ព្រែកជីកស៊ុយអេ

អ៊ីរ៉ាក់ និងតួកគី បោះទុនរួមគ្នាជិត១៧ពាន់លានដុល្លារ ដើម្បីបង្កើតព្រែកជីកស៊ុយអេថ្មី


ប្រទេសអ៊ីរ៉ាក់ និងតួកគី បានរួមគ្នាបង្កើតគម្រោងខ្នាតយក្សដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺជីកព្រែកស៊ុយអេថ្មី ដែលអាចឱ្យនាវាដឹកទំនិញឆ្លងកាត់រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ គម្រោងដ៏មហិមានេះ មានប្រវែងប្រមាណ១,១៩០គីឡូម៉ែត្រ ដោយគ្រោងចំណាយរហូតដល់ជិត១៧ពាន់ដុល្លារអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Express។
ព្រែកជីកស៊ុយអេ
ដោយ

ប្រទេសអ៊ីរ៉ាក់ ជាទីតាំងយុទ្ធសាស្ត្រមួយដោយសារប្រទេសនេះ ស្ថិតនៅចន្លោះទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយកាលពីសម័យបុរាណ ប្រទេសនេះ ក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយផងដែរ។ បច្ចុប្បន្ន ប្រទេសនេះ កំពុងសាងសង់ផ្លូវកាត់សម្រាប់ឱ្យនាវាដឹកជញ្ជូនទំនិញ ដែលមានចម្ងាយប្រមាណ១,១៩០គីឡូម៉ែត្ររវាងទ្វីបអាស៊ី និងអឺរ៉ុប។

គម្រោងព្រែកជីកថ្មីនេះ ជាផ្លូវពាណិជ្ជកម្មដឹកជញ្ជូនដែលនឹងភ្ជាប់កំពង់ផែ Faw Grand របស់អ៊ីរ៉ាក់ ទៅកាន់ប្រទេសតួកគី ដោយកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើនសម្រាប់ទំនិញដែលដឹកជញ្ជូនរវាងទ្វីបទាំងពីរនេះ។

គម្រោងព្រែកជីកថ្មីនេះ គ្រោងចំណាយជិត១៧ពាន់លានដុល្លារ នៅក្រោមហិរញ្ញប្បទានរួមគ្នារវាងរដ្ឋាភិបាលអ៊ីរ៉ាក់ និងតួកគី ព្រមទាំងអ្នកវិនិយោគខាងក្រៅផងដែរ។ ថ្មីៗនេះ ព្រែកជីកស៊ុយអេ បានជួបបញ្ហាប្រឈម និងអស្ថិរភាពខ្លះៗ ដោយសារការវាយប្រហារនៅសមុទ្រក្រហមដែលធ្វើឱ្យមានការធ្លាក់ចុះពាណិជ្ជកម្មពិភពលោកយ៉ាងខ្លាំង។

ផ្លូវពាណិជ្ជកម្មនេះ ត្រូវបានគេរំពឹងថា នឹងពង្រឹងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់អ៊ីរ៉ាក់ ធ្វើឱ្យប្រសើរឡើងនូវសន្តិសុខក្នុងតំបន់ និងលើកកម្ពស់ស្ថិរភាព ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ជា៣ដំណាក់កាល គឺនៅឆ្នាំ២០២៨ ឆ្នាំ២០៣៣ និងឆ្នាំ២០៥០។ ប្រសិនបើគម្រោងនេះទទួលបានជោគជ័យមែន ព្រែកជីកថ្មីនេះ អាចនាំមកនូវចំណូលរាប់ពាន់លានដល់ប្រទេសអ៊ីរ៉ាក់ និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ភាគហ៊ុនរបស់ក្រុមហ៊ុនមហាសេដ្ឋីហុងកុង លី កាស៊ីង ដាំក្បាលចុះខ្លាំង ក្រោយរដ្ឋាភិបាលចិន រិះគន់រឿងលក់កំពង់ផែនៅព្រែកជីកប៉ាណាម៉ា

ភាគហ៊ុនរបស់ក្រុមហ៊ុន CK Hutchison របស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ីង បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៦,៧% នៅក្នុងការជួញដូរកាលពីរសៀ…

ទីផ្សារកៅស៊ូពិភពលោកនៅឆ្នាំ២០២៥ ត្រូវបានគេព្យាករថា អាចនឹងជួបការខ្វះខាត

ផលិតកម្មកៅស៊ូធម្មជាតិ ដែលផលិតដោយប្រទេសនានា នៅលើពិភពលោកត្រូវគេព្យាករថា នឹងមានការកើនឡើងប្រមាណជា០,៣% នៅក្នុងឆ្នាំ២០២៥ នេះ ប៉ុន្តែទោះបីជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ