វិស័យទេសចរណ៍

ឥណ្ឌូនេស៊ី ប្រកាសបង្កើនកញ្ចប់ថវិកា ដើម្បីជំរុញការអភិវឌ្ឍន៍ និងគាំទ្រវិស័យទេសចរណ៍


ប្រទេសឥណ្ឌូនេស៊ី ដែលគេដឹងថា គឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសរៀបចំកញ្ចប់ថវិកា ដែលមានទំហំរហូតដល់ទៅជិត១៤២លានដុល្លារ ដើម្បីគាំទ្រ និងជំរុញការអភិវឌ្ឈន៍វិស័យទេសចរណ៍ នៅឆ្នាំ២០២៥ ។ នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤ ឥណ្ឌូនេស៊ីបាន ទាក់ទាញភ្ញៀវទេសចរបរទេសបាន១០លាននាក់ ហើយគ្រោងទាក់ទាញឲ្យបាន១៤លាននាក់ត្រឹមដំណាច់ឆ្នាំនេះ។ នេះបើតាមសេចក្តីរាយការណ៍នៅលើសារព័ត៌មាន VN Express។
វិស័យទេសចរណ៍
ដោយ

រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូណេស៊ី លោកស្រី វីឌីយ៉ានទី ពូទ្រី វ៉ាដាណា (Widiyanti Putri Wardhana) បាននិយាយថា ក្រសួងនឹងស្នើឱ្យមានការបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យទេសចរណ៍ ឱ្យដល់ជិត១៤២លានដុល្លារ ដើម្បីគាំទ្រដល់កម្មវិធីទេសចរណ៍ជាអាទិភាពរបស់ខ្លួនសម្រាប់ឆ្នាំក្រោយ។ បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ កញ្ចប់ថវិកាដំបូងដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៥ មានទំហំត្រឹមតែជាង៧០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែក្រសួងមានការចាំបាច់ដើម្បីស្នើសុំបន្ថែម។

ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង១០លាននាក់ នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ ពោលគឺកើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី ដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបាន១៤លាននាក់នៅត្រឹមដំណាច់ឆ្នាំនេះ។

បើតាមការលើកឡើងរបស់លោកស្រី វីឌីយ៉ានទី កម្មវិធីដែលឥណ្ឌូនេស៊ីនឹងដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០២៥ ខាងមុខ អាចរួមមានកម្មវិធីពង្រឹងមោទនភាព នៃការធ្វើដំណើរមកឥណ្ឌូនេស៊ី ដែលរួមមានយុទ្ធនាការ ការរួមបញ្ចូលកញ្ចប់ទេសចរណ៍ ប្រសិទ្ធភាពនៃកញ្ចប់ថ្លៃដឹកជញ្ជូន និងការធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនៅតាមគោលដៅទេសចរណ៍នានារួមទាំងតាមសហគមន៍។

លោកស្រីបានបន្តថា ឥណ្ឌូនេស៊ី ក៏នឹងពង្រឹងគុណភាពសេវាកម្ម និងធនធានមនុស្ស  ហើយក៏នឹងដាក់ចេញនូវកម្មវិធីឃោសនា និងកម្មវិធីបំពាក់កញ្ចប់ជំនួយដល់អ្នកទេសចរតាមការបំពាក់កម្មវិធីជួយសម្រួល ដល់អ្នកទេសចរតាមបញ្ញាសិប្បនិម្មិតជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុន ស្នើឱ្យក្រុមហ៊ុនអាជីវកម្មដំឡើងប្រាក់ឈ្នួលឱ្យបានច្រើននៅឆ្នាំក្រោយ

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) នឹងស្នើឱ្យក្រុមហ៊ុនអាជីវកម្មអនុវត្តការដំឡើងប្រាក់ឈ្នួលសំខាន់ៗនៅក្នុងការចរចា…

Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា‍

ភ្នំពេញថ្ងៃទី ២៦ វិច្ឆិកា ២០២៤៖‍ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏អស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ