ឥណ្ឌា-កូវីដ១៩

ឥណ្ឌាចាប់ផ្តើមបន្ធូរបន្ថយវិធានការបិទខ្ទប់ ក្រោយចំនួនអ្នកឆ្លងកូវីដ-១៩ធ្លាក់ចុះ


ប្រទេសឥណ្ឌាកំពុងងើបរលាស់ខ្លួនចេញពីមហន្ដរាយកូវីដ-១៩ ជាបណ្ដើរៗហើយមកវិញហើយ។ ជាក់ស្ដែង អាជ្ញាធររដ្ឋមួយចំនួនក្នុងប្រទេសឥណ្ឌានាពេលថ្មីៗនេះ បានសម្រេចបន្ធូរបន្ថយ វិធានការបិទខ្ទប់មួយជាបន្តបន្ទាប់ បន្ទាប់ពីមើលឃើញាថ ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសមួយនេះ បានផ្តើមបង្ហាញមានសញ្ញាធ្លាក់ចុះគួរឲ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កន្លែងបូជាសពដែលស្លាប់ដោយកូវីដ១៩នៅប្រទេសឥណ្ឌា- Xinhua
ដោយ

ក្នុង​ចំណោម​រដ្ឋ​ទាំងនោះ រដ្ឋធានី​ញូ​ដេ​លី ដែល​បាន​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​អស់​ជាង​១​ខែ​ដែរ​នោះ ក៏​ត្រូវ​បាន​អាជ្ញាធរ សម្រេច​ឲ្យ​បន្ធូរបន្ថយ​ការ​បិទ​ខ្ទប់​បន្តិច​វិញ​ហើយ​ដែរ ដោយ​បាន​អនុញ្ញាត​ឲ្យ​ហាង​ទំនិញ​បើក​លក់​នៅ​ថ្ងៃ​ធម្មតា​។ ជាមួយ​គ្នា​នេះ ការិយាល័យ​ធ្វើការ​ឯកជន​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើការ​ធម្មតា ក្នុង​ចំនួន​៥០%​នៃ​បុគ្គលិក​ទាំងអស់​។

គួរ​ជម្រាប​ថា ករណី​ឆ្លង​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មក​ដល់​ពេល​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​សភាព​ធូរស្បើយ​ច្រើន​ហើយ ដោយនៅ ២៤​ម៉ោង​ចុង​ក្រោយ​នេះ ឥណ្ឌា​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩​តែ​ក្នុង​រង្វង់​ជាង ១២​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ពី​មុន​ធ្លាប់​មាន​ដល់​ទៅ​ជាង​៣០​ម៉ឺន​នាក់ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​វិញ នៅ​តែ​ស្ថិត​ក្នុង​ចំនួន​ច្រើន​ដដែឡ គឺ​ក្នុង​រង្វង់​ជាង ៣​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។

យ៉ាងណាមិញ បើ​តាម​រាយការណ៍​បាន​ឲ្យ​ដឹង​ថា បញ្ហា​កង្វះ​គ្រែ​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ និង​ការ​ខ្វះខាត​អុក​ស៊ី​សែន នៅ​តែ​បន្ដ​ជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​ឥណ្ឌា​ក្នុង​ការ​សង្គ្រោះ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​ដដែល​។

ប៉ុន្តែ​បើ​តាម​រដ្ឋមន្ត្រី​នៃ​រដ្ឋធានី​ញូ​ដេ​លី លោក អា​វី​ន គី​រី​វ៉ាល់ បាន​អះអាង​ថា រដ្ឋ​សហព័ន្ធ​ឥណ្ឌា​នឹង​រៀបចំ​បំពង់​ស្តុក​ទុក​ខ្យល់​អុក​ស៊ី​សែន​ប្រមាណ ៤០០​តោន សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​អនាគត​។ លើស​ពី​នេះ​ទៀត លោក​បាន​បង្ហើប​ថា ទោះបី​ពេល​នេះ​ឥណ្ឌា​បាន​មានការ​ថយ​ចុះ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ក៏​ពិតមែន ប៉ុន្តែ រដ្ឋាភិបាល​ឥណ្ឌា​បាន​ត្រៀមលក្ខណៈ​ទុកជា​ស្រេច ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​ជា​ថ្មី ក្នុង​ករណី​ណាមួយ​។

មួយវិញទៀត ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ទោះ​នៅ​មួយ​រយៈ​ចុង​ក្រោយ​មានការ​ធានា​អះអាង​ពី​រដ្ឋាភិបាល​ឥណ្ឌា​ថា​ខ្លួន​នឹង​មាន​វ៉ាក់សាំង​ចាក់​ឲ្យ​ពលរដ្ឋ​ក៏​ពិតមែន ប៉ុន្តែ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង នៅ​មាន​ភាព​យឺតយ៉ាវ​ដដែល​។

សូម​បញ្ជាក់​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ឥណ្ឌា​ចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ខែមករា​មក​ម្ល៉េះ ប៉ុន្តែ​បើ​គិត​មក​ដល់​ដើមខែ​មិថុនា​នេះ មាន​វ៉ាក់សាំង​តែ​ជាង ២០០​លាន​ដូ​ស​ប៉ុណ្ណោះ ត្រូវ​បាន​គេ​ប្រើប្រាស់ ពោល​គឺ​ស្មើនឹង​ប្រជាជន​តែ ៣%​ប៉ុណ្ណោះ ដែល​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​ស​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលនិធិវ៉ាក់សាំងកូវីដ-១៩វៀតណាមប្រមូលថវិកា ៣៣០លានដុល្លារ ក្រោយបង្កើតឡើងបានជិត២សប្ដាហ៍

ព័ត៌មាន
មូលនិធិជាតិវ៉ាក់សាំងកូវីដ-១៩របស់វៀតណាមដែលទើបតែបង្កើតឡើងបានត្រឹមតែជិត២សប្ដាហ៍ប៉ុណ្ណោះ បានប្រមូលថវិកាបរិច្ចាគពីសំណាក់អាជីវកម្ម នឹងស...

Facebook Gaming ផ្តល់​ឱកាស​សម្រាប់​អ្នក​ផ្សាយ​បន្ត​ផ្ទាល់​ហ្គេម និង​អ្នក​បង្កើត​ហ្គេម​នៅ​កម្ពុជា

ព័ត៌មាន
ការទស្សនាការផ្សាយបន្តផ្ទាល់ (live stream) របស់ Facebook Gaming ក្នុងប្រទេសកម្ពុជាបានកើនឡើង ៦៥% កាលពីឆ្នាំមុនដោយហ្គេម Mobile Legends...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ