ថ្នាំគ្រាប់ព្យាបាលកូវីដ១៩

ជប៉ុនគ្រោងនឹងអនុម័តឱ្យលក់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck នៅខែធ្នូនេះ


ក្រោយពីថ្នាំគ្រាប់ព្យាបាលកូវីដ ១៩ ផលិតបានជោគជ័យពីក្រុមហ៊ុន Merck ពេលនេះប្រទេស ជប៉ុនកំពុងធ្វើការយ៉ាងសកម្ម ដើម្បីនាំចូលថ្នាំគ្រាប់នេះប្រើប្រាស់ក្នុងប្រទេសខ្លួន។ ពោលគឺបច្ចុប្បន្ននេះ ប្រទេសជប៉ុន ក៏គ្រោងនឹងអនុម័តឱ្យលក់ថ្នាំគ្រាប់ព្យាបាលកូវីដ ១៩ របស់ក្រុមហ៊ុន Merck នៅចុងខែធ្នូនេះផងដែរ តាមរយៈដំណើរការត្រួតពិនិត្យជាអាទិភាពនឹងត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សដោយភ្នាក់ងារឱសថ និងឧបករណ៍វេជ្ជសាស្ត្ររបស់ជប៉ុន។ នេះបើយោងតាមការចុះផា្សយដោយសារព័ត៌មាន Nikkei Asia ។
: ជប៉ុនគ្រោងនឹងអនុម័តឱ្យលក់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck នៅខែធ្នូនេះ

ប្រសិនបើ​ត្រូវ​បាន​អនុម័ត​នោះ ថ្នាំ​ម៉ូ​ល​នូ​ផាយ​រ៉ា​វៀរ របស់​ក្រុមហ៊ុន​Merck នឹង​ក្លាយជា​ថ្នាំ​គ្រាប់​ដំបូង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ជប៉ុន ដើម្បី​ព្យាបាល​ករណី​ស្រាល​ទៅ​មធ្យម​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​ថ្នាំ​គ្រាប់​នេះ ប្រមាណ ១​ពាន់ ២​រយ​លាន​ដុល្លារ រួច​ហើ​ក្នុង​បរិមាណ​ថ្នាំ ១​លាន​៦​សែន​កញ្ចប់​។

ប្រសិនបើ​ការ​អនុម័ត​ត្រូវ​បាន​យល់ព្រម នោះ​ថ្នាំ​ប្រហែល ២០​ម៉ឺន​កញ្ចប់​ដំបូង​នឹង​ត្រូវ​ចែកចាយ​ដល់​មន្ទីរពេទ្យ និង​គ្លីនិក​ក្នុង​ខែ​នេះ និង ៤០​ម៉ឺន​កញ្ចប់​ទៀត នៅ​ថ្ងៃ​ទី ៣១ ខែមីនា​។

សូម​ជម្រាប​ថា ក្រសួងសុខាភិបាល​ជប៉ុន ថ្មី​ៗ​នេះ​បាន​អនុម័ត​ការ​ព្យាបាល ដោយ​អង់ទីគ័រ តាម​រយៈ​ការ​ចាក់ ដែល​បង្កើត​ឡើង​ដោយ​ឱសថ Chugai របស់​ប្រទេស​ជប៉ុន និង​ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​មួយ​របស់​អង់គ្លេស ដើម្បី​ព្យាបាល​អ្ន​កំ​ជ​ងឺ​កូ​វី​ដ​១៩ ពី​កម្រិត​ស្រាល​ទៅ​មធ្យម​ផង​ដែរ​។ ដោយឡែក សម្រាប់​ថ្នាំ​គ្រាប់​របស់ Merck ពលរដ្ឋ​ជប៉ុន​អាច​អាច​ព្យាបាល​នៅផ្ទះ តាម​រយៈ​ការ​លេបថ្នាំ​គ្រាប់​នេះ​។

ក្នុងអំឡុងពេល​នៃ​ការ​សាកល្បង​ប្រភេទ​ថ្នាំ​ម៉ូ​ល​នូ​ផាយ​រ៉ា​វៀរ របស់​ក្រុមហ៊ុន Merck ជា​លទ្ធផល​ចុង​ក្រោយ បង្ហាញ​ថា វា​អាច​កាត់​បន្ថយ​ការ​ចូល​មន្ទីរពេទ្យ និង​ការ​ស្លាប់​ចំនួន ៣០% ក្នុង​ចំណោម​អ្នកជំងឺ​ដែល​មាន​រោគ​សញ្ញា​ស្រាល​ទៅ​មធ្យម ឬ​អាច​មាន​ហានិភ័យ​អាច​វិ​វត្ត​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ ខណៈ​ដែល​ពី​មុន ក្រុមហ៊ុន Merck ធ្លាប់​អះអាង​ថា ប្រសិទ្ធភាព​របស់​វា​មាន​ដល់ ៥០%​។

ទន្ទឹម​នេះ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ជប៉ុន​មួយ​ឈ្មោះ MSD បាន​និយាយ​ថា ថ្នាំ​គ្រាប់​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ផង​ដែរ​។

សូម​រំ​ឮ​កថា ក្រៅ ​តែ​ពី​ជប៉ុន ថ្មី​ៗ​នេះ​ចក្រភព​អង់គ្លេស បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​អនុម័ត​ឱ្យ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​នេះ ហើយ​ក្រោយមក សហភាព​អឺរ៉ុប​ក៏​បាន​ផ្តល់​ការ​ណែនាំ​ឱ្យ​ប្រើប្រាស់​ថ្នាំ​គ្រាប់​នេះ​ជា​បន្ទាន់​សម្រាប់​រដ្ឋ​ជា​សមាជិក​ទាំងអស់​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Goldman Sachs ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២២

សេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅឆ្នាំ២០២២ ត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Goldman Sachs ទម្លាក់ការព្យាករកំណើនមកនៅត្រឹម ៣,៨% ប៉ុណ្ណោះ នៅឆ្នាំ…

វៀតណាមនាំចេញដែកថែបបានជិត ១១ពាន់លានដុល្លារកើនង ១៣០%

ការនាំចេញដែកថែបរបស់វៀតណាម នៅ១១ខែដំបូងឆ្នាំ២០២១នេះ សម្រេចបានដល់ទៅ ជិត១១ពាន់លានដុល្លារអាមេរិក កើនឡើងជិត១៣០% ធៀបនឹងរយៈពេលដូចគ្នាកាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ