដោយសារតែបញ្ហាភ្លៀងធ្លាក់ច្រើនខ្វះអំបិលផ្គត់ផ្គង់ទីផ្សារ តែនៅឆ្នាំនេះវិញ កម្ពុជា អាចនឹងត្…

ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក

ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក ដែល​មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​ទៅ ៤៦០​លាន​នាក់ គិត​ត្រឹម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ