វិស័យកសិកម្ម

ឥណ្ឌានាំចេញអង្ករច្រើនជាងគេលើពិភពលោក ខណៈថៃ និងវៀតណាម កំពុងប្រកួតប្រជែងគ្នាដណ្តើមយកលេខ២


សមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយថា ទោះបីជាឥណ្ឌា នៅតែរក្សាបានចំណាត់ថ្នាក់លេខ១ ជាប្រទេសនាំចេញអង្ករច្រើនបំផុតរបស់ពិភពលោកយ៉ាងណាក្ដី ក៏ការនាំចេញអង្កររបស់ខ្លួនអាចនឹងធ្លាក់ចុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំដោយសារគោលនយោបាយផ្ទៃក្នុង។ យ៉ាងណាមិញថៃ និងវៀតណាម ដែលជាអ្នកជិតខាងរបស់កម្ពុជា កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមតំណែងជាប្រទេសនាំចេញអង្ករច្រើនបំផុតទី២របស់ពិភពលោកនៅឆ្នាំ២០២៤ នេះ។
វិស័យកសិកម្ម
ដោយ

ឥណ្ឌានៅតែបន្តឈរលើកំពូលតារាងជាប្រទេសនាំចេញអង្ករបានច្រើនជាងគេនៅលើពិភពលោក ក្រោយប្រទេសនេះសម្រេចបានការនាំចេញអង្ករជាង ៤លាន ៣សែនតោន នៅត្រីមាសទី១ឆ្នាំនេះ ដោយធ្លាក់ចុះ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

ជាមួយគ្នានេះ ថៃដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ក្រោយនាំចេញអង្ករបានជាង ២លាន៤សែនតោន នៅត្រីមាសទី១ឆ្នាំនេះ ដោយកើនឡើងជិត២០% ខណៈវៀតណាម ឈរចំណាត់ថ្នាក់លេខ៣ ក្រោយសម្រេចការនាំចេញអង្ករបានជិត ២លាន២សែនតោន ដោយកើនឡើងជិត១៨%។ ចំណែកចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសប៉ាគីស្ថាន ក្រោយនាំចេញអង្ករបានជិត២លានតោន ហើយចំណាត់ថ្នាក់លេខ៥ បានទៅលើសហរដ្ឋអាម៉េរិក ក្រោយនាំចេញអង្ករបាន៨០ម៉ឺនតោន កើនឡើងជិត៩១%។

សមាគមអ្នកនាំចេញអង្ករថៃ (TREA) បានលើកឡើងថា ការនាំចេញអង្កររបស់ប្រទេសឥណ្ឌា សម្រាប់រយៈពេលប៉ុន្មានខែដែលនៅសល់ក្នុងឆ្នាំ២០២៤នេះ អាចនឹងធ្លាក់ចុះបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលឥណ្ឌា គ្រោងដាក់ការរឹតបន្តឹងបន្ថែមទៀតលើការនាំចេញ ដើម្បីទប់ស្កាត់ការឡើងថ្លៃអង្ករក្នុងស្រុក។

តម្លៃអង្ករលក់រាយជាមធ្យមនៅទីផ្សារក្នុងប្រទេសឥណ្ឌា បានហក់ឡើង១៣% ដែលបានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌា បង្កើនវិធានការ ដើម្បីជួយសម្រាលបន្ទុករបស់ពលរដ្ឋឥណ្ឌាជាអ្នកប្រើប្រាស់ក្នុងស្រុក ចំពេលការបោះឆ្នោតសកល ដែលលទ្ធផលនៃការបោះឆ្នោតនេះនឹងត្រូវប្រកាសនៅក្នុងខែមិថុនា ខាងមុខ។ ទន្ទឹមនេះ សមាគមអ្នកនាំចេញអង្ករថៃ (TREA) បានរាយការណ៍ថា ការនាំចេញអង្កររបស់ប្រទេសថៃ ក្នុងត្រីមាសទី១ ដើមឆ្នាំនេះទទួលបានទឹកប្រាក់ជាង១,៥ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើង៤៩%៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ចិនកំពុងជួបវិបត្តិនៃការចូលនិវត្តន៍ ខណៈមនុស្សចាស់ជាច្រើននៅតែគ្មានពេលឈប់ពីការងារ

ប្រទេសចិន កំពុងជួបវិបត្តិក្នុងការចូលនិវត្តន៍ ដោយមនុស្សចាស់មួយភាគធំមិនអាចរកឃើញពេលវេលាឈប់សម្រាកពីការងារបាននៅឡើយ។ ទិន្នន័យរបស់អង្គការសម្…

កម្ពុជាទាក់ទាញទុនវិនិយោគបានជាង២,៥ពាន់លានដុល្លារនៅ៤ខែឆ្នាំនេះ កើនឡើងជាង៣០០%

សេដ្ឋកិច្ចរបស់កម្ពុជាមានសម្ទុះកើនឡើងគួរកត់សម្គាល់ បន្ទាប់ពីបានធ្លាក់ចុះអំឡុងពេលកម្ពុជាទទួលរងនូវការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ