អតិផរណា​ឆ្នាំ២០២០

កម្ពុជានឹងមានអតិផរណាកើនឡើងនៅឆ្នាំ២០២០នេះ


ធនាគារជាតិបានព្យាករថា អតិផរណានៅឆ្នាំ២០២០នេះអាចនឹងមានការកើនឡើងមកនៅកម្រិត ២,៣ ភាគរយ ដោយខ្ពស់ជាង ឆ្នាំ២០១៩ មានកម្រិតត្រឹម ១,៩ភាគរយ ទោះយ៉ាងណា កំណើនអតិផរណាសម្រាប់ឆ្នាំនេះនៅតែមានកម្រិតទាបជាង ឆ្នាំ២០១៨ ដែលមានកម្រិតរហូត២,៥ភាគរយ។
អាជីវករ​លក់បន្លែ​នៅផ្សារដើមគរ ពេលយប់ (រូបភាពពី ហ្វេសប៊ុក រដ្ឋាបាលរាជធានីភ្នំពេញ)
ដោយ

លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេក​ទេសធនាគាជាតិ​នៃកម្ពុជា​បានបញ្ជាក់​តាមរយៈ​ការធ្វើបទបង្ហាញ​របស់លោក នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០១៩ និងទិសដៅ​ការងារ​ឆ្នាំ២០២០ របស់ធនាគារជាតិ​នៅថ្ងៃនេះថា នៅក្នុងរយៈពេល​២ទសវត្សរ៍​កន្លង​កម្រិត​អតិផរណា​របស់កម្ពុជា​ស្ថិតនៅក្នុង​កម្រិតមួយទាប​នៅឡើយ​បើធៀបជាមួយ​ប្រទេស​ក្នុងតំបន់ ហើយក៏ជាកម្រិត​មួយដែលសមស្រប​សម្រាប់​កំណើន​សេដ្ឋកិច្ចកម្ពុជា។

លោក ឃូ វុឍ្ឍី បានឲ្យដឹងទៀតថា ក្នុងចំណោមខេត្ត​ដែលមាន​អតិផរណា​ខ្ពស់ជាងគេ គឺខេត្តដែល​មានតំបន់​ទេសចរណ៍​ច្រើន រួមមានខេត្ត ព្រះសីហនុ កំពត សៀមរាប ពោធិសាត់ ខេត្តស្វាយរៀង និងខេត្តស្ទឹងត្រែង ដោយកំណើន​ថ្លៃទំនិញ​បានកើន​ឡើងសន្សឹមៗពីត្រីមាសទី១ ដល់ទី៤។

ធនាគារជាតិបញ្ជាក់ថា កំណើន​ថ្លៃម្ហូបអាហារ នឹងកើនឡើង​វិញ​ក្នុងអត្រា ២,៥ភាគរយ ដោយសាការ​រំពឹងទុកថា អតិផរណា​ប្រទេសវៀតណាម និងថៃ អាចនឹងកើន​ឡើងវិញបន្តិច រួមជាមួយ​កំណើន​ថ្លៃក្រុមទំនិញ និងសេវា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈផងដែរ៕

None



អត្ថបទបន្ទាប់


ចូលឆ្នាំ​ចិន បុរី ប៉េង ហួត បញ្ចុះ​តម្លៃ​រហូត​ដល់ ១០% និង​អាំងប៉ាវ​សំណាង ៣%

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ព្រមទាំងថ្លែងអំណរគុណដល់អតិថិជន បុរី ប៉េង ហួត ផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ១០% សម្រាប់គម្រ…

ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្រេងឆៅទូទាំងសកលលោក នឹងកើនឡើងក្នុងឆ្នាំ ២០២០នេះ

ក្នុងឆ្នាំ ២០២០នេះ ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្រេងឆៅ នៅជុំវិញសកលលោក ត្រូវបានរដ្ឋបាលព័ត៌មានថាមពលនៃសហរដ្ឋអាមេរិកព្យាករថា នឹងមានកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ