ប្រេងដូងឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ដកប្រេងដូងឆៅ ចេញពីបញ្ជីបម្រាមនាំចេញដូងប្រេងទៅក្រៅប្រទេស


ប្រទេសឥណ្ឌូនេស៊ីនឹងមិនដាក់បញ្ចូលប្រេងដូងឆៅ នៅក្នុងបញ្ជីហាមឃាត់ការនាំចេញងប្រេង ដែលបានគ្រោងទុកនោះទេ ហើយវាជាការកាត់ចេញដ៏សំខាន់មួយ ពីអ្វីដែលប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាននិយាយថា គឺជាការហាមឃាត់លើការនាំចេញ «វត្ថុធាតុដើមនៃការផលិតប្រេងឆា»។ នេះបើយោងតាមលិខិតផ្លូវការចេញផ្សាយដោយក្រសួងកសិកម្មរបស់ប្រទេសនេះ។
ប្រទេសឥណ្ឌូនេស៊ីនឹងមិនដាក់បញ្ចូលប្រេងដូងឆៅ នៅក្នុងបញ្ជីហាមឃាត់ការនាំចេញងប្រេង ដែលបានគ្រោងទុកនោះទេ ហ
ដោយ

ការ​ផ្អាក​ការ​នាំ​ចេញ​ដូងប្រេង​របស់​ឥណ្ឌូ​នេ​ស៊ី​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឆា​នៅ​ក្នុងស្រុក ប៉ុន្ដែ វា​បាន​នាំ​តម្លៃ​ប្រេងឆា​ពិភពលោក​កំពុង​ហក់​ឡើង​កាន់តែ​ខ្ពស់​ផង​ដែរ​។

យោង​តាម​លិខិត​របស់​អគ្គនាយកដ្ឋាន​ចម្ការ​ដំណាំ​របស់​ក្រសួងកសិកម្ម​ឥណ្ឌូ​នេ​ស៊ី​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ច័ន្ទ​បានឱ្យ​ដឹង​ថា បម្រាម​នាំ​ចេញ​នេះ នឹង​ត្រូវ​ដាក់​តែ​លើ​ដូងប្រេង​ដែល​ចម្រាញ់ បន្សុទ្ធ និង​បំបាត់​ក្លិន​រួច​ហើយ​ដូច​បាន​កំណត់​ន័យ​ថា​ជា "​វត្ថុធាតុដើម​សម្រាប់​ប្រេងឆា​"​តែ​ប៉ុណ្ណោះ ចំណែក​ប្រេងដូង​ឆៅ គឺ​មិន​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ការ​ហាមឃាត់​នាំ​ចេញ​ក្នុង​លិខិត​នេះនោះ​ទេ​។

ដូងប្រេង​គឺជា​ទំនិញ​នាំ​ចេញ​ច្រើន​បំផុត​មួយ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​តម្លៃ​របស់​ប្រេងដូង​បាន​កើនឡើង​ចាប់តាំងពី​ចុងឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​បាន​បន្ត​កើនឡើង​ថែម​ទៀត ចំ​ពេល​មានការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង ដែល​អាច​បរិភោគ​បាន​នេះ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

ប្រេងដូង​ឆៅ បង្កើត​គឺ​មាន​រួមចំណែក​ភាគច្រើន​នៃ​ការ​នាំ​ចេញ​ទាក់ទង​នឹង​ប្រេងដូង​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​បើ​យោង​តាម​ស្ថិតិ​អាស៊ាន​បាន​បង្ហាញ​ថា ប្រេងដូង​អូ​ឡេ​ន (olein) មាន​ចំនួន​ប្រហែល ២០% នៃ​ការ​នាំ​ចេញ​ប្រេងដូង​សរុប​របស់​ឥណ្ឌូ​នេ​ស៊ី​នៅ​ក្នុង​ឆ្នាំ​២០២០​។

លោក​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី Widodo បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា ការ​ហាមឃាត់​លើ​ការ​នាំ​ចេញ "​ប្រេងឆា​ក៏​ដូច​ជា​វត្ថុធាតុដើម​នៃ​ប្រេង​ចម្អិន​អាហារ​នេះ​" នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​នេះ ។

បន្ទាប់​ពី​ការ​សម្រេចចិត្ត​របស់​លោក Widodo រួច​ហើយ ស​ន្ទ​ស្សន៍​តម្លៃ​នៅ​លើ​តារាង​ផ្លាស់​ប្តូរ​តម្លៃ​របស់​ម៉ា​ឡេ​ស៊ី Bursa Malaysia បាន​បង្ហាញ​ពី​ការ​ឡើងថ្លៃ​ប្រេងដូង​ប្រហែល ៦% កាលពី​ថ្ងៃ​ចន្ទ​ពោល​គឺ​វា​បាន​កើនឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ដើមខែ​មីនា​។

លោក ប៊ី​ម៉ា យុ​ទ្ធិ​ស្ទី​រ៉ា (Bhima Yudhistira) អ្នកវិភាគ​សេដ្ឋកិច្ច​នៅ​មជ្ឈមណ្ឌល​សិក្សា​ច្បាប់​និង​សេដ្ឋកិច្ច (Center of Economic and Law Studies) នៅ​ទីក្រុង​ហ្សា​កា​តា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​ថា «​គោលនយោបាយ​ហាមឃាត់​ការ​នាំ​ចេញ​នេះ​គឺ​មិន​បាន​ត្រៀមខ្លួន​ច្រើន​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ទំនាក់ទំនង​ល្អ​នោះ​ដែរ​»​។

មន្ត្រី​ជំនាញ​រូប​នេះ​បាន​បញ្ជាក់​ថា ប្រសិនបើ​ប្រេងដូង​ឆៅ​នឹង​មិន​ត្រូវ​បាន​ហាមឃាត់​ឱ្យ​នាំ​ចេញ​បន្ទាប់​ពី​ការ​ប្រកាស​នេះ​មែន​នោះ អ្វី​ដែល​កើតឡើង​នៅ​ពេល​នោះ​គឺថា​អ្នក​ផលិត​អាច​ចាប់​យក​តម្រូវការ​នាំ​ចេញ​យ៉ាង​ខ្លាំង ដោយ​ពួក​គេ​មិន​ចាំបាច់​កែ​ច្នៃ​វា​ឱ្យទៅ​ជា​ប្រេងឆា​នោះ​ទេ គឺ​នាំ​ចេញ​ដូងប្រេង​ឆៅ​វិញ​ម្ដង ដូច្នេះ​វិធានការ​នេះ ទំនងជា​មិន​អាច​ដោះស្រាយ​បញ្ហា​ខ្វះខាត​ប្រេងឆា​បាន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​ប្រេងឆា​នៅ​តែ​កើន​ឡើងជា​ដដែល​៕

អត្ថបទ​៖ សុខ ជា

None



អត្ថបទបន្ទាប់


វៀតណាមនាំចេញអង្ករទៅរុស្ស៊ីកើនឡើងជាង២ដង ចំពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្ដ

ចំពេលដែលស្ថានការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែក្ដៅ ឃើញថា ការនាំចេញអង្កររបស់វៀតណាមទៅកាន់រុស្ស៊ី បានហក់ឡើងខ្ពស់ដល់ទៅជាង២ដងឯណោ…

ប្រមុខUN ជំរុញរុស្ស៊ី និងអ៊ុយក្រែនសហការគ្នាបើកច្រកសុវត្ថិភាពសម្រាប់ជម្លៀសជនស៊ីវិលចេញពីសមរភូមិ

លោក អង់តូនីញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវធ្វើការរួមគ្នា ដើម្បីរៀបចំច្រករបៀងមនុស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ