អ៊ីស្រាអែល កំពុងសម្រុកចាក់វ៉ាក់សាំងដូសទី៣

អ៊ីស្រាអែល កំពុងសម្រុកចាក់វ៉ាក់សាំងដូសទី៣ជូនពលរដ្ឋកាន់តែច្រើន


ប្រទេសអ៊ីស្រាអែលដែលគេស្គាល់ថាជាប្រទេសដែលមានការចាក់វ៉ាក់សាំងកូវីដ-១៩បានលឿនជាងគេសម្រាប់ប្រជាជនរបស់ខ្លួននោះ ឥឡូវនេះបានឈានទៅដល់ការចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋរបស់ខ្លួនបន្ថែមទៀតហើយ ដោយមកទល់ពេលនេះ ពលរដ្ឋភាគច្រើនរបស់អ៊ីស្រាអែល បានទទួលការចាក់វ៉ាក់សាំង Pfizer ដូសទី៣នេះរួចហើយដែរ។ មានសំណួរជាច្រើនចោទសួរឡើងថា តើក្រោយពីការចាក់វ៉ាក់សាំងដូសទី ៣រួចហើយ សុខភាពមនុស្សមានការប្រែប្រួលយ៉ាងណាខ្លះ?
ប្រទេសអ៊ីស្រាអែលដែលគេស្គាល់ថាជាប្រទេសដែលមានការចាក់វ៉ាក់សាំងកូវីដ-១៩បានលឿនជាងគេ

ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ចេញ​យុទ្ធនាការ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដែល​ជា​ដូ​ស​ជំរុញ​ប្រសិទ្ធភាព​ការពារ​ប្រឆាំង​កូ​វី​ដ ១៩ ជូន​ដល់​ពលរដ្ឋ​ខ្លួន​ហើយ ខណៈ​ដែល​ពួក​គេ​ប្រើ​វ៉ាក់សាំង Pfizer ជា​ដូ​ស​ជំរុញ ដូ​ស​ទី ៣ ។ ពលរដ្ឋ​អ៊ី​ស្រា​អែ​ល​ភាគច្រើន​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទី​៣​ហើយ ពួក​គេ​មាន​អារម្មណ៍ ឬ​អាកា​រៈ​ស្រ​ដៀង​ទៅ​នឹង​ពេល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ផង​ដែរ​។ នេះ​បើ​តាម​ការ​ស្រង់​មតិ​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល​។

ប្រ​ទស​អ៊ី​ស្រា​អែ​ល បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​មនុស្ស​មាន​អាយុ​លើស​ពី ៦០​ឆ្នាំ ប្រហែល​ជាង ១០​ថ្ងៃ​មក​ហើយ ដែល​នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កាត់​បន្ថយ​ការ​ឆ្លង​រីក​រាលដាល​ឆ្លង​ខ្ពស់​នៃ​ប្រភេទ​ប​ម្លែ​ង​ខ្លួន​ថ្មី​ឌែ​លតា​។ ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​អ៊ី​ស្រា​អែ​ល​ក្លាយទៅជា​កន្លែង​តេស្ត សម្រាប់​ការ​ចាក់​ដូ​ស​ជំរុញ ឬ ដូ​ស​ទី ៣ មុន​ពេល​មានការ​យល់ព្រម​ពី​រដ្ឋបាល​ចំណីអាហារ និង ឱសថ​សហរដ្ឋអាមេរិក អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ដូ​ស​ទី​៣ ជា​ដូ​ស​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​នេះ​។

ស្ថាប័ន​អ្នក​ផ្ដល់​សេវា​ផ្នែក​ថែទាំ​សុខភាព​ធំ​បំផុត​របស់​អ៊ី​ស្រា​អែ​ល បាន​និយាយ​ថា ខ្លួន​បាន​ត្រៀម​ចាក់​វ៉ាក់សាំង Pfizer​ដូ​ស​ទី​៣ ដល់​ពលរដ្ឋ​ជាង ២៤​ម៉ឺន​នាក់ ខណៈ​ដែល ការ​ចាក់​វ៉ាក់សាំង បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃ​ទី​១ ខែ សីហា មាន​មនុស្ស​ប្រមាណ​ជាង ៤​ពាន់​៥​រយ​នាក់​ហើយ​ដែល​បាន​ចាក់​ដូ​ស​ទី​៣​។ ទន្ទឹម​នឹង​នេះ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ទាំងនោះ ក៏​បាន​ចូលរួម​ឆ្លើយ​សំណួរ​ក្នុង​សម្រង់​មតិ បន្ទាប់​ពី​ការ​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​៣​ផង​ដែរ​។

ក្នុង​សម្រង់​មតិ​នោះ គេ​ទទួល​បានការ​ឆ្លើយ​តប ប្រមាណ​ជាង ៨៨​ភាគរយ​នៃ​អ្នក​ចាក់​វ៉ាក់សាំង ដែល​ពួ​គ​គេ​បាន​និយាយ​ថា មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាក់​វ៉ា​ក់​ដូ​ស​ទី​៣​រួច ពួក​គេ​មាន​អារម្មណ៍​ស្រ​ដៀង​គ្នា​នឹង​ពេល​ចាក់​លើក​ទី​២​ដែរ​។ ខណៈ​ដែល​មាន​មនុស្ស​ចំនួន ៣១ ភាគរយ លើក​ឡើង​ថា ពួក​គេ​មានការ​អារម្មណ៍​ឈឺចាប់​នៅ​ត្រង់​កន្លែង​ចាក់​វ៉ាក់សាំង​។ ចំណែក ឯ ០.៤ ភាគរយ​នៃ​អ្នក​ចាក់​ដូ​ស​ទី​៣ បាន​រាយការណ៍​មក​ថា ពួក​គេ​មាន​អារម្មណ៍​ថា ពិបាក​ដកដង្ហើម និង ១ ភាគរយ ទៀត​បាន​លើក​ឡើង​ថា ពួក​គេ​បាន​ប្រើប្រាស់​ថ្នាំ​ក្នុង​ការ​បំបាត់​ការ​ឈឺចាប់​។

 យ៉ាងណាមិញ លោក Ran Balicer មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល បាន​និយាយ​ថា បើ​ទោះបីជា លទ្ធផល​ដំបូង និង ជា​ការ​រាយការណ៍​ផ្ទាល់​ដោយ​ខ្លួនឯង​ក៏​ដោយ ក៏​ពួក​គេ​បាន​អនុញ្ញាត​ឱ្យធ្វើ​ការ​ប្រៀបធៀប​ពី​អាកា​រៈ​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​២​ដែរ ប៉ុន្តែ​អ្វី​ដែល​គូរ​ឱ្យ​កត់សម្គាល់ ការ​ចាក់​វ៉ាក់សាំង​លើក​ទី​៣ ដែល​ជា​ដូ​ស​ជំរុញ​មិន​មាន​អាកា​រៈ ឬ ធ្វើ​ឱ្យ​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ជាង​ពេល​ចាក់​ដូ​ស​ទី​២​នោះ​ទេ​។ 

សូម​បញ្ជាក់​ដែរ​ថា ថ្មី​ៗ​នេះ អង្គការ​សុខភាព​ពិ​ភ​ព​លោក​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​អ្នកមាន ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ក្នុង​គោលបំណង​ដើម្បី​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងអស់ ពិសេស​ប្រទេស​ក្រីក្រ បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ធម្មតា ជូន​ដល់​ពលរដ្ឋ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១០%​សិន​។

យ៉ាងណា​ក៏​ដោយ​ចុះ ប្រទេស​មួយ​ចំនួន​នៅ​តែ​បន្ដ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដើម្បី​ប​ង្កើន​ប្រសិទ្ធភាព​ការពារ​នឹង​មេរោគ​បំប្លែង​ថ្មី ឌែ​លតា ហើយ​មិនមែន​តែ​អ៊ី​ស្រា​អែ​ល​ទេ ដែល​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ នៅ​កម្ពុជា​យើង​បាន​អនុញ្ញាត​ឲ្យ​មានការ​ចាក់​ដូ​ស​ទី​៣ នៅ​តាម​តំបន់​ដែល​មាន​ហានិភ័យ​ឆ្លង​ខ្ពស់​មួយ​ចំនួន​ផង​ដែរ​។ ជាក់ស្ដែង គិត​មក​ត្រឹម​ថ្ងៃ​ទី ០៨ ខែសីហា​កម្ពុជា​មាន​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​៣​នេះ ជាង​១​ម៉ឺន​២​ពាន់​នាក់​ហើយ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅអន្តរជាតិរអិលធ្លាក់ចុះខ្លាំង ចំពេលប្រាក់ដុល្លារមានការឡើងថ្លៃខ្ពស់

តម្លៃប្រេងឆៅអន្តរជាតិនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានដាំក្បាលចុះជិត២% ដែលជាការធ្លាក់ចុះយ៉ាងគំហុក ដោយសារតែលុយដុល្លារអាមេរិកមានការឡើងថ្លៃ។ កត្…

មន្ទីរពេទ្យរាប់រយកន្លែងនៅហ្វីលីពីនហៀរហូរដោយអ្នកជំងឺកូវីដ-១៩ ខណៈករណីឆ្លងហក់ឡើងកាន់តែខ្ពស់

ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃច័ន្ទសប្តាហ៍នេះ បានប្រកាសអាសន្នថា មន្ទីរពេទ្យជាច្រើននៅក្នុងប្រទេស កំពុងហូរហៀរទៅដោយអ្នកជំងឺកូវីដ១៩ដ៏ច្រើន ស្ទើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ