ឥណ្ឌូនេស៊ីធ្វើទំនើបកម្មទ័ពអាកាស

ឥណ្ឌូនេស៊ីបញ្ជាទិញយន្តចម្បាំងរបស់បារាំង Rafale ៤២គ្រឿង ស្របពេលមានភាពតានតឹងក្នុងតំបន់


ក្រសួងការពារជាតិឥណ្ឌូនេស៊ី បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំងបារាំងរ៉ាហ្វាល់ (Rafale) ចំនួន ៤២គ្រឿង ក្នុងតម្លៃដល់ទៅជាង ៨ពាន់លានដុល្លារអាមេរិកឯណោះ ដែលនេះគឺជាផ្នែកមួយនៃការធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន ពិសេសកងទ័ពជើងអាកាសរបស់ឥណ្ឌូនេស៊ី ស្របពេលដែលមានភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូងជាមួយប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ឥណ្ឌូនេស៊ីធ្វើទំនើបកម្មទ័ពអាកាស
ដោយ

ពិធីចុះហត្ថលេខានេះបានធ្វើឡើងរវាងរដ្ឋមន្រ្តីក្រសួងការពារបារាំងលោកស្រីហ្លូរ៉ង់ ប៉ាលី និងសមភាគីឥណ្ឌូនេស៊ីលោកប្រាបូវ៉ូ ស៊ូប៊ីយ៉ង់តូ ក្នុងទីក្រុងហ្សាកាតា ក្នុងឱកាសដែលមន្ត្រីជាន់ក្រុងបារីសរូបនេះ ធ្វើដំណើរទស្សនកិច្ចផ្លូវការទៅឥណ្ឌូនេស៊ី សម្រាប់រយៈពេល២ថ្ងៃ ដោយផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ។ ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងចរចាក្នុងការបញ្ជាទិញយន្តហោះចម្បាំង Rafaleខាងលើ រួមទាំងពិភាក្សាពីឧស្សាហកម្មការពារជាតិ និងពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ។

ក្នុងចំណោមយន្តហោះទាំង ៤២គ្រឿងនេះ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងទិញលក់ចំនួន៦គ្រឿងជាជំហានដំបូងសិន ខណៈការបង់លុយ និងការប្រគល់យន្តហោះបន្ថែមទៀត នឹងត្រូវធ្វើឡើងជាពីរដំណាក់កាល។

គួរកត់សម្គាល់ថា ឥណ្ឌូនេស៊ី គឺជាប្រទេសទីពីរហើយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានបញ្ជាទិញយន្តហោះចម្បាំង Rafaleរបស់ប្រទេសបារាំង បន្ទាប់ពីឥណ្ឌា។ ទន្ទឹមនេះ ឥណ្ឌូនេស៊ីជាប្រទេសធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងអាចជាប្រទេសធំលំដាប់ទី២ នៅអាស៊ីប៉ាស៊ីហ្វិក ដូចនេះ ការធ្វើទំនើបកម្មយោធាជារឿងចាំបាច់ ដែលឥណ្ឌូនេស៊ីត្រូវតែធ្វើ ជាក់ស្តែង ដូចជា ការបំពាក់យន្តហោះចម្បាំងថ្មីៗនេះ។ 

ហេតុផលមួយទៀត ដែលគេមើលឃើញថា ឥណ្ឌូនេស៊ីចាំបាច់ត្រូវការធ្វើទំនើបកម្មយោធារបស់ខ្លួន គឺមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងបន្តក្លាយជាតំបន់នៃការប្រជែងឥទ្ធិពលរវាងចិន និងអាមេរិក ពិសេសភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលសូម្បីតែឥណ្ឌូនេស៊ី ក៏កំពុងមានភាពចម្រូងចម្រាស់ជាមួយប៉េកាំងផងដែរ។

បើតាមរដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ីលោកប្រូបូវ៉ូ ស៊ូប៊ីយ៉ង់តូ កិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងបារាំងក៏មានដែរ នៅក្នុងវិស័យការពារផ្លូវទឹក ដោយទីក្រុងហ្សាកាតាគ្រោងទិញនាវាមុជទឹកបារាំងចំនួន ២គ្រឿង។

សូមជម្រាបថា ការចុះហត្ថលេខាទិញយន្តហោះចម្បាំងរ៉ាហ្វាល់ចំនួន ៤២គ្រឿងដែលមានទឹកប្រាក់សរុបជាង ៨០០០លានដុល្លារនេះ បានធ្វើឡើងនៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យការពារជាតិ រវាងបារាំង និងឥណ្ឌូនេស៊ីដែល គេធ្លាប់បានចុះហត្ថលេខារវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ ក្នុងទីក្រុងប៉ារីសកាលពីឆ្នាំ ២០២១។ ក្រៅពីបារាំង ឥណ្ឌូនេស៊ីក៏កំពុងបន្តចរចាទិញយន្តហោះចម្បាំងអាមេរិកប្រភេទ F១៥ និងយន្តហោះចម្បាំងកូរ៉េខាងត្បូងប្រភេទ KF-២១ ផងដែរ៕

None



អត្ថបទបន្ទាប់


ចិនផ្អាកការនាំចូលសាច់គោពីប្រទេសលីទុយអានី ខណៈជម្លោះជាមួយតៃវ៉ាន់កើនឡើង

ជម្លោះរវាងប្រទេសចិន និងលីទុយអានី នៅតែបន្ដក្ដៅងំដដែល ដោយប្រទេសចិនបានសម្រេចផ្អាកការនាំចូលសាច់គោ ទឹកដោះគោ និងស្រាបៀរពីប្រទេសលីទុយអានីចាប…

ការកក់ជើងហោះហើរអន្តរជាតិមកកាន់អាស៊ីអាគ្នេយ៍កើនឡើង ខណៈមានការបើកព្រំដែនឡើងវិញ

ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ហាក់បង្ហាញពីភាពវិជ្ជមានបន្ថែមទៀត ខណៈដែលការកក់ជើងហោះហើរអន្តរជាតិមកកាន់បណ្តាប្រទេសអាស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ