ឥណ្ឌូនេស៊ី ការសម្រេចចិត្តនាំចេញធ្យូងថ្មឡើងវិញ

ទីបំផុត ឥណ្ឌូនេស៊ីនឹងធ្វើការសម្រេចចិត្តអំពីការបើកឲ្យមានការនាំចេញធ្យូងថ្មឡើងវិញឆាប់ៗនេះ


រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូនេស៊ី នៅថ្ងៃចន្ទទី ១០ មករានេះ បានអះអាងថា រដ្ឋាភិបាលសង្ឃឹមថា នឹងអាចសម្រេចឲ្យមានការនាំចេញធ្យូងថ្មឡើងវិញ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលសម្ពាធកំពុងមានការកើនឡើងលើក្រុមហ៊ុននាំចេញធ្យូងថ្ម ហើយពួកគេក៏ស្នើឲ្យមានការបញ្ឈប់ការហាមឃាត់ការនាំចេញនេះផងដែរ។ នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ឥណ្ឌូនេស៊ីនឹងធ្វើការសម្រេចចិត្តអំពីការបើកឲ្យមានការនាំចេញធ្យូងថ្មឡើងវិញ
ដោយ

ការ​ពិចារណា​នឹង​សម្រេច​បើក​ឲ្យ​មានការ​នាំ​ចេញ​ធ្យូងថ្ម​ឡើង​វិញ​នេះ ក្រោយ​ពេល​ដែល មាន​ប្រទេស​ជា​ច្រើន​រួម​ទាំង ជប៉ុន ហ្វី​លី​ពី​ន និង​កូរ៉េ​ខាងត្បូង បាន​ចេញ​មក​ទទូច​ឲ្យ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នាំ​ចេញ​ធ្យូងថ្ម​ឡើង​វិញ ដោយសារ​តែ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​តម្រូវការ​ប្រើប្រាស់​ថាមពល​។

បន្ទាប់​ពី​បាន​ដាក់​ការ​ហាមឃាត់​ការ​នាំ​ចេញ​ធ្យូងថ្ម​បាន​១០​ថ្ងៃ រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កំពុង​ពិចារណា​នឹង​សម្រេច​ដក​ការ​ហាមឃាត់​នេះ​ចេញ​វិញ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ថ្លែង​នៅ​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ជប៉ុន លោក អា​រី​ហ្វី​ន តាស​រី​ហ្វ (Arifin Tasrif) បាន​និយាយ​ថា នៅ​១​ស​ប្ដា​ហ៍​កន្លង​មកនេះ ឥណ្ឌូ​នេ​ស៊ី​បាន​ស្ដុក​ទុក​ធ្យូងថ្ម​បាន​ច្រើន ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ស្ដុក​ធ្យូងថ្ម​នឹង​កើន​ក្នុង​ចំនួន​ច្រើន​ទៀត ដូច្នេះ ឥណ្ឌូ​នេ​ស៊ី​អាច​នឹង​មាន​សន្ដិសុខ​ធ្យូងថ្ម​គ្រប់គ្រាន់ ដែល​អាច​បើក​ឲ្យ​មានការ​នាំ​ចេញ​ឡើង​វិញ​ឆាប់​ៗ​នេះ​។

ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់ផ្ដើម​ផ្អាក​ការ​នាំ​ចេញ​ធ្យូងថ្ម​ចាប់តាំងពី​ថ្ងៃ​ទី​១​ខែមករា​មក បន្ទាប់​ពី​មាន​របាយការណ៍​បង្ហាញ​ថា កម្រិត​ស្ដុក​ប្រេងឥន្ធនៈ​មាន​ទាប ដែល​អាច​បង្ក​ការ​ខ្វះខាត​ថាមពល និង​ធ្វើ​ឲ្យ​អគ្គិសនី​នឹង​ត្រូវ​កាត់​ផ្ដាច់​ញឹកញាប់​។

ក្រោយ​ពី ឥណ្ឌូ​នេ​ស៊ី​ផ្អាក​ការ​នាំ​ចេញ​ធ្យូងថ្ម ប្រទេស​ដែល​បញ្ជា​ទិញ​ធ្យូ​ថ្ម​ពី​ឥណ្ឌូ​នេ​ស៊ី រួម​មាន ជប៉ុន ហ្វី​លី​ពី​ន និង​កូរ៉េ​ខាងត្បូង​បាន​អំពាវនាវ​ឲ្យ​ឥណ្ឌូ​នេ​ស៊ី​ដក​បម្រាម​នាំ​ចេញ​ធ្យូងថ្ម​នេះ​ផង​ដែរ​។ ក្រៅពី​ប្រទេស​ទាំង​បី​នេះ ប្រទេស​ចិន ក៏​ជា​ប្រទេស​បញ្ជា​ទិញ​ធ្យូ​ថ្ម ពី​ឥណ្ឌូ​នេ​ស៊ី​ច្រើន​ជាងគេ​ដែរ ប៉ុន្ដែ ចិន​មិន​បាន​ចេញ​មុខ​អំពាវនាវ​ឲ្យ​ឥណ្ឌូ​នេ​ស៊ី​ដក​ចោល​បម្រាម​នេះនោះ​ទេ បើ​ទោះបី​ចិន​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ថាមពល ក្រោយ​មាន​ជម្លោះ​ជាមួយ​អូស្ត្រាលី​ក៏​ដោយ​។

បច្ចុប្បន្ន ក្រុមហ៊ុន​សហព័ន្ធ​ថាមពល​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ឥណ្ឌូ​នេ​ស៊ី បាន​ប៉ាន់​ប្រមាណ​ថា នៅ​ក្រោយ​ពេល​ផ្អាក​ការ​នាំ​ចេញ​រយៈពេល​១០​ថ្ងៃ​មកនេះ ក្រុមហ៊ុន​បាន​ស្ដុក​ធ្យូងថ្ម​បាន​ប្រមាណ ១៤​លាន​តោន ប៉ុន្ដែ គេ​ចង់​បង្កើន​ឲ្យ​បាន​ដល់ ២០​លាន​តោន នៅ​ក្នុង​រយៈពេល​២០​ថ្ងៃ​សម្រាប់​បម្រើ​ដល់​រោងចក្រ​ថាមពល​នៅ​ក្នុង​ប្រទេស​នេះ​៕
None



អត្ថបទបន្ទាប់


កម្ពុជាជំរុញការចាក់វ៉ាក់សាំងដូសទី៣ និងបើកយុទ្ធនាការចាក់ដូសទី៤ ចំពេលអូមីក្រុងឆ្លងចូលសហគមន៍

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល ពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នៅតាមបណ្ដាខេត្តទាំងអស់ ក…

ក្រុមហ៊ុនយក្សជប៉ុន Aeon គ្រោងបង្កើតទីតាំងស្តុក និងដឹកជញ្ជូនទំនិញលក្ខណៈអន្តរជាតិនៅខេត្តព្រះសីហនុ

ក្រុមហ៊ុនអ្នកលក់រាយដ៏ធំរបស់ជប៉ុន Aeon មិនត្រឹមតែកំពុងពង្រីកការវិនិយោគផ្សារទំនើបជាច្រើនកន្លែងនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ក្រុមហ៊ុននេះ ក៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ