អាស៊ីប៉ាស៊ីហ្វិក

ជប៉ុន និងកូរ៉េខាងត្បូងប្រតិកម្មខ្លាំងៗក្រោយយន្តហោះចម្បាំងចិន និងរុស្ស៊ីហោះរួមគ្នាក្បែរដែនដីរបស់ខ្លួន


យោធាកូរ៉េខាងត្បូង និងជប៉ុនបានសម្តែងការមិនពេញចិត្តព្រមៗគ្នាទៅកាន់ប្រទេសចិន និងរុស្ស៊ី ក្រោយពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងរបស់ប៉េកាំងនិងម៉ូស្គូ បានបើកការហោះហើររួមគ្នានៅក្បែរដែនដីរបស់ជប៉ុន និងកូរ៉េខាងត្បូង។ ការហោះហើរនេះធ្វើឡើងកាលពីថ្ងៃអង្គារទី២៤ឧសភា នៅគ្រាដែលសម្ព័ន្ធមិត្ត Quad កំពុងមានវត្តមានក្នុងកិច្ចប្រជុំនាទីក្រុងតូក្យូ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ជប៉ុននិងកូរ៉េខាងត្បូងប្រតិកម្មយន្តហោះចិនរុស្ស៊ីហោះក្បែរដែនដី!
ដោយ

រដ្ឋមន្ត្រីការពារជាតិជប៉ុន​លោកណូប៊ូ គីហ្សី បានចេញមកសម្តែងការ​​ខឹង​សម្បារថា យន្តហោះទម្លាក់​គ្រាប់​បែក​​សរុប​ចំនួន៤​គ្រឿង ក្នុងនោះពីរគ្រឿងជារបស់ប្រទេស​ចិន និង​ពីរគ្រឿងទៀត​​ជារបស់​រុស្ស៊ី បាន​​ហោះ​ហើរ​​មកកៀកកិត​នឹង​ដែន​សមុទ្រជប៉ុន​​​។ ​បន្ថែមពីលើនេះ ​យន្ត​ហោះ​រុស្ស៊ី​មួយគ្រឿង​ ក៏បាន​ហោះ​ឆ្លប​យកការណ៍​ពី​លើអាកាស ដោយ​បាន​​ហោះ​ពីលើ​កោះហុកកៃដូ ឆ្ពោះទៅតំបន់​ជ្រោយ​នូតុ​របស់​ជប៉ុនថែមទៀត។

ដោយឡែកបើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង យន្តហោះរុស្ស៊ី និងចិនក៏បានហោះចេញចូលជាច្រើនដងកាល​ពីថ្ងៃអង្គារ ក្នុងតំបន់ការពារដែន​អាកាស​របស់កូរ៉េខាងត្បូង ពោលគឺនៅឆ្នេរសមុទ្រ​ភាគខាងកើត​នៃប្រទេស។

សកម្មភាពនៃ​យន្ត​ហោះចម្បាំង និងទម្លាក់គ្រាប់បែក​របស់​ចិន និងរុស្ស៊ី​ នៅ​ក្បែរ​ដែន​ទឹក​​ជប៉ុននិងកូរ៉េ​នេះ គឺ​បានធ្វើឡើងនៅក្នុង​ថ្ងៃតែមួយ ដែល​សម្ព័ន្ធមិត្ត​ចតុភាគី Quad បាន​ជួប​ប្រជុំ​គ្នា​នៅក្រុង​តូក្យូ។ កិច្ចប្រជុំដែលបានលើកយករបៀបវារៈជាច្រើនមកពិភាក្សាក្នុងនោះរួមមាន ដើម្បីរក​មធ្យោបាយ​ទប់​ទល់​នឹង​ឥទ្ធិពល​កាន់តែ​ខ្លាំងរបស់​ចិន ទាំងផ្នែក​​សេដ្ឋកិច្ច​និង​ទាំង​យោធា ខណៈសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ក៏បា​នជាប្រធានបទសំខាន់ផងដែរ។

រដ្ឋាភិបាលក្រុងតូក្យូបានចាត់ទុកសកម្មភាពខាងលើថា ជាចេតនា​ដែល​រុស្ស៊ី ​និង​ចិនធ្វើឡើងដើម្បី​ ជាការ​ញ៉ុះ​ញ៉ុង់ ចង់បង្ករឿង​ និងក្នុងន័យគំរាមគំហែងផងដែរ​។ ជាការឆ្លើយតបភ្លាមៗទៅនឹងទង្វើបង្កហេតុខាងលើ កូរ៉េខាងត្បូងបានបញ្ជូន​យន្តហោះ​ចម្បាំងឲ្យ​ហោះទៅល្បាត​ក្នុងដែនអាកាសរបស់ខ្លួន។

ចំណែកឯជប៉ុនវិញ បានជ្រើសយកវិធីការទូតមកឆ្លើយតបនឹងបញ្ហានេះ។ រដ្ឋមន្ត្រីការពារជាតិ​ជប៉ុន ​ប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន​ថា តាម​ផ្លូវ​ការទូត ជប៉ុន​សម្តែង​ក្តី​ព្រួយ​បារម្ភ​​​ខ្លាំងណាស់។ សម្តែងក្តីព្រួយបារម្ភ ក៏ដោយសារតែពិភពលោកកំពុងជាប់ដៃ​ឆ្លើយ​តប​នឹងការ​ឈ្លានពាន​របស់រុស្ស៊ីទៅលើ​អ៊ុយក្រែន ស្រាប់តែចិន​បែរ​ជាមក​​សហការជាមួយ​រុស្ស៊ី ធ្វើ​សកម្ម​ភាព​​បែបនេះ​ទៀត នៅក្បែរដែនដី​ជប៉ុន​​ទៅវិញ។ មន្ត្រីជាន់ខ្ពស់​ក្រុងតូក្យូរូបនេះ បញ្ជាក់ថា​ គេមិនត្រូវ​មាក់​ងាយ​​ស្ថានការណ៍​នេះដាច់ខាត។

សូមជម្រាបថា ទីក្រុងម៉ូស្គូ និងប៉េកាំង បានប្រតិកម្មតបវិញស្រដៀងគ្នាថា តំបន់ដែលយន្តហោះខ្លួនធ្វើសកម្មភាព នេះមិនមែន​ជាដែន​អាកាសផ្តាច់មុខ ឬមិនមែន​ជាដែន​អាកាស​របស់ជប៉ុនឡើយ ដោយពួកគេគ្រាន់​តែហោះហើរ​ក្បែរៗនោះប៉ុណ្ណោះ។ ក្រុងប៉េកាំងថា ប្រទេសទាំងអស់គួរតែមាន​សេរីភាពក្នុងការហោះហើរ នៅទីនោះ​និយាយដោយឡែក និងហោះហើរក្នុងដែនអាកាសអន្តរជាតិ និយាយជារួម៕ ​

None



អត្ថបទបន្ទាប់


មហាសេដ្ឋីផ្នែកហិរញ្ញវត្ថុជើងចាស់អាមេរិកថា សង្គ្រាមនៅអ៊ុយក្រែនអាចជាការចាប់ផ្ដើមសង្គ្រាមលោកលើកទី៣ហើយ

មហាសេដ្ឋីផ្នែកហិរញ្ញវត្ថុជើងចាស់ដើមកំណើតហុងគ្រី សញ្ជាតិអាមេរិកាំង លោក ចច សូរ៉ូស (George Soros)បាននិយាយចំៗនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពល…

ក្រុមអ្នកវិភាគអន្តរជាតិថា កុំសូវជឿពេករឿងលោកចូបៃឌិនថា «អាមេរិកនឹងចូលជួយតៃវ៉ាន់បើចិនវាយប្រហារ»

ទីក្រុងប៉េកាំង និងតៃប៉ិ មិនគួរយកចិត្តទុកដាក់ ឬជឿជាក់ខ្លាំងពេកនោះទេ ចំពោះការលើកឡើងចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ