ក្រុមហ៊ុនចិន

មុនបញ្ចប់ទស្សនកិច្ចនៅចិន រដ្ឋមន្ត្រីរតនាគារអាម៉េរិក ព្រមានបណ្ដាក្រុមហ៊ុនចិន កុំឱ្យផ្ដល់ការគាំទ្រដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន


មុនបញ្ចប់ដំណើរទស្សនកិច្ច៥ថ្ងៃ នៅប្រទេសចិន រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Janet Yellen បានព្រមានក្រុមហ៊ុននានានៅក្នុងប្រទេសចិន កុំឱ្យនាំចេញផលិតផលទៅកាន់ប្រទេសរុស្ស៊ី ព្រោះវាអាចជួយគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Anews។
ក្រុមហ៊ុនចិន
ដោយ

លោកស្រី ជេណិត យេឡេន (Janet Yellen) បានព្រមានកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះពីទីក្រុងប៉េកាំង ប្រទេសចិន ថា ក្រុមហ៊ុននានារួមទាំងក្រុមហ៊ុននៅក្នុងប្រទេសចិនផងមិនត្រូវផ្តល់ជំនួយជាសម្ភារសម្រាប់សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងអ៊ុយក្រែន នោះឡើយ ហើយបើនៅតែបំពានបម្រាមនេះ ក្រុមហ៊ុនទាំងនោះនឹងប្រឈមផលវិបាកធ្ងន់ធ្ងរជាក់ជាមិនខាន។ លោកស្រីបានព្រមានទៀតថា គ្រប់ធនាគារទាំងអស់ដែលផ្ទេរប្រាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មការពារជាតិរុស្ស៊ីជាមួយនឹងទំនិញយោធា ឬទំនិញផ្សេងៗទៀត ក៏នឹងត្រូវប្រឈមហានិភ័យរងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកផងដែរ។

សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មជាច្រើនរួចមកហើយលើក្រុមហ៊ុនចិន សម្រាប់ហេតុផលទាក់ទងនឹងរុស្ស៊ី ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មប្រទេសចិន ផងដែរ ជុំវិញការរំលោភសិទ្ធិមនុស្ស និងរារាំងប្រទេសចិន ដែលជាគូប្រជែងរបស់ខ្លួនកុំឱ្យមានសមត្ថភាពផលិតបន្ទះឈីបកម្រិតខ្ពស់លឿនពេក ព្រោះខ្លាចក្រុងប៉េកាំងនាំមុខខាងបច្ចេកវិទ្យា ជាពិសេសនៅក្នុងវិស័យយោធា។

លោកស្រី ជេណិត យេឡេន (Janet Yellen) បានធ្វើដំណើរទៅដល់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ហើយអំឡុងជំនួបពិភាក្សារបស់លោកស្រីជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហ្វឹង (He Lifeng) និងនាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង ជុំវិញការឧបត្ថម្ភធនដល់ឧស្សាហកម្មចិន ដោយមិនត្រឹមត្រូវ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ។

ទីក្រុងប៉េកាំងបានរងការចោទប្រកាន់ពីបទប្រើប្រាស់ការឧបត្ថម្ភធនឧស្សាហកម្មដើម្បីធ្វើឱ្យទំនិញថោកៗរបស់ខ្លួនរួមទាំងផលិតផលថាមពលកកើតឡើងវិញផង ត្រូវបានផ្គត់ផ្គង់ជោរជន់ពាសពេញទីផ្សារទូទាំងពិភពលោក។

លោកស្រី ជេណិត យេឡេន (Janet Yellen) ថ្លែងថា សហរដ្ឋអាម៉េរិក នឹងបន្តជជែកពិភាក្សាជាមួយប្រទេសចិន ជុំវិញបញ្ហាខាងលើនេះព្រមទាំងកំណើនប្រកបដោយតុល្យភាពនៅក្នុងសេដ្ឋកិច្ចក្នុងស្រុក និងពិភពលោកផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Chevron បានប្រគល់ភាគហ៊ុនតំបន់ឧស្ម័នទៅឱ្យរបបសឹកមីយ៉ាន់ម៉ា

ក្រុមហ៊ុនថាមពល ឆេវរ៉ន់ (Chevron) របស់សហរដ្ឋអាម៉េរិក បានសម្រេចដកខ្លួនចេញពី អាជីវកម្មថាមពលនៅតំបន់ឧស្ម័នធម្មជាតិ យ៉ាដាណា (Yadana) ប្រទេ…

ប្រទេសនៅអឺរ៉ុប ចំនួន២១ កំពុងជួបវិបត្តិការងារ ដោយសារពលរដ្ឋខ្វះជំនាញ

ក្រុមនិយោជកប្រហែល៧៥% នៅតាមបណ្តាប្រទេសអឺរុប ចំនួន២១ មិនអាចជ្រើសរើសកម្មករនិយោជិតដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវបាននោះទេ កាលពីឆ្នាំ២០២៣ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ