កំពង់ផែសមុទ្រ

មន្ត្រីជាន់ខ្ពស់កំពង់ផែព្រះសីហនុ៖ ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានជាង ៧០០លានដុល្លារ សង់កំពង់ផែទឹកជ្រៅបន្ថែមទៀត


មន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានបើកភ្លើងខៀវ ក្នុងការផ្តល់ហិរញ្ញប្បទានជាង៧០០ដុល្លារ ក្នុងការសាងសង់ផែទឹកជ្រៅបន្ថែមទៀត ដោយការសាងសង់នេះ នឹងធ្វើឡើងជាបីដំណាក់កាល។ ជាមួយគ្នានេះ អភិបាលខេត្តព្រះសីហនុក៏បានអះអាងដែរថា នាឆ្នាំ២០២៨ខាងមុខនេះ ខេត្តព្រះសីហនុនឹងមានកំពង់ផែទឹកជ្រៅ ជម្រៅ១៨ម៉ែត្រ ដែលអាចទទួលនាវា ៩៧% នៃនាវានៅលើពិភពលោក អាចឲ្យចូលចតបាន។
មន្ត្រីជាន់ខ្ពស់កំពង់ផែព្រះសីហនុ៖ ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានជាង ៧០០លានដុល្លារ សង់កំពង់ផែទឹកជ្រៅបន្ថែមទៀត (រូបភាព៖ ហ្វេសប៊ុក​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ))
ដោយ

ទាក់ទិន​នឹង​ការសាងសង់​កំពង់ផែ​ទឹកជ្រៅ​ទាំង​៣ដំណាក់នេះដែរ ត្រូវបានលោក សុខគល់ ចិន្តា​ ប្រធាន​រដ្ឋបាល​នៃអង្គភាព​គ្រប់គ្រង​គម្រោង នៃកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ប្រាប់​​សារព័ត៌មាន​ខេមបូណូមីសថា បច្ចុប្បន្ន​ការសាងសង់​កំពង់ផែ​ទឹកជ្រៅ​ជម្រៅ ១៤,៥ ម៉ែត្រ​ដំណាក់កាល​ទី១នេះ គឺភាគីជប៉ុន​ និងខាងកំពង់ផែ​ កំពុងសិក្សាលម្អិត​ដើម្បីរៀបចំ​ឯកសារដេញថ្លៃ​នៅឡើយទេ។

លោក សុខគល់ ចិន្តា បញ្ជាក់ថា «ការរៀបចំឯកសារ​ដេញថ្លៃ និងការផ្សព្វផ្សាយ​រកក្រុមហ៊ុន​សាងសង់​កំពង់ផែនេះ នឹងត្រូវចំណាយ​ពេលជិត​១ឆ្នាំអីទៀត ហើយគ្រោង​នឹងចាប់ផ្តើម​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ដំណាក់កាល​ទី១នៅពាក់​កណ្តាល​ឆ្នាំ២០២១ ហើយនឹង​បញ្ចប់​នៅឆ្នាំ​២០២៤»។

មន្ត្រី​ជាន់ខ្ពស់​របស់​កំពង់ផែ​​ស្វយ័ត​ក្រុងព្រះសីហនុ​រូបនេះបន្ថែមថា សម្រាប់ការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ជម្រៅ ១៤,៥ម៉ែត្រ​ដំណាក់កាលទី១ នឹងត្រូវចំណាយ​ថវិកា​ប្រមាណ​ជាង ២០០លានដុល្លារ និងការកសាង​ក្នុងដំណាក់កាល​ទី២ និងទី៣ ចំណាយ​ប្រមាណ ៥០០លានដុល្លារអាមេរិក។

ដោយឡែក​ចំពោះកំពង់ផែ​ក្រុងព្រះសីហនុ​បច្ចុប្បន្ន មានជម្រៅតែ ៨,៥ម៉ែត្រ​ប៉ុណ្ណោះ សម្រាប់នាវា​ដឹក​កុងទីន័រ​ដែលចូល​ចតបាន និងផែដែល​ចូលចត​ទំនិញ​ទូទៅ​ជម្រៅ ១២ម៉ែត្រ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានសម្ពោធ​ដាក់ឲ្យប្រើប្រាស់​កាលពី​ឆ្នាំ២០១៨​កន្លងទៅ​ ។

នៅក្នុងសន្និសីទ​សារព័ត៌មាន​ស្តីពីវឌ្ឍនភាព​ការងារ​របស់ខេត្ត​ព្រះសីហនុ​នាព្រឹកមិញនេះ ឯកឧត្តម គួច ចំរើន​បានបញ្ជាក់ថា គម្រោង​កំពង់ផែ​​ទឹកជ្រៅ​​ដំណាក់កាលទី១ ដែលមានជម្រៅ ១៤,៥ម៉ែត្រ ដែលជប៉ុនគ្រោង​ផ្ដល់​ហិរញ្ញប្បទានសម្រាប់​ការសាងសង់នោះ​​ គឺនឹង​ជួយ​សម្រួល​ដល់ការ​ចូលចត​នាវាដឹកជញ្ជូន​ប្រមាណ​ជា៧០% ដែលកំពុងតែ​បើកបរ​នៅលើ​សមុទ្រ​អន្តរជាតិ។

ឯកឧត្តមបន្តថា «ដំណាក់កាលទី១នេះ បានចាប់ផ្តើម​ដំណើរការ​ហើយ ហើយនឹង​ត្រូវបញ្ចប់​នៅក្នុងឆ្នាំ​២០២៤ ខាងមុខនេះ យើងនឹងមាន​ដំណាក់កាល​ទី២ និងទី៣បន្តទៀត ដែលតាម​ការឯកភាព និងការគាំទ្រ​ពីរដ្ឋាភិបាលជប៉ុន​ដំណាក់កាល​ទី២ និងទី៣ នឹងត្រូវកសាង​ក្នុងពេល​ព្រមគ្នា​តែមួយ ដែលនឹង​ត្រូវជំរុញ​ឲ្យកំពុងផែ​របស់យើង​មានជម្រៅ​ទឹក​រហូតដល់ ១៨ម៉ែត្រ»។

ឯកឧត្តមអភិបាល​ខេត្ត​បានបន្ថែមថា បន្ទាប់ពីការកសាង​កំពង់ផែ​ទឹកជ្រៅ​ជម្រៅ ១៨ម៉ែត្ររួច ក្រោយឆ្នាំ២០២៨ នាវានៅលើ​ពិភពលោក​បច្ចុប្បន្ន​ប្រមាណ​ជា៩៧% នឹងអាចចូលចត​បាននៅ​ក្នុងកំពង់ផែ​ខេត្តព្រះសីហនុ ដែលនេះ​គឺជាសក្តានុពល​កាន់តែ​ធំធេង​បន្ថែមទៀត សម្រាប់​ផ្លូវទឹក​នៅក្នុងខេត្ត​ព្រះសីហនុ បើទោះបីជា​នៅមានរយៈវែង​បន្តិច​ក៏ពិតមែន។

សូមជម្រាបថា កំពង់ផែទឹកជ្រៅ ជម្រៅ ១៤,៥ម៉ែត្រ ដែលនឹង​ត្រូវសាងសង់​ក្នុងដំណាក់កាល​ទី១ ក្នុងឆ្នាំ​២០២១ខាងមុខនេះ អាចអនុញ្ញាត​ឲ្យនាវា​ធុនធំ​ដែលមាន​ចំណុះ​អាចដឹក​កុងទីន័រ​បាន ៥ពាន់ ETUs ឬប្រហាក់ប្រហែល​នឹង ៦ម៉ឺនតោន​អាចចូលចតបាន។ មួយវិញទៀត នៅពេលសាងសង់រួច កំពង់ផែនេះ ក៏នឹងអាច​ស្រូបទាញ​នាវាដែល​ដឹកកុងទីន័រ​ចំនួន ៩៣% ដែលមានផ្លូវរត់​ក្នុងតំបន់​អាស៊ីប៉ាស៊ីភិច ខណៈដែលកំពង់ផែ​បច្ចុប្បន្នអាចស្រូបទាញ​បានត្រឹមតែ ១៨% ទៅ២០%ប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


វិទ្យាស្ថាន​ ប៉ាស្ទ័រ ចង់​ស្រាវជ្រាវ​បន្ថែម​ពី​ទំហំ​នៃ​ការរាតត្បាត​របស់​កូវីដ១៩​នៅ​កម្ពុជា

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ថា វិទ្យាស្ថាន​ចង់​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងយល់​ឲ្យ​បា…

រដ្ឋមន្រ្តីកសិកម្ម៖ កម្ពុជាមានតម្រូវការសាច់ជ្រូកជាង១ម៉ឺនក្បាល ក្នុងមួយថ្ងៃ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រសួងបានសិក្សាអំពីសេចក្តីត្រូវការសាច់ជ្រូករបស់ពលរដ្ឋកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ