ជប៉ុនពង្រឹងយោធានឹងអាមេរិកទប់ទល់ចិន

អាមេរិក និងជប៉ុនពង្រឹងវិស័យការពារជាតិកាន់តែខ្លាំង ចំពេលកម្លាំងយោធាចិនកំពុងកើនឡើង


រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហរដ្ឋអាមេរិក និងប្រទេសជប៉ុននៅថ្ងៃសុក្រទី០៧មករា បានសម្តែងការព្រួយបារម្ភ អំពីអ្វីដែលពួកគេអះអាងថា ជាការបន្តកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការធ្វើឱ្យខូចសណ្តាប់ធ្នាប់ពិភពលោក។ ទន្ទឹមនឹងការព្រួយបារម្ភបែបនេះ ភាគីទាំងពីរកំពុងស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិបន្ថែមទៀត ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើតមានពីសំណាកក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
ទង់ជាតិអាមេរិក និងទង់ជាតិជប៉ុន

មន្ត្រីជាន់ខ្ពស់នៃក្រសួងធំៗទាំងពីររបស់អាមេរិក និងជប៉ុន បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូអនឡាញ ដែលស្ទើរតែនៅពេញមួយកិច្ចប្រជុំទៅហើយ ពួកគេបានពិភាក្សាអំពីទំនើបកម្ម និងការពង្រឹងសមត្ថភាពសន្តិសុខនិងយោធា ស្របពេលមានការព្រួយបារម្ភអំពីកម្លាំងទ័ពរបស់ប្រទេសចិន និងការកើនឡើងភាពតានតឹងលើសំណុំរឿងកោះតៃវ៉ាន់ផងដែរ។ ក្នុងនោះសហរដ្ឋអាមេរិក បានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុនក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្រលើកនេះ។

បើយោងតាមសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចពិភាក្សា ឲ្យដឹងថា រដ្ឋមន្ត្រីនៃសម្ព័ន្ធមិត្តទាំងពីរ បានសម្រេចចិត្តធ្វើការរួមគ្នាដើម្បីទប់ស្កាត់ ហើយប្រសិនបើចាំបាច់នោះ គេនឹងឆ្លើយតបភ្លាមៗទៅនឹងសកម្មភាពអស្ថិរភាពណាមួយនៅក្នុងតំបន់។ ទោះមិនបានបញ្ជាក់ថា ឆ្លើយតបតាមរយៈយោធា ឬវិធានការណាមួយក៏ដោយ ប៉ុន្តែគេអាចដឹងច្បាស់ថាត្រង់នេះ ភាគីទាំងពីរចង់សំដៅដល់ប្រទេសចិន។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីទាំងពីរប្រទេសបានឆ្លៀតលើកយកបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំងមកដាក់លើតុពិភាក្សាផងដែរ ហើយលើសពីនេះបញ្ហាដែល ក្រុងតូក្យូនិងជាពិសេសវ៉ាស៊ីនតោន មិនដែលភ្លេចលើកយកមកនិយាយនោះគឺ សំណុំរឿងនៅហុងកុង និងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ 

បើតាមការគូសបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្លីងខេន ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិថ្មីមួយក្នុងពេលឆាប់ៗខាងមុខ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើតឡើង ក្នុងនោះរួមមានការអភិវឌ្ឍគ្រាប់មីស៊ីល ល្បឿនលឿនជាងសំឡេង និងសមត្ថភាពលើលំហអាកាសផងដែរ។

លោកប្លីងខេន បង្ហើបឲ្យដឹងទៀតថា ប្រទេសទាំងពីរក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយទៀត ស្តីអំពីការបន្តដាក់មូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសជប៉ុន ស្របតាមការព្រមព្រៀងដែលប្រទេសជប៉ុនបានយល់ព្រមបង់ប្រាក់ចំនួនជិត ១០ពាន់លានដុល្លារអាមេរិក ដើម្បីរក្សាកងកម្លាំងអាមេរិកនៅក្នុងប្រទេសជប៉ុន សម្រាប់រយៈពេល ៥ឆ្នាំទៀត៕

None



អត្ថបទបន្ទាប់


ប្រមុខការទូតចិន៖ មិនមានអន្ទាក់បំណុលចិននៅអាហ្វ្រិកនោះទេ

ប្រមុខការទូតចិន នៅក្នុងដំណើរទស្សនកិច្ចនៅតំបន់អាហ្វ្រិកថ្មីនេះ បានចេញមុខអះអាងថា ប្រទេសចិនមិនបានរៀបចំអន្ទាក់បំណុលនៅអាហ្វ្រិកដូចការលើកឡើងព…

កូរ៉េខាងជើងដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅចិន ក្រោមហេតុផលកូវីដ១៩

សម្ព័ន្ធមិត្តរបស់ចិនគឺកូរ៉េខាងជើងក៏ដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅចិនក្រោមហេតុផលកូវីដ១៩។បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ