ការនាំចេញដែកថែបនៅវៀតណាម

វៀតណាមនាំចេញដែកថែបបានជិត ១១ពាន់លានដុល្លារកើនង ១៣០%


ការនាំចេញដែកថែបរបស់វៀតណាម នៅ១១ខែដំបូងឆ្នាំ២០២១នេះ សម្រេចបានដល់ទៅ ជិត១១ពាន់លានដុល្លារអាមេរិក កើនឡើងជិត១៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងការនាំចេញដែករបស់វៀតណាមនេះ គឺស្របពេលដែលកំណើនតម្រូវការសកលក៏មានការហក់ឡើងខ្ពស់ដែរ។ នេះបើតាមការអះអាងរបស់សមាគមដែកវៀតណាម។
វៀតណាមនាំចេញដែកថែបបានជិត ១១ពាន់លានដុល្លារកើនង ១៣០%
ដោយ

នៅ​រយៈពេល​១១​ខែ​ដំបូង​ឆ្នាំ​២០២១ ក្រុមហ៊ុននាំចេញ​ដែក​ដ៏​ធំ​មួយ​របស់​វៀតណាម Hoa Phat បាន​នាំ​ចេញ​ដែកថែប​ដល់​ទៅ​ជាង​៩០​ម៉ឺន​តោន ដែល​ជា​ប្រភេទ​ដែក​សម្រាប់​ការងារ​សំណង់ ដោយ​បរិមាណ​នាំ​ចេញ​នេះ មាន​កំណើន​ដល់​ទៅ ៩០% ឯណោះ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្រុមហ៊ុន​មួយ​នេះ ក៏​មាន​ផែនការ​នាំ​ចេញ​ដែក​ឲ្យ​បាន​១​លាន​តោន​នៅ​ពេញ​មួយ​ឆ្នាំ​២០២១​នេះ ដែល​ជា​បរិមាណ​កើនឡើង​ទ្វេ​ដង​ធៀប​នឹង​ឆ្នាំ​មុន​។

ជាមួយ​គ្នា​នេះ​ដែរ សមាគម​ដែក​របស់​វៀតណាម រំពឹង​ថា ការ​នាំ​ចេញ​នឹង​នៅ​តែ​បន្ដ​កំណើន​រឹង​មាំ​នៅ​ខែធ្នូ ដែល​ជា​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ ដោយសារ​តែ​តម្រូវការ​សកល​កើនឡើង​ខ្ពស់ និង​នៅ​ប្រទេស​ចិន​ជា​បណ្ដោះអាសន្ន​កំពុង​មាន​បញ្ហា​កង្វះខាត​ដែក​ផង​ដែរ​។

ក្រុមហ៊ុន​មូល​ប​ត្រ Vietcombank បាន​ពន្យល់​ថា ប្រទេស​ចិន​នៅ​មួយ​រយៈ​កន្លង​មកនេះ បាន​កាត់​បន្ថយ​ការ​នាំ​ចេញ​ដែក​របស់​ខ្លួន​ជា​បន្ដបន្ទាប់ ហើយ​កត្តា​នេះ គឺជា​ឱកាស​មួយ​សម្រាប់​ការ​នាំ​ចេញ​ដែក​របស់​វៀតណាម ក្នុង​ការ​ចូល​ទៅ​បំពេញតម្រូវការ​ទីផ្សារ​សកល​។

សមាគម​ដែក បាន​គូសបញ្ជាក់​ទៀត​ថា វៀតណាម មាន​សមត្ថភាព​ផលិតកម្ម​ប្រហែល ២៤​លាន​តោន ក្នុង​មួយ​ឆ្នាំ ហើយ​ទិន្នផល​នៅ​ឆ្នាំ​នេះ​រំពឹង​ថា នឹង​កើន​ដល់ ជាង​២១​លាន​តោន ដែល​វា​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ក្នុងស្រុក និង​ការ​នាំ​ចេញ​ផង​ដែរ​។

សូម​បញ្ជាក់​ថា បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិត​ទូទៅ​របស់​វៀតណាម​បង្ហាញ​ថា នៅ​១១​ខែ​ឆ្នាំ​២០២១​នេះ ស​ន្ទ​ស្សន៍​ផលិតកម្ម​ឧស្សាហកម្ម​របស់​វៀតណាម បាន​កើនឡើង​៣,៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនគ្រោងនឹងអនុម័តឱ្យលក់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck នៅខែធ្នូនេះ

ព័ត៌មាន
ក្រោយពីថ្នាំគ្រាប់ព្យាបាលកូវីដ ១៩ ផលិតបានជោគជ័យពីក្រុមហ៊ុន Merck ពេលនេះប្រទេស ជប៉ុនកំពុងធ្វើការយ៉ាងសកម្ម ដើម្បីនាំចូលថ្នាំគ្រាប់នេះប្រើ…

កម្ពុជានឹងមានរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ដោយខ្លួនឯងនៅឆ្នាំក្រោយ

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលនោះទេ នៅឆ្នាំក្រោយនេះ កម្ពុជានឹងមានរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ដោយខ្លួនឯង បន្ទាប់ពីមហាមិត្តចិនបានប្រកាសថា នឹងជួយកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ