អត្ថបទក្រុមហ៊ុន

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា


ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ធ្វើឡើង នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រួមទាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំ ជីប ម៉ុង គ្រុប សហការី និងភ្ញៀវកិត្តិយស។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល
ដោយ

ក្រុមហ៊ុន ជីប ម៉ុង រីថែល មានក្តីសោមនស្សរីករាយ ស្វាគមន៍ អតិថិជន ​ និងសាធារណជន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារទំនើបទី៣ ដែលសម្រេចការសាងសង់ និងបម្រើសេវាកម្មលក់រាយ ជូនពលរដ្ឋស្របតាមការរីកចំរើនរបស់ប្រទេសកម្ពុជា។​

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សាងសង់ឡើងក្នុងឆ្នាំ២០១៨ ហើយបន្តការសាងសង់រហូតដល់ចប់ជាស្ថាពរ នៅចុងឆ្នាំ២០២១ ។ បើទោះបីជាមានវិបត្តិសកលកូវីដ-១៩ ក៏ក្រុមហ៊ុន ជីប ម៉ុង រីថែល រក្សាគោលជំហរ និងចក្ខុវិស័យយ៉ាងមុតមាំក្នុងការសម្រចការសាងសង់ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល យ៉ាងជោគជ័យ និងដំណើរការនៅខែមករាឆ្នាំ ២០២២។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ ផ្សារទំនើប ជីប​ ម៉ុង សែនសុខ ម៉ល ក្នុងថ្ងៃនេះ គឺបង្ហាញពីការចូលរួមចំណែកឲ្យប្រទេសកម្ពុជារីកចំរើន តាមរយៈធ្វើឲ្យវិស័យលក់រាយមានភាពទំនើប ​​ ​ខណៈពេលតម្រូវការសម្ភារៈប្រើប្រាស់ ម្ហូបអាហារ ព្រមទាំងការកម្សាន្ត កំពុងតែកើនឡើងនៅក្នុងប្រទេស។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង លើកឡើងថា «ខ្ញុំបាទសូមសម្តែងការដឹងគុណ ដ៏ជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវ ក៏ដូចជាកំពុងបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងបង្កើនការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេស ដែលការណ៍នេះអាចឲ្យក្រុមហ៊ុន ជីប ម៉ុង អភិវឌ្ឍខ្លួន និងបន្តវិនិយោគលើច្រើនវិស័យ និងជាពិសេសមានឱកាសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈការបង្កើតពាណិជ្ជកម្មថ្មីៗ និងឱកាសការងារដ៏សន្ធឹកសន្ធាប់។»

បច្ចុប្បន្នផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាផ្សារទំនើបបែបសហគមន៍ ដែលកំពុងបង្កើតចរន្តសេដ្ឋកិច្ច និងសោភ័ណភាពក្នុងតំបន់សែនសុខ អោយក្លាយជាតំបន់ដែលមានសកម្មភាពពាណិជ្ជកម្មកាន់តែមមាញឹកនិងទំនើប ដោយសារតែផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉លប្រមូលផ្តុំដោយហាងម៉ាកយីហោល្បីៗ ដែលធ្វើឲ្យប្រជាពលរដ្ឋកំពុងទទួលបានបទពិសោធន៍ក្នុងការរស់នៅកាន់តែងាយស្រួលនិងទាន់សម័យបន្ថែមទៀត។

ចំណែក អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល លោក Arnaud Dufresne បានអោយដឹងថា «ក្រុមហ៊ុន ជីប ម៉ុង រីថែល កំពុងតែបើកដំណើរការ ផ្សារ ជីប ម៉ុង ចំនួន៩​ និងគ្រោងពង្រីកប្រមាណ៥០ទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញនាពេលអនាគត។ យើងបានបង្កើតភោជនីយដ្ឋាន ព្រមទាំង កន្លែងកម្សាន្តដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីផ្តល់ជម្រើស និងបទពិសោធន៍ជាច្រើនទៀតដល់អតិថិជន។»

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គាំទ្រយ៉ាងខ្លាំងនូវផលិតផលដែលជាសិប្បកម្មក្នុងស្រុក រួមទាំងបន្លែ ផ្លែឈើសរីរាង្គដែលដាំដុះដោយកសិករខ្មែរ ដែលនេះគឺជាសកម្មភាពចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការផ្តល់ទីផ្សារផលិតផលខ្មែរ និងជួយជំរុញសេដ្ឋកិច្ចសហគ្រាសធុនតូចនិងមធ្យម។

ក្រៅពីនេះ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក៏ជួយគាំទ្រយ៉ាងខ្លាំងដល់សកម្មភាពជួយសង្គម តាមរយៈផ្តល់ទីតាំងរៀបចំកម្មវិធីជាច្រើន ជាក់ស្តែងគឺការរៀបចំកម្មវិធីពិពរ័ណ៍ផលិតផលខ្មែរ, ការគាំទ្រធនាគារជាតិនៃកម្ពុជាប្រារព្ធទិវាប្រាក់រៀលខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ និងកម្មវិធីសង្គមផ្សេងៗទៀតនាពេលអនាគត។

សូមបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បែងចែកជា៥ជាន់ គឺ ជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣ និងជាន់ទី៤ ដែលជាបណ្តុំហាងជាតិ និងអន្តរជាតិ មានបម្រើជូនសេវាកម្ម ទី១ ហាងអាហារនិងភេសជ្ជៈ, ទី២ ហាងសម្លៀកបំពាក់, ទី៣ កន្លែងកម្សាន្ត, និងទី៤ ហាងគ្រឿងអេឡិចត្រូនិក ។ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល​ មិនត្រឹមជាកន្លែងទិញទំនិញប៉ុណ្ណោះទេ តែក៏ជាកន្លែងជួបជុំពិភាក្សាការងារ ជាកន្លែងលម្ហែរអារម្មណ៍ និងជាកន្លែងពិសារអាហារ សំរាប់មនុស្សគ្រប់វ័យ រាប់តាំងពីកុមារ ដល់មនុស្សចាស់៕

សូមស្វាគមន៍ មកកាន់ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី!​ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោម៖

https://www.facebook.com/chipmongsensok

https://www.facebook.com/ChipMongMalls

https://www.facebook.com/shinyubinfreshie/videos/678146696744049

ចុចលើ Link ដើម្បីទៅដល់គោលដៅ ៖https://g.page/chip-mong-sen-sok-mall?share

None



អត្ថបទបន្ទាប់


ធនាគារពិភពលោកសម្រេចបង្កកគម្រោងតម្លៃ ៦០០លានដុល្លារ នៅអាហ្វហ្គានីស្ថាន

ធនាគារពិភពលោកបានផ្អាកគម្រោងចំនួន ៤ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលគម្រោងទាំងបួននេះមានតម្លៃជាទឹកប្រាក់ ៦០០ លានដុល្លារអាមេរិក។ ការផ្អាកគ…

ក្រុម CancerCo. ទទួលបានរង្វាន់ទឹកប្រាក់ 3 000ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯកនៃកម្មវិធី Smartspark ជំនាន់ទី 9

ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធី SmartSpark របស់ខ្លួនបានប្រគល់រង្វាន់ទឹកប្រាក់ចំនួន 3 ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ