អាជ្ញាធរខេត្តបាក់និញ បាននិយាយថា ខេត្តនឹងផ្ដល់ការគាំទ្រសម្រាប់គម្រោងនេះឲ្យចាប់ផ្ដើមដំណើរការទៅបានយ៉ាងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមមួយដែលផ្សាយជាភាសាអង់គ្លេស VN Express International ។
អគ្គនាយកក្រុមហ៊ុនផ្សារ AEON Mall ប្រចាំវៀតណាម បាននិយាយថា ផ្សារទំនើបរបស់ជប៉ុនមួយនេះក៏នឹងជួយលក់ផលិតផលនិងកសិផលជាប្រពៃណីរបស់ខេត្តបាក់និញ ផងដែរ ហើយទន្ទឹមនឹងនេះ ក៏អាចនឹងនាំចេញទៅជប៉ុនទៀតផង ។ លោកបានបន្តថា ផ្សារមួយនេះ នឹងបង្កើតការងារប្រហែល ៣០០០កន្លែង សម្រាប់ប្រជាជនវៀតណាមនៅក្នុងខេត្តនេះ ។
បច្ចុប្បន្ន ផ្សារទំនើប AEON មានចំនួន ៦កន្លែង នៅក្នុងទីក្រុងហូជីមិញ, ហាណូយ, ហៃផុង និងនៅខេត្តភាគខាងត្បូង ប៊ីញឌួង ។ ក្រុមហ៊ុនផ្សារ AEON មានផែនការពង្រីកផ្សាររបស់ខ្លួនឲ្យបានដល់ ២០កន្លែង នៅទូទាំងប្រទេសវៀតណាម ត្រឹមឆ្នាំ២០២៥ ជាមួយនឹងទុនវិនិយោគសរុប ២ពាន់លានដុល្លារ ៕