កូវីដ-១៩ លុកលុយកាន់តែខ្លាំងនៅឥណ្ឌូនេស៊ី

កូវីដ-១៩ លុកលុយកាន់តែខ្លាំងនៅឥណ្ឌូនេស៊ី ខណៈអាជ្ញាធរដាក់ការរឹតត្បិតបន្ថែម


អាជ្ញាធរឥណ្ឌូនេស៊ីចាប់ផ្តើមរឹតបន្ដឹងបន្ថែមទៀត នូវវិធានការសុវត្ថិភាពនៅលើកោះសំខាន់ៗរបស់ខ្លួនចំនួនពីរ គឹកោះបាលី និង កោះជ្វា ដែលជាកោះមានសក្តានុពលទេសចរណ៍និងមានពលរដ្ឋរស់នៅច្រើនជាងគេ។ ការរឹតបន្ដឹងនេះធ្វើឡើងដើម្បីទប់ទល់នឹងរលកឆ្លងទី២នៃកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូនេស៊ីដែលកំពុងតែបោកបក់ខ្លាំង និងបានឆក់យកអាយុជីវិតពលរដ្ឋឥណ្ឌូនេស៊ីជាច្រើន ហើយបច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ីនេះ ក៏ឈរលំដាប់ជួរមុខគេដែរ ដែលមានករណីឆ្លងកូវីដ-១៩ច្រើនបំផុត ធៀបនឹងប្រទេសផ្សេងទៀតនៅអាស៊ាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei។
ឥណ្ឌូនេស៊ីបន្ថែមការរឹតបន្ដឹងវិធានការកូវីដ-១៩
ដោយ

ការ​រឹត​បន្ដឹង​វិធានការ​ពី​សំណាក់​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប ចំពោះ​ការ​អំពាវនាវ​ពី​អង្គការ​កាកបាទក្រហម​ប្រចាំ​ប្រទេស ដោយសារ​តែ​គ្រែ​សម្រាក​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​នៅ​តាម​មន្ទីរពេទ្យ​បាន​ពេញ​ហូរហៀរ​ដោយ​អ្នកជំងឺ ទាំង​កម្រិត​ស្រាល និង​កម្រិត​ធ្ងន់ ខណៈ​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ដំណើរការ​ក្នុង​ល្បឿន​យឺត​បំផុត​។

ការ​រឹត​បន្ដឹងបន្ថែម​នឹង​ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ​តទៅ រហូត​ដល់​ថ្ងៃ​ទី​២០​កក្កដា នេះ​បើ​តាម​ការ​អះអាង​ពី​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី លោក ចូ​កូ វី​ដូ​ដូ ផ្ទាល់​តែ​ម្តង​។ ក្នុង​នោះ មាន​ទីក្រុង​ដល់​ទៅ ១២២ លើ​កោះធំ​ៗ​ទាំង​ពីរ រួម​ទាំង​រដ្ឋធានី​ហ្សា​កា​តា​ផង​ដែរ នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​រឹតត្បិត ក្នុង​គោលដៅ​កាត់​បន្ថយ​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ឲ្យ​ចុះ​មក​នៅ​ក្រោម ១​ម៉ឺន​ករណី​។

គួរ​ជម្រាប​ថា ការ​រឹតត្បិត​បន្ថែម​នេះ រួម​ប​ញ្ជូ​ល​ជា​អាទិ៍ ការ​ធ្វើ​ការងារ​ពី​ផ្ទះ​សម្រាប់​បុគ្គលិក និង​និយោជក ដែល​បម្រើ​ការ​ក្នុង​វិស័យ​មិនសូវ​ចាំបាច់ ដូច​ជា​ក្រុមហ៊ុន​ឯកជន​ជាដើម ខណៈ​ផ្សារ​ទំនើប សាលារៀន និង​កន្លែង​សក្ការបូជា​បែប​សាសនា​ទាំងអស់​ត្រូវ​បិទទ្វារ ដោយ​អនុញ្ញាត​ឲ្យ​តែ​ហាង​លក់ទំនិញ​ចាំបាច់ និង​កន្លែង​លក់​ម្ហូបអាហារ​ប៉ុណ្ណោះ អាច​នៅ​បន្ត​បើកទ្វារ​បាន ប៉ុន្តែ​អាច​លក់​បាន​ដោយ​វិច​ខ្ចប់​តែ​ប៉ុណ្ណោះ​។ 

សូម​បញ្ជាក់​ថា ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​ឈរ​កំពូល​តារាង ដែល​មាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ និង​អ្នក​ឆ្លង​សរុប​ច្រើន​ជាងគេ បើ​ធៀប​នឹង​ប្រទេស​តំបន់​អាស៊ាន​ទាំង​១០ ក្នុង​នោះ​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​ជា​មធ្យម ២​ម៉ឺន​នាក់ ហើយ​បច្ចុប្បន្ន​ឥណ្ឌូ​នេ​ស៊ី​មាន​អ្នក​ឆ្លង​សរុប​ជាង ២​លាន​១​សែន​នាក់ ខណៈ​អ្នក​បាត់បង់​ជីវិត​មាន​ជិត ៦​ម៉ឺន​នាក់​ហើយ​។ បើ​ក្រឡេក​មើល​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​វិញ​ឃើញ​ថា ឥណ្ឌូ​នេ​ស៊ី​កំពុង​ដើរ​អូស​ជើង​មែនទែន ដោយ​ការ​ចាក់​វ៉ាក់សាំង​ចាប់ផ្តើម​ពី​ខែមករា​ឆ្នាំ​២០២១ មក​ដល់​ពេល​នេះ ទើប​មាន​ពលរដ្ឋ​១០%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​យ៉ាង​ហោច​ណាស់​វ៉ាក់សាំង​មួយ​ដូ​ស ក្នុង​ចំណោម​ពលរដ្ឋ​គោលដៅ ៧០% ដែល​ស្មើនឹង​ប្រមាណ ១៨០​លាន​នាក់​៕

None



អត្ថបទបន្ទាប់


វៀតណាមត្រៀមកញ្ចប់ថវិកាបន្ថែមជាង ១ពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩

ប្រទេសវៀតណាម មានផែនការនឹងផ្ដល់កញ្ចប់ថវិកាជំនួយប្រមាណជាង ១ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយទៅដល់ពលរដ្ឋ ដែលរងគ្រោះដោយសារតែកូវីដ-…

បើកកោះភូកេតមួយថ្ងៃ ថៃទទួលបានអ្នកដំណើរ ៣៦៦នាក់

មួយថ្ងៃដំបូងនៃការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដនៅកោះកេត ថៃទទួលបានអ្នកដំណើរសរុប ៣៦៦នាក់ ក្នុងនោះ អ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ