សេដ្ឋកិច្ចពិភពលោក

ស្ថាប័នអន្តរជាតិធំៗជាច្រើនបង្កើនការព្យាករសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២១ខ្ពស់ជាងមុន


ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិធំៗ ជាច្រើនដូចជា ក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ, អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងស្ថាប័នស្រាវជ្រាវ Moody’s ជាដើម បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២១នេះ អាចនឹងស្ទុះងើបឡើងក្នុងរង្វង់ ៥% បន្ទាប់ពីបានដាំក្បាលចុះក្នុងរង្វង់-៤% កាលពីឆ្នាំ២០២០។
រូបតំណាង៖ សេដ្ឋកិច្ចពិភពលោក​
ដោយ

ស្ថាប័ន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ដ៏​ល្បី​គឺ Moodys’ ក៏​បាន​ចេញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​របស់​ខ្លួន ដោយ​បាន​ព្យាករ​ថា សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០២១​នេះ នឹង​កើន​ដល់ ៥,៤%​។ ការ​ព្យាករ​របស់ Moody’s គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​គ្នា​បន្តិច​នៃ​ការ​ព្យាករ​របស់​ក្រុមប្រឹក្សា​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ ដែល​បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០២១ នឹង​កើន​ដល់ ៤,៧% ខណៈ​ដែល អង្គការ​មូល​ធិ​និ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ថា នឹង​កើន​ដល់​៥,៥%​។

ចំពោះ​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​វិញ ត្រូវ​បាន​ស្ថាប័ន Moody’s​រំពឹង​ខ្ពស់​ថា​នឹង​ងើបឡើង​ក្នុង​រង្វង់ ៧% ដោយ​មានការ​គាំទ្រ​ពីក្រោយ​យ៉ាង​ខ្លាំងក្លា​ដោយ​ការ​លូតលាស់​លឿន​នៃ​សេដ្ឋកិច្ច​ចិន និង​ការ​វិល​ត្រឡប់​មក​ប្រសើរ​ឡើង​ជាង​មុន​នៃ​សេដ្ឋកិច្ច​របស់​ឥណ្ឌា​។

ការ​ព្យាករ​របស់​ស្ថាប័ន Moody’s នេះ គឺ​អាស្រ័យ​លើ​ភាព​ជោគជ័យ​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​សកលលោក​។ គួប​ផ្សំ​នឹង​ថ្មី​ៗ​នេះ អា​មេ​រិ​ក​ក៏​ទើបតែ​អនុម័ត​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ជិត​២​ទ្រី​លាន​ដុល្លារ ខណៈ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ក៏​មាន​វិធានការ​ជំរុញ​សេដ្ឋកិច្ច​នេះ​ដែរ ដែល​វា​គឺជា​ក្ដី​រំពឹង​ខ្ពស់​ថា នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ស្ទុះ​ងើប​លឿន​ជាង​មុន​។

ជាមួយ​គ្នា​នេះ ស្ថាប័ន​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​របស់​អា​មេ​រិ​ក Fitch Ratings ឯណោះ​វិញ ថ្មី​ៗ​នេះ ក៏​បាន​បង្កើន​ការ​ព្យាករ​កំណើន GDP របស់​សកលលោក​នៅ​ឆ្នាំ​២០២១​នេះ​ថា នឹង​មាន​ជាង ៦%​ផង​ដែរ ដោយ​សម្អាង​ទៅ​លើ​ហេតុផល​ចម្បង គឺ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ កំពុង​កើនឡើង​នៅ​ទូ​ទាំង​សកលលោក​ដែរ​។

សម្រាប់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​យក្ស​ៗ នៅ​ឆ្នាំ​២០២១ ប្រទេស​ចិន​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​សេដ្ឋកិច្ច​កើនឡើង​ជាង​៨% ខណៈ​ដែល​សហរដ្ឋអាមេរិក​នឹង​មាន​ជាង ៦% ខណៈ​ដែល​ប្រទេស​មាន​ទីផ្សារ​កំពុង​រីក​ចម្រើន ក្រៅពី​ប្រទេស​ចិន ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើនសេដ្ឋកិច្ច ៦% ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច​របស់​អឺរ៉ុប​វិញ​វិញ នឹង​មាន​៤,៧%​។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ស្ថាប័ន Fitch Ratings ។

អ្នកជំនាញ​របស់​ស្ថាប័ន​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា ការ​រាតត្បាត​នៃ​មេរោគ​មិន​ទាន់​ផុតរលត់​ទៅ​ណា​ទេ ប៉ុន្ដែ វា​កំពុង​តែ​ចាប់ផ្ដើម ដែល​ទំនងជា​យើង​បាន​និង​កំពុង​ចូល​ដល់​ដំណាក់កាល​ចុង​ក្រោយ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ហើយ​។

ដោយឡែក ការ​ស្រាវជ្រាវ​របស់​អង្គការ​ស្រាវជ្រាវ​សេដ្ឋកិច្ច ING Economics ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូ​ឡង់​ឯណោះ​វិញ ក៏​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​សកល​នៅ​ឆ្នាំ​២០២១​នេះ​ដែរ​ថា នឹង​កើន​៦% ដោយ​សម្អាង​លើ​ហេតុផល​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​វិល​ត្រឡប់​ប្រសើរ​ឡើង​វិញ​លឿន នៅ​កម្រិត​មុន​ពេល​មាន​មេរោគ​រាតត្បាត ក៏​ដូច​ជា​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ​។

អ្នកជំនាញ​សេដ្ឋកិច្ច​អន្តរជាតិ​បាន​មើលឃើញ​ដែរ​ថា ការ​គាំទ្រ​សារពើពន្ធ ដែល​ជា​កញ្ចប់​ថវិការ​ជំរុញ​សេដ្ឋកិច្ច​ជិត​២​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក របស់​រដ្ឋបាល​លោក​ចូ​បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក គឺជា​កូនសោរ​ដ៏​សំខាន់​មួយ ដោយសារ​តែ​កញ្ចប់​ថវិកា ដែល​មាន​ទំហំ​ធំ​ជាង ២,៥% នៃ​ទំហំ GDP របស់​សកលលោក​នេះ នឹង​មាន​ឥទ្ធិពល​ខ្លាំង​ជួយ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ស្ទុះ​ងើបឡើង ព្រម​ជាមួយ​ការ​គាំទ្រ​ដោយ​ការ​បន្ធូរបន្ថយ​ផ្នែក​សារពើពន្ធ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​, ជប៉ុន​, ឥណ្ឌា និង​សភាព​អឺ​រុ​ប​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល២គ្រាប់បើកឆាកដើមឆ្នាំ២០២១

នៅចំពេលដែល ស្ថានការណ៍ពិភពលោកហាក់កំពុងតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសលោកខាងលិច និងចិន រួមជាមួយរុស្ស៊ីផងដែរនោះ ប្រទេសកូរ៉េខាងជើងឯណ…

បុណ្យសង្ក្រានឆ្នាំថ្មីនៅបាកកអាចធ្វើបានតែគ្មានការលេងជះទឹកដាច់ខាត

អាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យរៀបចំពិធីបុណ្យសង្ក្រានឆ្នាំថ្មីនៅក្នុងទីក្រុងបាងកក ប៉ុន្ដែមិនមានការលេងល្បែងជះទឹក គប់ទឹក ឬបាញ់ទឹកអ្វីទាំងអស់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ