សាច់មាន់ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីចាប់ផ្ដើមនាំចេញសាច់មាន់ទៅកាន់ប្រទេសសិង្ហបុរីជាលើកដំបូងជំនួសការផ្គត់ផ្គង់របស់ម៉ាឡេស៊ី


ប្រទេសឥណ្ឌូនេស៊ីចាប់ផ្ដើមនាំចេញផលិតផលសាច់មាន់របស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរីជាលើកដំបូងនៅថ្ងៃពុធសប្ដាហ៍នេះហើយ នៅក្រោយពេលដែល ប្រទេសម៉ាឡេស៊ី ដែលជាអ្នកធ្លាប់ផ្គត់ផ្គង់សាច់មាន់ដ៏ធំមួយទៅឲ្យសិង្ហបុរីបានរាំងខ្ទប់ការនាំចេញផលិតផលសាច់មាន់របស់ខ្លួន។ ការរឹតត្បិតរបស់ម៉ាឡេស៊ីលើការនាំចេញសាច់មាន់ ក៏បានធ្វើឲ្យសិង្ហបុរីស្វះស្វែងខ្លាំងមែនទែន ក្នុងរកការផ្គត់ផ្គង់ដើម្បីការបំពេញតម្រូវការ ក៏ដូចជាទប់ស្កាត់ការឡើងថ្លៃសាច់មាន់នៅក្នុងស្រុកផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងកសិកម្មឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ីចាប់ផ្ដើមនាំចេញសាច់មាន់ទៅកាន់ប្រទេសសិង្ហបុរីជាលើកដំបូង

លោកស្រី Tri Mela Sari មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រាប់​ទូរទស្សន៍ CNA​របស់​សិង្ហ​បុរី​ថា ការ​ដឹក​ជញ្ជូន​សាច់​មាន់​ជា​លើក​ដំបូង​ពី​ឥណ្ឌូ​នេ​ស៊ី​ទៅ​សិង្ហ​បុរី​នេះ នឹង​រួម​មាន​សាច់​មាន់​ក្លា​សេ ផ្គត់ផ្គង់​ដោយ សាខា​ក្រុមហ៊ុន​លក់​ផលិតផល​ចំណីអាហារ​របស់​ថៃ​ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​គឺ​ក្រុមហ៊ុន Charoen Pokphand ឬ​ហៅ​ថា​ក្រុមហ៊ុន CP ។ ចំណែក​ទំហំ​នាំ​ចេញ​ប៉ុន្មាន​នោះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​នៅឡើយ​ទេ​។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​ឥណ្ឌូ​នេ​ស៊ី​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ឥណ្ឌូ​នេ​ស៊ី​នឹង​បញ្ជូន​សាច់​មាន់​លើក​ដំបូង​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​ពុធ​ទី​១៣ ខែកក្កដា ហើយ​ក៏​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​នេះ នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន CP នៅ​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​។

បើ​តាម​ទីភ្នាក់ងារ​ស្បៀងអាហារ​សិង្ហ​បុរី (SFA) បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចំនួន​៣​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​សាច់​មាន់ និង​ផលិតផល​សាច់​មាន់​ចូល​ទៅ​ក្នុង​ប្រទេស​សិង្ហ​បុរី រួម​មាន​២​ក្រុមហ៊ុន​ជា​របស់​ក្រុមហ៊ុន Charoen Pokphand ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​មួយទៀត​ជា​ក្រុមហ៊ុន​អាហារ​ក្លា​សេ​ធំ​មួយ​ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី គឺ​ក្រុមហ៊ុន Japfa Comfeed​។

នាយក​ផ្នែក​កែ​ច្នៃ​និង​ទីផ្សារ​ផលិតផល​សត្វ​របស់​ក្រសួងកសិកម្ម​បាន​និយាយ​ថា មាន​ក្រុមហ៊ុន​ឥណ្ឌូ​នេ​ស៊ី​ចំនួន​១២​ផ្សេង​ទៀត​កំពុង​សុំ​ការ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ផលិតផល​សាច់​មាន់​ទៅ​សិង្ហ​បុរី​ផង​ដែរ​ខណៈ​ដែល​ពាក្យសុំ​ទាំងអស់​បាន​ដាក់​ទៅ​ទីភ្នាក់ងារ SFA រួច​អស់ហើយ​។

សិង្ហ​បុរី​បាន​នាំ​ចូល​សាច់​មាន់​ចំនួន ជាង​២១​ម៉ឺន​តោន កាលពី​ឆ្នាំ​មុន ក្នុង​នោះ​មាន​ប្រហែល​១​ភាគ​៣ បាន​នាំ​ចូល​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ថ្មី​ៗ​នេះ ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ ក៏​ទើបតែ​បាន​ដាក់​បម្រាម​នាំ​ចេញ​មាន់​រហូត​ដល់ ៣​លាន​៦​សែន​ក្បាល​ក្នុង​មួយ​ខែ ក្រោយ​ពី​មាន​បញ្ហា​ការ​ផ្គត់ផ្គង់ និង​តម្លៃ​សាច់​មាន់​ក្នុងស្រុក​កើនឡើង​។

បន្ទាប់​ពី​ការ​ដាក់​បម្រាម​នាំ​ចេញពី​ប្រទេស​ម៉ា​ឡេ​ស៊ី​រួច​ហើយ សិង្ហ​បុរី​បាន​ប្រកាស​ថា ខ្លួន​នឹង​រក​ប្រភព​ទីផ្សារ​សាច់​មាន់​ពី​កន្លែង​ផ្សេង​ទៀត​រួម​ទាំង​ឥណ្ឌូ​នេ​ស៊ី និង​ប្រទេស​ថៃ​ផង​ដែរ ហើយ​ទីភ្នាក់ងារ SFA បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា​ថា ខ្លួន​បាន​បន្ថែម​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជា​ប្រភព​ថ្មី​មួយ​សម្រាប់​ការ​នាំ​ចូល​សាច់​មាន់​ត្រជាក់ ក្លា​សេ និង​កែ​ច្នៃ​៕




អត្ថបទបន្ទាប់


កម្ពុជារកឃើញកូវីដ១៩បំប្លែងថ្មីអូមីក្រុងប្រភេទ BA.4 និង BA.5 ដែលឆ្លងកាន់តែលឿនជាងមុន

បច្ចុប្បន្ននេះ វីរុសកូវីដ១៩ អូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង BA.5 កំពុងមានការចរាចរនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលលោក ហើយក្នុងនោះ ប្រទេ…

របាយការណ៍UN៖ នៅឆ្នាំ២០២៣ឥណ្ឌានឹងនាំមុខចិន ជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងពិភពលោក

របាយការណ៍ថ្មីចុងក្រោយមួយរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ក្លាយជាជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ