វិស័យធានារ៉ាប់រង

អ្នកជំនាញថា វិស័យធានារ៉ាប់រងជាសំណាញ់សុវត្ថិភាពការពារហិរញ្ញវត្ថុ និងជាមេដែកក្នុងការស្រូបទាញការវិនិយោគ


ក្រុមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានចាត់ទុកវិស័យធានារ៉ាប់រង មិនត្រឹមតែដើរតួជាខ្នងបង្អែកដ៏រឹងមាំក្នុងការជួយសង្គ្រោះ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅពេលមានគ្រោះភ័យកើតឡើងនោះទេ ប៉ុន្តែបច្ចុប្បន្ន វិស័យនេះ បានប្រែក្លាយទៅជាក្បាលម៉ាស៊ីនចាក់បញ្ចូលទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ចូលទៅក្នុងសរសៃឈាមសេដ្ឋកិច្ចជាតិ។ អ្វីដែលរឹតតែពិសេស វាគឺជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុរបស់ក្រុមវិនិយោគិន ក្នុងការការពារហានិភ័យអាជីវកម្ម និងទប់ទល់ការខាតបង់ ដែលកើតឡើងដោយចៃដន្យ។​
វិស័យធានារ៉ាប់រង
ដោយ

លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានគូសបញ្ជាក់ថា បើទោះបីជាវិស័យធានារ៉ាប់រងនៅកម្ពុជា ហាក់មានភាពក្មេងខ្ចីនៅឡើយ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែវិស័យធានារ៉ាប់រងនៅកម្ពុជា បានរីកលូតលាស់យ៉ាងឆាប់រហ័ស និងបានរួមចំណែកគាំទ្រយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ វិស័យធានារ៉ាប់រង មិនត្រឹមដើរតួជាជាសំណាញ់សុវត្ថិភាពដ៏សំខាន់ក្នុងការការពារហានិភ័យផ្នែកហិរញ្ញវត្ថុរបស់រូបវន្តបុគ្គល និងនិតិបុគ្គលនោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកទាក់ទាញការវិនិយោគពីបរទេសចូលមកកម្ពុជាទៀតផង។ តួយ៉ាងមុនវិនិយោគក្នុងប្រទេសណាមួយ វិនិយោគិនតែងតែក្រឡេកមើលលើប្រព័ន្ធការពារហានិភ័យនានាក្នុងប្រទេសនោះ ដើម្បីការពារស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ និងការពារការខាតបង់ទ្រព្យសម្បត្តិវិនិយោគពីហានិភ័យ ដែលកើតមានដោយចៃដន្យ។

ជាមួយគ្នានេះ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់បន្ថែមថា វិស័យធានារ៉ាប់រងពិតជាបានចូលរួមចំណែកយ៉ាងធំធេង តាមរយៈការបង្កើតនូវខែលការពារហានិភ័យយ៉ាងសម្បូរបែប និងទំនើបជូនដល់បណ្តាក្រុមហ៊ុនវិនិយោគ ដើម្បីសង្គ្រោះពួកគេពីការខាតបង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ។ លោកបានបន្ថែមថា បច្ចុប្បន្នវិស័យធានារ៉ាប់រងកម្ពុជាមិនបាននៅស្ងៀមឡើយ ពោលគឺកំពុងវាយលុក និងខិតខំពង្រីកកាលានុវត្តភាពថ្មីៗជាបន្តបន្ទាប់ឱ្យស្របទៅតាមដង្ហើម និងការវិវត្តជាក់ស្តែងនៃសកម្មភាពសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល និងបើកផ្លូវជំរុញឱ្យអ្នកវិនិយោគកាន់តែមានភាពកក់ក្តៅនៅលើទឹកដីខ្មែរ។

គួរបញ្ជាក់ថា វិស័យធានារ៉ាប់រងជាសំណាញ់សុវត្ថិភាពសង្គមផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ សហគ្រាស និងក្រុមហ៊ុនក្នុងវិស័យផ្សេងៗ ពោលគឺប្រជាពលរដ្ឋ សហគ្រាស និងក្រុមហ៊ុន ដែលទិញសេវាធានារ៉ាប់រងនឹងទទួលបានសំណងលើការខូចខាតពីក្រុមហ៊ុនធានារ៉ាប់រងក្រោយការវាយតម្លៃពីស្ថានការណ៍ភ្លាមៗ នៅពេលពួកគេបានជួបហានិភ័យអ្វីមួយដោយចៃដន្យ៕




អត្ថបទបន្ទាប់


ធនាគារ មេយប៊ែង ខេមបូឌា និង UNGCMBC សហការគ្នាដើម្បីពង្រឹងសកម្មភាពអាជីវកម្មប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ ធនាគារ មេយប៊ែង ខេមបូឌា និងស្ថាប័នបណ្តាញ UN Global Compact ប្រចាំម៉ាទ្បេស៊ី ព្រុយណេ និងកម្ពុជា (U…

បាតុភូត អែលនីណូ នឹងវាយលុកភពផែនដីទាំងមូល ៦៣% ឱ្យឡើងកម្តៅខ្លាំង តើកសិករខ្មែរគួរត្រៀមខ្លួនទប់ទល់បែបណា?

បាតុភូតកម្តៅហួតហែង អែលនីណូ ត្រូវបានព្យាករណ៍ថា នឹងវាយលុក និងគ្របដណ្តប់វិសាលភាពរហូតដល់ទៅ ៦៣% នៃភពផែនដីទាំងមូល នៅក្នុងអំឡុងពេលពីខែវិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ