Advertisement
Advertisement
Advertisement
CP វិនិយោគនៅវៀតណាម

ក្រុមហ៊ុន CP របស់ថៃ គ្រោងវិនិយោគ ២០០ លានដុល្លារ នៅវៀតណាម បង្កើតមជ្ឈមណ្ឌលនាំចេញ


ក្រុមហ៊ុនកសិកម្មចំណីអាហារដ៏ធំរបស់ថៃ គឺCP Food នឹងវិនិយោគ ២០០ លានដុល្លារអាមេរិក បង្កើតមជ្ឈមណ្ឌល នាំចេញធំមួយនៅក្នុងប្រទេសវៀតណាម ដើម្បីទាញប្រយោជន៍ ពីភាពជាសមាជិក នៃកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP។ នេះបើតាមការចុះផ្សាយនាពេលថ្មីៗនេះ ដោយសារព័ត៌មានក្នុងស្រុកជាច្រើននៃប្រទេសវៀតណាម។
ក្រុមហ៊ុន CP របស់ថៃ គ្រោងវិនិយោគ ២០០ លាន នៅវៀតណាម បង្កើតមជ្ឈមណ្ឌលនាំចេញ (https://asia.nikkei.com/)
ដោយ
Advertisement

ប្រភពព័ត៌មាន បាន​បញ្ជាក់ថា មជ្ឈមណ្ឌល​នាំចេញនេះ គឺសម្រាប់​ពាណិជ្ជកម្ម​ផលិត​សាច់មាន់ និង​សាច់ជ្រូក​របស់ក្រុមហ៊ុន​ CP។

ក្រុមហ៊ុន CP សង្ឃឹមថា នឹងទាញ​បាន​អត្ថប្រយោជន៍ ពី​ការវិនិយោគនេះ ក្រោម​ក្របខណ្ឌ កិច្ចព្រមព្រៀង​ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលវៀតណាមក៏ជាសមាជិកនេះដែរ។

ក្រុមហ៊ុន​ចំណីអាហារ CP ក៏មានផែនការ​នឹង​ជំរុញ​ការនាំចេញ​បង្គារផងដែរ ដោយមាន​ការគាំទ្រពីក្រោយ​ដោយ​រដ្ឋាភិបាលវៀតណាម ហើយក្រុមហ៊ុនថៃមួយនេះ នឹង​បង្កើន​សមត្ថភាព​កសិដ្ឋាន​ចិញ្ចឹម​បង្គារ​នៅវៀតណាម ឲ្យបាន​កើនឡើង​ដល់​ ៥០ ពាន់​លាន​ឯកតា ខណៈ​បច្ចុប្បន្ន​មានត្រឹមតែ​ ១២ ពាន់​លាន​ដុល្លារ។ 

គួរ​បញ្ជាក់ថា ក្រុមហ៊ុន CP បានចូល​មកក្នុងទីផ្សារ​ប្រទេសវៀតណាម​ដំបូង តាំងពីឆ្នាំ​១៩៨៨ ជាមួយនឹង​ការបើក​ការរិយាល័យតំណាង ក្រោយមកបាន​បង្កើត​ក្រុមហ៊ុន CP Vietnam នៅឆ្នាំ​១៩៩៣ ដើម្បី​ប្រតិបត្តិអាជីវកម្មចិញ្ចឹមសត្វ និងវារីវប្បកម្ម។

បើគិតមកទល់ពេលនេះ ក្រុមហ៊ុន​ថៃមួយនេះ បាន​វិនិយោគ​នៅក្នុងប្រទេសវៀតណាម គិតជាទឹកប្រាក់ គឺមាន​ប្រមាណ ១ពាន់​លានដុល្លារអាមេរិកហើយ៕ 

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្រូវការម៉ាស៊ីនភ្លើងហក់ឡើងទ្វេដងបន្ទាប់ពីដាច់ភ្លើងញឹកញាប់

ព័ត៌មាន
តម្រូវការម៉ាស៊ីនកំពុងហក់ឡើងខ្ពស់នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ បន្ទាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅប្រជាពលរដ្ឋឲ្យទិញម៉ាស៊ីន...

ពលរដ្ឋប្រកបរបរខ្នាតតូចត្អូញត្អែរថា «បាត់ចំណូលស្ទើរពាក់កណ្ដាល» ដោយសារតែបញ្ហាដាច់ភ្លើងមួយរយៈនេះ

ព័ត៌មាន
បញ្ហា អគ្គិសនី នៅតែជាបញ្ហាក្ដៅមួយដែលប្រជាពលរដ្ឋជាច្រើន បន្តរិះគន់មក​លើរដ្ឋាភិបាល ជាពិសេស អគ្គិសនីកម្ពុជា EDC បន្ទាប់ពី ប៉ុន្មានខែមកនេះ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ