គម្រោងវិនិយោគ

សម្តេច ហ៊ុន ម៉ាណែត កំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាគាំងមួយចំនួន


ក្រៅពីកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការស្តារ និងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យរស់ឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការជំរុញការវិនិយោគនៅខេត្តព្រះសីហនុ សំដៅជួយទាក់ទាញការវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ពិសេសបញ្ហាសំណង់អគារតែម្តង។ យ៉ាងណាមិញកាលពីពេលកន្លងទៅថ្មីៗ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងដ៏ចាក់ស្រេះនៅខេត្តនេះផងដែរ។
គម្រោងវិនិយោគ
ដោយ

ថ្លែងនាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» នៅខេត្តកោះកុង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ សម្ដេចនឹងប្រកាសដាក់ចេញនូវកម្មវិធីពិសេសមួយសម្រាប់ខេត្តព្រះសីហនុ ពោលគឺសម្តេចកំណត់យកឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ជាពិសេសបញ្ហាសំណង់អគារជាប់គាំងនៅទីនោះតែម្តង។ បើតាមការបញ្ជាក់របស់សម្តេចធិបតី កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេច ក៏បានប្រកាសដាក់ចេញកម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤ ដែលជាឆ្នាំសម្រាប់ការស្តារ និងជំរុញការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាបផងដែរ។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលថ្មីៗនេះ បានសម្រេចដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ ដែលកំពុងក្លាយជារូបភាពអវិជ្ជមានសម្រាប់ខេត្តនេះក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរឱ្យមកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះ។

តែយ៉ាងណា បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ នៅតែជាបញ្ហាប្រឈមសម្រាប់ខេត្តមាត់សមុទ្រមួយនេះ បើទោះបីកន្លងមករដ្ឋបាលខេត្តខេត្តព្រះសីហនុ បានធ្វើការយ៉ាងមមាញឹកក្នុងការដោះស្រាយបញ្ហានេះក៏ដោយ។ បច្ចុប្បន្នខេត្តព្រះសីហនុ មានអគារខ្ពស់ៗសរុបប្រមាណ១ពាន់អគារ ដោយក្នុងនោះអគារប្រមាណជិត៥០% បានបញ្ចប់ការសាងសង់ និងមានប្រតិបត្តការ។ ចំណែកមួយចំនួនបានបញ្ចប់ការសាងសសង់ តែមិនមានប្រតិបត្តិការ និងអគារប្រមាណ៣៧០បាននិងកំពុងជាប់គាំង។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយបន្ទាប់ពីរាជធានីភ្នំពេញ ពោលគឺក្រៅតែពីមានតួនាទីជាច្រកដ៏សំខាន់ក្នុងការដោះដូរទំនិញទៅកាន់ពិភពលោក ខេត្តព្រះសីហនុ គឺជាទីតាំងវិនិយោគដ៏អំណោយផលមួយសម្រាប់វិនិយោគិនផងដែរ ដោយខេត្តជាប់មាត់សមុទ្រមួយនេះ គឺមានសក្ដានុពលស្ទើរគ្រប់វិស័យទាំងអស់ ខណៈវិស័យដែលលេចធ្លោរខ្លាំង គឺវិស័យទេសចរណ៍ ឧស្សាហកម្ម អចលនទ្រព្យ និងថាមពលជាដើម។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងផងដែរ។ នេះបើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ៕

None



អត្ថបទបន្ទាប់


តើវិស័យបរធនបាលកិច្ចបានរួមចំណែកអ្វីខ្លះ ក្នុងការជួយស្ដារនិងជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជាដែលកំពុងរងសម្ពាធពីវិបត្តិសកល?

ដ្បិតថាបរធនបាលកិច្ច គឺជាវិស័យថ្មីមួយសម្រាប់កម្ពុជា តែវិស័យនេះបានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍស…

សម្ដេច ហ៊ុន ម៉ាណែត ក្រើនរំលឹកឱ្យរដ្ឋមន្រ្តីក្រសួងការងារប្រើប្រាស់ថវិកាជាតិ ឱ្យមានប្រសិទ្ធភាពលើការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាគោលនយោបាយ ជួយដល់យុវជនស្ថិតក្នុងគ្រួសារមានជីវភាពក្រីក្រចំនួន១លាន៥សែននាក់ កំពុងទទួលបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ