មេ WHO រិះគន់គោលនយោបាយគ្មានកូវីដរបស់ចិន

មេ WHO រិះគន់គោលនយោបាយគ្មានកូវីដរបស់ចិនថា «មិនមាននិរន្តរភាព»


ប្រធានអង្គការសុខភាពពិភពលោកបាននិយាយទិតៀន គោលនយោបាយគ្មានកូវីដ ដ៏តឹងតែងរបស់ចិនក្នុងការគ្រប់គ្រងការរីករាលដាលកូវីដ១៩ ថា មិនមាននិរន្តរភាពនោះទេ។ មិនមាននិរន្តរភាព ក៏ដោយសារតែអង្គការសុខភាពពិភពលោកមើលឃើញថា ដំណើរការនៃការឆ្លងរីករាលដាលកូវីដ១៩ នាពេលអនាគតនៅក្នុងប្រទេសចិននឹងបន្ដរាតត្បាតបន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
មេ WHO រិះគន់គោលនយោបាយគ្មានកូវីដរបស់ចិន

ការ​និយាយ​ចំ​ៗ​ពី​អង្គការ​សុខភាព​ពិភពលោក​ចំពោះ​គោ​លន​យោ​យ​បាយ​គ្មាន​កូ​វី​ដ​១៩​របស់​ចិន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ការ​ថ្លែង​ជា​សាធារណៈ​ដ៏​កម្រ​មួយ​របស់​អង្គការ​នេះ​ចំពោះ​ប្រទេស​ចិន​។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា លោក​មិន​គិត​ថា គោលនយោបាយ​គ្មាន​កូ​វី​ដ ឬ Zero Covid របស់​ចិន​មាន​ស្ថិរភាព​នោះ​ទេ បើ​គេ​ពិចារណា​ទៅ​លើ​សមត្ថភាព​នៃ​ការ​ឆ្លង​មេរោគ​កូ​វីត​១៩ នៅ​ពេល​ខាង​មុខ​។

លោក​បាន​អះអាង​ថា WHO បាន​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​អ្នកជំនាញ​ចិន​រួច​ហើយ​ថា វិធីសាស្ត្រ​បិទ​ខ្ចប់​ប្រទេស​នេះ គ្មាន​ប្រសិទ្ធភាព​បាន​យូរអង្វែង​ទេ ហើយ​វា​ក៏​បាន​បង្ក​ផល​ប៉ះពាល់​ទៅ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ WHO ក៏​បាន​បង្អុ​ល​បង្ហាញ​ថា ការ​ប្រើប្រាស់​វិធីសាស្ត្រ​ការពារ តាម​រយៈ​ការ​រក្សា​គម្លាត ការ​ពាក់​ម៉ាស់ និង ការ​បាញ់​អាកុល គឺជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​មួយ ដូចដែល​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​កំពុង​អនុវត្ត​។

នាយក​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​អង្គការ WHO លោក Mike Ryan បាន​និយាយ​ថា ផល​ប៉ះពាល់​នៃ​គោលនយោបាយ​គ្មាន​កូ​វី​ដ​របស់​ចិន មិន​ត្រឹមតែ​បាន​រំខាន​ដល់​ខ្សែរ​ចង្វាក់​ផលិតកម្ម​នៅ​ក្នុងស្រុក និង ទីផ្សា​សកល​នោះ​ទេ ប៉ុន្តែ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ក៏​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ​។

ជាក់ស្តែង វិធានការ​បិទ​ខ្ទប់​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ​មាន​ភាព​តឹងរ៉ឹង​ជា​ខ្លាំង ខណៈ​ប្រជាជន​ជា​ច្រើន​ទទួល​រង​នៅ​ការ​ខ្វះខាត​ស្បៀងអាហារ​ប្រើប្រាស់ ដោយសារ​ការ​មិន​អនុញ្ញាត្ត​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ក្រៅពី​បរិ​វេន​មុខ​ផ្ទះ ហើយ​ការ​ដឹក​ជ​ញ្ចួ​ន​ត្រូវ​បាន​រឹត​បន្តឹង និង ប្រតិបត្តិ​ការណ៍​របស់​ក្រុមហ៊ុន​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​ដំណើរការ​។

គោលនយោបាយ​គ្មាន​កូ​វី​ដ របស់​ប្រទេស​ចិន​ទទួល​បានការ​រិះគន់​ជា​ខ្លាំង រាប់​ចាប់ពី​អ្នក​វិទ្យាសាស្ត្រ​រហូត​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដ្បិតថា​វិធានការ​នេះ បាន​ដាក់​ដាក់​ចេញ​នូវ​ការ​បិទ​ខ្ទប់​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​ទីក្រុង ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ការ​លំបាក​ជា​ច្រើន​។

សូម​បញ្ជាក់​ថា ការ​អត្ថាធិប្បាយ​របស់​អង្គការ WHO ចំពោះ​គោលនយោបាយ Zero Covid របស់​ចិន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេដឹកនាំ​របស់​ប្រទេស​ចិន​បាន​ធ្វើការ​តាំងចិត្ត​ម្តងទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ ជាមួយនឹង​វិធានការ​តឹងរ៉ឹង និង បាន​គំរាម​ចាត់វិធានការ​ប្រឆាំង​នឹង​អ្នក​រិះគន់ បើ​ទោះបីជា​ការ​បិទ​ខ្ទប់​ដ៏​តឹងតែង និង អូស​បន្លាយពេល​យូ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ក៏​ដោយ​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាអាមេរិកអនុម័តកញ្ចប់ថវិកា ៤០ ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី

ព័ត៌មាន
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នៅថ្ងៃទី១០ខែឧសភា បានអនុម័តកញ្ចប់ថវិកាជំនួយជាង ៤០ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ជួយអ៊ុយក្រែន ខណៈដែលសភាអា…

ក្រុមហ៊ុនខ្នាតយក្សវៀតណាម Vinfast អាចពន្យារពេលបោះផ្សាយលក់មូលបត្រដល់ឆ្នាំ២០២៣ ដោយសារទីផ្សារមិនច្បាស់លាស់

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Vinfast បានអះអាងនៅថ្ងៃទី១១ ឧសភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ