IMF ជំរុញឲ្យស្រីលង្កាពិភាក្សារឿងបំណុជាមួយចិនឡើងវិញ ខណៈដែលខ្លួនបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន

IMF ជំរុញឲ្យស្រីលង្កាពិភាក្សារចនាសម្ព័ន្ធបំណុជាមួយចិនឡើងវិញ ខណៈដែលសភាស្រីលង្កាបន្តដាក់ប្រទេសក្នុងគ្រាអាសន្នតទៅទៀត


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសស្រីលង្កាគួរតែចាប់ផ្តើមកិច្ចពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាមួយប្រទេសចិនដែលជាម្ចាស់បំណុលទ្វេភាគីរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលនៃរដ្ឋដែនកោះនេះ កំពុងស្វះស្វែងរកប្រាក់កម្ចីហិរញ្ញប្បទានបន្ថែមពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
IMF ជំរុញឲ្យស្រីលង្កាពិភាក្សារចនាសម្ព័ន្ធបំណុជាមួយចិនឡើងវិញ ខណៈដែលសភាស្រីលង្កាបន្តដាក់ប្រទេសក្នុងគ្រាអាសន្នតទៅទៀត

លោកគ្រីសស្នា ស្រ៊ីនីវ៉ាសាន (Krishna Srinivasan) ប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​របស់ IMF បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា "ប្រទេសចិនគឺជាម្ចាស់បំណុលធំមួយ ហើយស្រីលង្កាត្រូវចូលរួមយ៉ាងសកម្មលើការរៀបចំរចនាសម្ព័ន្ធបំណុលជាមួយទីក្រុងប៉េកាំងឡើងវិញ»។

​បើ​យោង​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​​ហិរញ្ញវត្ថុ​​អន្តរជាតិ (IFF) បានប្រាប់ឲ្យដឹងថា ប្រទេស​ស្រីលង្កាបាននឹង​ជំពាក់​ហិរញ្ញប្បទាន​របស់​ទីក្រុង​ប៉េកាំង​ប្រមាណ ៦,៥ ពាន់​លាន​ដុល្លារ រួម​ទាំង​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ ធនាគារកណ្ដាលផង​ដែរ។

ជាក់ស្តែង ប្រទេសមហាយក្សសេដ្ឋកិច្ចធំ​ជាងគេទីពីររបស់ពិភពលោក​គឺ​ប្រទេសចិននេះ បានវិនិយោគលើគម្រោងធំៗដូចជាផ្លូវហាយវេ កំពង់ផែ ព្រលានយន្តហោះ និងរោងចក្រថាមពលធ្យូងថ្ម ហើយប្រទេសជប៉ុន និងឥណ្ឌាក៏ជាម្ចាស់បំណុលទ្វេភាគីដ៏ធំរបស់ស្រីលង្កាផងដែរ។

ទាក់ទិននឹងការជំរុញរបស់ IMF ឲ្យ​រដ្ឋាភិបាល​ស្រីលង្កា​និយាយជាមួយចិន​ពាក់ព័ន្ធនឹងរឿងបំណុល​ទ្វេភាគីនេះដែរ ក្រសួងការបរទេស និងធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាមិនបានឆ្លើយតបភ្លាមៗ​ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ហើយស្ថានទូត​ចិន​នៅ​ស្រីលង្កា ក៏​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​វិញដែរ។

ជាការពិត ប្រទេសកោះអាស៊ីខាងត្បូងមួយនេះ បានស្នើសុំផែនការជំនួយសង្គ្រោះពី IMF ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត​របស់ខ្លួនចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨ មក ហើយប្រទេសនេះបាននិងកំពុងសងបំណុលកាលពីដើមឆ្នាំនេះ ដែលបំណុលក្រៅប្រទេសមានចំនួន ១២ ពាន់លាន​ដុល្លារ​របស់ខ្លួនជាមួយម្ចាស់បំណុលឯកជន។

សូមគូសបញ្ជាក់ថា ប្រទេសម៉ាល់ឌីវ និងឡាវ គឺជាឧទាហរណ៍ផ្សេងទៀត នៃបណ្តាប្រទេសក្នុងតំបន់ដែលកំពុងប្រឈមមុខនឹងស្ថានភាពបំណុលដ៏ធ្ងន់ធ្ងរនេះដែរ។

ចំពេលដែលប្រទេសមិនទាន់មានភាពស្រាក់ស្រាន្តនៅឡើយនោះ សមាជិកសភាស្រីលង្កាបាននិយាយកាលពីថ្ងៃពុធថា សភារបស់ខ្លួនបានអនុម័ត​ការបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែទៀត ក្នុងគោលបំណង ដើម្បីគ្រប់គ្រងវិបត្តិនយោបាយ និងសេដ្ឋកិច្ច​ដែលកំពុងតែច្របូកច្របល់ ក្រោយពីប្តូរប្រធានាធិបតេយ្យថ្មី។

បន្ទាប់មក​ប្រធានាធិបតីស្តីទី លោក Ranil បានប្រកាសដាក់ប្រទេស​ក្នុងភាពអាសន្នម្តងរួចទៅហើយនៅថ្ងៃទី ១៧ ខែកក្កដាកន្លងទៅ ដោយបានអនុញ្ញាតឱ្យយោធាមានសិទ្ធិអំណាចក្នុងការឃុំខ្លួនមនុស្ស ទប់ទល់ការប្រមូលផ្តុំជាសាធារណៈ ដែលមានបំណងប្រឆាំងរដ្ឋាភិបាល ព្រមទាំងទ្រព្យ​សម្បត្តិឯកជនជាដើម។

បើយោងតាមប្រភពដដែលបានបន្ថែមថា ការពន្យារពេលបន្ថែម​ដាក់ប្រទេស​ក្នុងគ្រាអាសន្ននេះ វានឹងមានសុពលភាព​បន្តរយៈពេលមួយខែទៀត បើមិនមានការផ្លាស់ប្តូរណាមួយថ្មីទេនោះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យា Meta របស់ហ្វេសប៊ុកបានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណូលមិនធ្លាប់មានជាលើកដំបូង

ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានរាយការណ៍កាលពីថ្ងៃពុធថា ប្រាក់ចំណូលប្រចាំត្រីមាសទីមួយរបស់ខ្លួនបានធ្លាក់ចុះ ហើយប្រាក់ចំ…

បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីងដាក់ផែនការ៥ឆ្នាំទៀត ដោះស្រាយការអភិវឌ្ឍជាតិដែលមិនមានតុល្យភាព

ចាប់តាំងពីឆមាសទីពីរឆ្នាំ២០២០មក ប្រទេសចិនមានកំណើនសេដ្ឋកិច្ចម្តងលឿនម្តងយឺត និងបន្តដើរអូសជើងជាមួយកំណើនតិចតួច មិនស្របតាមការប៉ាន់ស្មាន ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ