ជំងឺដុំពកលើសត្វគោ

កសិករនៅខេត្តកំពង់ចាមព្រួយចិត្ត ក្រោយសត្វគោឆ្លងជំងឺដុំពកស្បែកជាបន្ដបន្ទាប់


ប្រជាកសិករនៅក្នុងភូមិកណ្ដាលកោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ខេមបូណូមីសថា សត្វគោក្របីរបស់ពួកគាត់បានកើតនូវជំងឺម្យ៉ាងដែលមានដុំពកលើស្បែក ដែលវាបាននិងកំពុងឆ្លងកាន់តែច្រើន ខណៈដែលនៅក្នុងភូមិមានសត្វគោប្រហែល៧០%ទៅហើយ ដែលមានឆ្លងជំងឺពកស្បែកប្រភេទនេះ ដែលកំពុងធ្វើឲ្យពួកគាត់កើតក្ដីបារម្ភយ៉ាងខ្លាំង។
កសិករចិញ្ចឹមខេត្តកំពង់ចាមកំពុងព្រួយចិត្ត ក្រោយសត្វគោឆ្លងជំងឺដុំពកស្បែកជាបន្ដបន្ទាប់
ដោយ

លក្ខណៈ​នៃ​ជំងឺ​ដុំ​ពក​ៗ​លើ​ស្បែ​នេះ មាន ខ្លះ​ហើមជើង និង បំពង់ក ជាដើម មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ថ្នាំ​ណា​អាច​ព្យាបាល​បាន​នោះ​ឡើយ ហើយ​ក៏​មិន​ទាន់​មានការ​ណែនាំ​អ្វី​ច្បាស់​នោះ​ទេ​។ ពលរដ្ឋ​ក៏​ធ្លាប់​បាន​ទាក់ទង​ទៅ​កាន់​ពេទ្យសត្វ​ដើម្បី​ស្វែងរក​ថ្នាំ​និង​វិធី​ការពារ​ពី​ជំងឺ​នោះ​ផង​ដែរ​តែ​នូវ​តែ​គ្មាន​ដំណោះស្រាយ​។

លោក អាត ស្រ៊​ន ភូមិ​កណ្ដាល​កោង ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា សត្វ​គោ​របស់​គាត់ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​ក្នុងភូមិ បាន​ជួប​នូវ​បញ្ហា​ជំងឺ​ជំងឺ​ដុំ​ពក​ស្បែក​នេះ ហើយ​វា​ជា​ការ​កើតឡើង​ដំបូង​គេ​នៅ​ក្នុងភូមិ​របស់​លោក​។

កសិករ​ម្នាក់​ទៀត និង​ជា​មេរ​ភូមិ​កណ្ដាល​កោង បាន​លើក​ឡើង​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​គោ​នៅ​ក្នុងភូមិ​នេះ​ប្រមាណ​ជាង​៧០%  បាន​ជួប​បញ្ហា​គោ​កើត​ជំងឺ​ដុំ​ពក​ស្បែក​នេះ​។ ចំពោះ​លក្ខណៈ​នៃ​ជំងឺ​នោះ គឺ​មាន​ដុំ​ពក​ៗ​លើ​ស្បែក ខ្លះ​ហើមជើង បំពង់ក ជាដើម​ហើយ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ថ្នាំ​ណា​ដែល​អាច​ព្យាបាល​បាន​នោះ​ឡើយ ហើយ​ក៏​មិន​ទាន់​មាននូវ​ការ​ណែនាំ​អ្វី​ច្បាស់​នោះ​ឡើយ ក៏​ប៉ុន្តែ​លោកពូ​ក៏​ធ្លាប់​បាន​ទាក់ទង​ទៅ​កាន់​ពេទ្យសត្វ​ដើម្បី​ស្វែងរក​ថ្នាំ​និង​វិធី​ការពារ​ពី​ជំងឺ​នោះ​ផង​ដែរ​។

ខេ​ម​បូ​ណូ​មី​ស បាន​ទាក់ទង​ទៅ​កាន់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម លោក សឹម ថា​វី​រៈ ប៉ុន្ដែ លោក​ថា​ជាប់រវល់ ហើយ​បាន​ប្រាប់​ថា បើ​ចង់​ដឹង​ច្បាស់​ទាក់ទង​នឹង​បញ្ហា​នេះ គួរតែ​ទៅ​សួរ​ខាង​ពេទ្យសត្វ​ខេត្ត​។

ប្រជា​កសិករ​នៅ​ក្នុងភូមិ​កណ្ដាល​កោង ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​លើក​ឡើង​ថា អំឡុង​ពេល​គោ​របស់​ពួក​គាត់​ជួប​បញ្ហា​ជំងឺ​នេះ ក៏​ត្រូវ​បាន​ឈ្មួញ​ទិញ​ទម្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​ដែរ ហើយ​ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ជំងឺ​នេះ​ផង​។

បើ​តាម​ក្រសួងកសិកម្ម ជំងឺ​ដុំ​ពក​ស្បែក​គោក្របី ជា​ជំងឺ​ម្យ៉ាង ដែល​កើតឡើង​ដំបូង​នៅ​ប្រទេស​ហ្សាំ​ប៊ី ក្នុង​ឆ្នាំ​១៩២៩ ហើយ​បាន​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក ដោយ​កន្លង​មក​នៅ​ប្រទេស​វៀតណាម រួម​ទាំង​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​ក៏​បាន​រក​ឃើញ​ឆ្លង​ជំងឺ​នេះ​លើ​គោក្របី​ដែរ​។

ក្រសួងកសិកម្ម​អះអាង​ថា ជំងឺ​ដុំ​ពក​ស្បែក​គោក្របី អាច​ធ្វើ​ឲ្យ​អត្រា​គោក្របី​ឈឺ​ពី ៥ ទៅ ៤៥​ភាគរយ និ​អត្រា​ស្លាប់​តិច​ជាង​១០% ដែល​វា​បង្ក​ឲ្យ​មានការ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ​៕

អត្ថបទ៖ ហួ​ន ស្រី​នី​ត

None



អត្ថបទបន្ទាប់


ប្រទេសថៃបានដាក់លក្ខខណ្ឌថ្មីតឹងរឹងជាងមុន សម្រាប់ការនាំចូលគ្រាប់ពោតពីកម្ពុជា

ប្រទេសថៃ បានសម្រេចដាក់ចេញនូវលក្ខខណ្ឌតម្រូវការថ្មី សម្រាប់ការនាំចេញគ្រាប់ពោតចេញពីកម្ពុជាទៅកាន់ប្រទេសថៃ ដោយលក្ខខណ្ឌថ្មីនេះ ត្រូវបានគេមើលឃើញថ…

ក្រោយធ្លាក់ខ្លួនកាន់តែជ្រៅក្នុងវិបត្តិកូវីដ-១៩ របបសឹកភូមាចាប់ផ្ដើមស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ

របបសឹកភូមាក្រោមការដឹកនាំរបស់ឧត្តមសេនីយ មីន អ៊ុងឡាំង កំពុងសម្លឹងរកកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ