ទីផ្សារធានារ៉ាប់រង​កម្ពុជា

ទីផ្សារធានារ៉ាប់រងកម្ពុជា នៅរក្សាបានកំណើន២ខ្ទង់នៅត្រីមាសទី១ឆ្នាំ២០២១


វិស័យធានារ៉ាប់រងនៅកម្ពុជាតែបន្ដជំនះឈ្មុសឈ្មុលបានលទ្ធផលទីផ្សារល្អក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលបាននិងកំពុងអូសន្លាយនៅកម្ពុជា ដោយនៅត្រីមាសទី១នៅឆ្នាំ២០២១នេះ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាសម្រេចបានកំណើនដល់ទៅ ជាង២០% ធៀបនឹងត្រីមាសទី១ឆ្នាំ២០២១ ។ កំណើននេះ ត្រូវបានរុញច្រានពីក្រោយជាចម្បង ដោយកំណើននៅក្នុងវិស័យទីផ្សារធានារ៉ាប់រងទូទៅ និងទីផ្សារធានារ៉ាប់រងអាយុជីវិត បើទោះបីជា ទីផ្សារធានារ៉ាប់រងខ្នាតតូច មានការថមថយចុះខ្លាំងក៏ដោយ។ នេះបើតាមរបាយការណ៍ពីសមាគមធានារ៉ាប់រងកម្ពុជា។
ត្រីមាសទី១ ឆ្នាំនេះ វិស័យធានារ៉ាប់រងកម្ពុជា នៅតែរក្សាកំណើនល្អ ទោះមានវិបត្តិកូវីដ-១៩
ដោយ

នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ទីផ្សារធានារ៉ាប់រងទូទៅ និងទីផ្សារធានារ៉ាប់រងអាយុជីវិតនៅតែបន្ដកំណើនខ្ពស់ល្អ បើទោះបីជាមានការចូលមករំខានដោយសារតែកូវីដ-១៩ក៏ដោយ ប៉ុន្ដែ សម្រាប់ធានារ៉ាប់រងខ្នាតតូចវិញ គឺមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់។

បើតាមរបាយការណ៍ពីសមាគមធានារ៉ាប់រងកម្ពុជាបង្ហាញថា ទីផ្សារធានារ៉ាប់រងទូទៅបន្ដកើនខ្ពស់គួរឲ្យកត់សម្គាល់ ដោយបុព្វលាភដុលនៅក្នុងត្រីមាសទី១ឆ្នាំ២០២១ សម្រេចបានដល់ទៅ ជាង៣៩លានដុល្លារ កើនឡើង២០% ធៀបនឹងត្រីមាសទី១ឆ្នាំ២០២០។ ជាមួយគ្នានេះ ទីផ្សារធានារ៉ាប់រងអាយុជីវិតវិញ ក៏មានការកើនឡើងប្រមាណជាង១៥% ដែរ ប៉ុន្ដែ បើធៀបនឹងកំណើននេះ ទៅនឹងកំណើនកាលពីត្រីមាសទី១ឆ្នាំ២០២០ គឺមានការថមថយបន្តិច។ យ៉ាងណាក៏ដោយចុះ ទំហំបុព្វលាភដុលរបស់ទីផ្សារធានារ៉ាប់រងអាយុជីវិត ក្នុងរយៈពេល១ត្រីមាសទី១ឆ្នាំ២០២១ សម្រេចបានជាង ៤៤លានដុល្លារ កើនឡើង៦លានដុល្លារធៀបនឹងត្រីមាសទី១ឆ្នាំ២០២០។

ដោយឡែក សម្រាប់ធានារ៉ាប់រងខ្នាតតូចវិញ សម្រេចបានបុព្វលាភធានារ៉ាប់រងត្រឹមតែ ១លាន២សែនដុល្លារប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅជិត២៧% ។ ការធ្លាក់ចុះនេះ ក៏ដោយសារតែទីផ្សារធានារ៉ាប់រងខ្នាតតូច មានការប៉ះពាល់ខ្លាំង ដោយវិបត្តិកូវីដ-១៩ ដែលបានធ្វើឲ្យការលក់បណ្ណសន្យារ៉ាប់រងនៅត្រីមាសទី១ឆ្នាំ២០២១ ធ្លាក់ចុះ ៣៧%។

យ៉ាងណាមិញ បើមើលទៅលើចំនួនទឹកប្រាក់សំណងដែលវិស័យធានារ៉ាប់រងទាំង៣ គឺធានារ៉ាប់រងទូទៅ, ធានារ៉ាបរងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច ដែលបានទូទាត់សងអតិថិជននៅត្រីមាសទី១ឆ្នាំ២០២១ សរុបមានជាង ១១លានដុល្លារ ក្នុងនោះ ការទូទាត់ធានារ៉ាប់រងនៅក្នុងវិស័យសំណង់មានច្រើនជាងគេដល់ទៅជាង ៩លានដុល្លារ ធានារ៉ាប់រងអាយុជីវិតមានការទូទាត់ជូនអតិថិជនជាង២លានដុល្លារ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមានចំនួនប្រមាណ២០ម៉ឺនដុល្លារប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅត្រីមាសទីឆ្នាំ២០២១នេះ ចំនួនអ្នកដែលត្រូវបានធានារ៉ាប់រងសរុបមាន ១លាន២សែននាក់ ក្នុងនោះ អ្នកទិញធានារ៉ាប់រងអាយុជីវិតមានប្រមាណ ៣៨ម៉ឺននាក់ ធានារ៉ាប់រទូទៅ មាន ៥១ម៉ឺននាក់ និងធានារ៉ាប់រងខ្នាតតូចមាន២៨ម៉ឺននាក់៕
None



អត្ថបទបន្ទាប់


Ford ដាក់សម្ពោធជាផ្លូវការកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2

ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការសម្ពោធជាផ្ល…

ប្រាក់កម្ចីបានរៀបចំឥណទានឡើងវិញកើនដល់ជិត៥ពាន់លានដុល្លារហើយ!

ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញមានការកើនឡើងកាន់តែខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ ពិសេសក្រោយពេលមានផ្ទុះរាលដាលនៃព្រឹត្តិការណ៍សហគមន៍២០កុម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ