តម្លៃប្រេងដូងពិភពលោក

ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីព្រមព្រៀងគ្នា កំណត់តម្លៃប្រេងដូងក្នុងពិភពលោក និងបញ្ជៀសការប្រកួតប្រជែងទីផ្សារគ្នា


នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អ៊ីស្មែល សាព្រី យ៉ាកូប (Ismail Sabri Yaakob) បាននិយាយបន្ទាប់ពីជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅពេលថ្មីៗនេះថា តម្លៃដូងប្រេងពិភពលោកគួរតែត្រូវបានកំណត់ដោយប្រទេសផលិតដូងប្រេងដ៏ធំបំផុតទាំងពីរនេះ គឺប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហើយពួកគេមិនគួរប្រកួតប្រជែងទីផ្សារតម្លៃគ្នា លើផលិតផលនេះនោះទេ។ នេះបើតាមការរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍។
ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីព្រមព្រៀងគ្នា បញ្ជៀសការប្រកួតប្រជែងទីផ្សារដូងប្រង
ដោយ

លោក អ៊ី​ស្មែ​ល បាន​និយាយ​ថា តម្លៃ​ដូងប្រេង​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​មេដឹកនាំ​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​ជំនួប​ទ្វេភាគី​នៅ​ក្នុង​ទីក្រុង​ហ្សា​កា​តា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែម​ទៀត​លើ​ការ​ពិភាក្សា​អំពី​ដូងប្រេង​នេះ​ទេ​។

លោក អ៊ី​ស្មែ​ល បាន​បន្ថែម​ទៀត​ថា តម្លៃ​ប្រេងដូង​នេះ គួរតែ​ត្រូវ​បាន​កំណត់​រួម​គ្នា ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី ហើយ​ប្រទេស​ទាំង​ពីរ​មិន​គួរ​មានការ​ប្រកួតប្រជែង​ក្នុង​ការ​កំណត់​តម្លៃ​នោះ​ទេ ព្រោះ​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី គឺជា​ប្រទេស​ដែល​គ្រប់គ្រង​ការ​នាំ​ចេញ​ប្រេងដូង​សរុប​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​។

សូម​បញ្ជាក់​ថា ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​២​នេះ បាន​ផលិត​ប្រេង​ចេញពី​ផ្លែ​ដូងប្រេង​សម្រាប់​ផ្គង់​ផ្គង់​ក្នុង​ពិភពលោក​សរុប​ប្រហែល ៨៥%​។

ទោះ​យ៉ាងណា​ក៏​ដោយ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​ជា​ប្រទេស​ផលិត​ប្រេងដូង​ច្រើន​ជាងគេ​បំផុត​នោះ កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ប្រេងឆា​នៅ​តាម​ផ្ទះ ខណៈ​ដែល​ក្រុម​អ្នក​ផលិត​ប្រេង​មួយ​ចំនួន​ចង់​ប្រៀបធៀប​តម្លៃ​សកល​ទៅ​នឹង​តម្លៃ​ផលិតកម្ម​របស់​ពួក​គេ​។ កន្លង​មក​មន្ត្រី​អាជ្ញាធរ​ធ្លាប់​បាន​និយាយ​ថា តម្លៃ​ក្នុងស្រុក និង​អន្តរជាតិ​មិន​គួរ​ណា​ពាក់ព័ន្ធ​គ្នា​នោះ​ទេ​។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កាលពីដើម​ឆ្នាំ​នេះ បាន​រឹត​បន្តឹង​បរិមាណ​នាំ​ចេញ​ប្រេងដូង និង​កាត់​បន្ថយ​តម្លៃ​ប្រេងដូង​ឆៅ និង​ប្រេង​អូ​ឡេ​ន (olein) ដែល​លក់​នៅ​ក្នុងស្រុក ប៉ុន្តែ​ក្រោយមក​បាន​លុប​ចោល​គោលនយោបាយ​នេះ​វិញ​។

ចំណែក ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក ចូ​កូ​វី (Jokowi) មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​តម្លៃ​ប្រេងដូង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នោះ​ទេ​។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ គេ​បានឃើញ​មេដឹកនាំ​ទាំង​២​នេះ​បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ស្ដី​ពី​ការ​ជ្រើសរើស​ពលករ និង​ការពារ​ពលករ​ឥណ្ឌូ​នេ​ស៊ី ដែល​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ម៉ា​ឡេ​ស៊ី (PDI) ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា 

None



អត្ថបទបន្ទាប់


អ៊ុយក្រែនគ្រប់គ្រងតំបន់ជុំវិញរដ្ឋធានីកៀវបានមកវិញ ខណៈរុស្ស៊ីដកទ័ពបង្វែរមុខព្រួញវាយប្រហារភាគខាងកើត

អ៊ុយក្រែនបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកមកគ្រប់គ្រងវិញនូវតំបន់ទាំងអស់នៅជុំវិញរដ្ឋធានីកៀវ ជាលើកដំបូងចាប់តា…

វៀតណាម នឹងនាំចូលធ្យូងថ្មពីអូស្ត្រាលី៥លានតោន ចំពេលមានក្ដីបារម្ភខ្វះខាតថាមពល

ប្រទេសវៀតណាម មានបំណងនាំចូលធ្យូងថ្មពីអូស្ត្រាលីក្នុងចំនួនប្រហែល៥លានតោន ចំពេលដែលប្រទេសវៀតណាមកំពុងមានបញ្ហាខ្វះខាតប្រភពថាមពល ដែលវាបានបង្ខំឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ