សេដ្ឋកិច្ចឥណ្ឌា

សេដ្ឋកិច្ចឥណ្ឌាស្ទុះងើបប្រសើរជាងកម្រិតមុនមានពេលកូវីដ១៩ទៅទៀត តើមកពីហេតុអ្វី?


ក្រោយរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ ឥណ្ឌាកំពុងមានកំណើនសេដ្ឋកិច្ចល្អជាងមុនពេលមានកូវីដ-១៩ទៅទៀត ហេតុអ្វី? សេដ្ឋកិច្ចឥណ្ឌាកំពុងមានកំណើនល្អជាងកម្រិតមុនពេលមានកូវីដ១៩ទៅទៀត ជាពិសេសនៅក្រោយពេលដែលមហាយក្សសេដ្ឋកិច្ចនៅអាស៊ីមួយនេះ អាចងើបចេញពីវិបត្តិកូវីដ១៩បានយ៉ាងល្អ បន្ទាប់ពីការរីករាលដ៏ខ្លាំងក្លា កាលខែមីនាកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
រូបភាព​ ប្រជាជនឥណ្ឌា
ដោយ

ស្ថាប័ន The Nomura India Business Resumption Index ធ្លាប់​បាន​ផ្តល់​ស​ន្ទ​ស្សន៍​ថ​សេដ្ឋកិច្ច​ឥណ្ឌា​ដល់​ទៅ ១០០​ពិន្ទុ កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២០ គ្រា​ដែល​មិន​ទាន់​ផ្ទុះ​ឆ្លង​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ ដោយឡែក ក្នុង​រយៈពេល ១០​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា ចាប់ពី​កក្កដា មក​ដល់​ខែ​ពាក់កណ្តាល​ខែតុលា​នេះ ស្ថាប័ន​ដដែល​នេះ បាន​ឲ្យ​ពិន្ទុ​ស​ន្ទ​ស្សន៍​សេដ្ឋកិច្ច​ឥណ្ឌា​ដល់​ទៅ​ជិត ១០៩​ពិន្ទុ​។

ការ​វាយតម្លៃ និង​តាមដាន​របស់​ស្ថាប័ន​វាយតម្លៃ​របស់​ឥណ្ឌា​មួយ​នេះ គឺ​ផ្អែក​លើ​កត្តា​ជា​ច្រើន ដូច​ជា លំហូរ​ទំនិញ និង សកម្មភាព​អាជីវកម្ម​របស់​ប្រជាជន អត្រា​កម្លាំង​ពលកម្ម និង តម្រូវការ​ប្រើប្រាស់​អគ្គិសនី​កើនឡើង​ជាដើម​។

ស្ថាប័ន​ដដែល​បាន​បន្ត​វាយតម្លៃ​ថា ការ​ងើប​ឡើងជា​បន្តបន្ទាប់​របស់​សេដ្ឋកិច្ច​ឥណ្ឌា នឹង​បន្ត​មាន​បន្ថែម​ទៀត ទោះបីជា​វា​អាច​មាន​ភាព​រអាក់រអួល​ខ្លះ​ក៏​ដោយ​។ នេះ​ក៏​ដោយសារ​តែ មានការ​ជំរុញ​ដោយ​វិស័យ​ឧស្សាហកម្ម ការ​វិនិយោគ និង​ការ​នាំ​ចេញ​ច្រើន​ជាង​មុន​។

ជាក់ស្តែង ស​ន្ទ​ស្សន៍​ផលិតកម្ម​ឧស្សាហកម្ម​របស់​ឥណ្ឌា​បាន​កើនឡើង​ជិត ១២% ក្នុង​ខែសីហា​ឆ្នាំ​នេះ ខណៈ​ការ​នាំ​ចេញ​ទំនិញ និង​សេវាកម្ម បាន​កើនឡើង​ជាង​២១%​ក្នុង​ខែកញ្ញា​ឆ្នាំ​នេះ បើ​ធៀប​នឹង​ខែកញ្ញា​ឆ្នាំ​មុន​។

យ៉ាងណាមិញ ថ្មី​ៗ​នេះ​ដែរ ធនាគារកណ្តាល​ឥណ្ឌា​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​រង្វង់ ៩,៥%​ឯណោះ​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០២១ ដែល​ចំនួន​នេះ​ជា​ការ​ងើបឡើង​វិញ​បាន​យ៉ាង​ល្អ គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់​ពី​មាន​កំណើន​ត្រឹម ៧,៣%​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០២០​។ 

គួរ​ជម្រាប​ថា តួលេខ​កំណើនសេដ្ឋកិច្ច​ឥណ្ឌា​បាន​មក​ដោយសារ​តែ​បច្ចុប្បន្ន​ប្រទេស​ឥណ្ឌា​បាន​គ្រប់គ្រង និង​ទប់ស្កាត់​កូ​វី​ដ​១៩ ពី​ការ​រីក​រាលដាល​បាន​មួយ​ចំនួន​ធំ​ហើយ ពោល​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ឥណ្ឌា​បាន​ធ្លាក់​ចុះ​គួរ​កត់សម្គាល់ ចាប់តាំងពី​ខែកក្កដា​មក​។ ជាក់ស្តែង​ចំនួន​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៅ​ឥណ្ឌា​បាន​ធ្លាក់​ចុះ​ពី ៤​ម៉ឺន​ករណី​មក​នៅ​ត្រឹមតែ ១​ម៉ឺន​៥​ពាន់​ករណី​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ស្ថិតិ​ផ្លូវការ​។

តាម​រយៈ​តួលេខ​ថ្មី​នេះ ឥណ្ឌា​ចាប់ផ្តើម​សង្ឃឹម និង​កំពុង​សំឡឹង​ឃើញ​ផ្លូវ​ចាក​ចេញពី​វិបត្តិ​កូ​វី​ដ​១៩​ពេញលេញ​តែ​ម្តង​។ តែ​នៅ​ចំពោះ​មុខ​ពេល​នេះ ឥណ្ឌា​បាន​សម្រេច​បើកទ្វារ​ប្រទេស​តែ​ពាក់កណ្តាល​សិន​សម្រាប់​អ្នកទេសចរ​បរទេស ដោយ​សង្ឃឹម​នឹង​បើក​ទាំងស្រុង​នា​ពេល​ខាង​មុខ​៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីកសិកម្មប្រាប់ពីមូលហេតុ ដែលតម្លៃជ្រូករស់ធ្លាក់ចុះ ខណៈរដ្ឋបន្តកាត់បន្ថយការនាំចូលជ្រូករស់នៅត្រឹម៣០០ក្បាលក្នុងមួយថ្ងៃ

បញ្ហាការនាំចូលជ្រូករស់ពីបរទេសនៅតែជាបញ្ហារបស់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ដោយក្រុមកសិករអះអាងថា វាជាបញ្ហាមួយដែលធ្វើឲ្យតម្លៃជ្រូករស់នៅក្នុងស្…

អ្នករកស៊ីតាមអនឡាញ នៅតែមិនទាន់មកស្នើសុំអាជ្ញាបណ្ណ ខណៈការផាកពិន័យកាន់តែខិតជិតមកដល់

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា មកទល់ពេលនេះមិនទាន់មានក្រុមហ៊ុន សហគ្រាស ឬ នីតិបុគ្គលរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកណាមួយមកស្នើសុំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ