ច្បាប់វិនិយោគ

ប្រទេសជប៉ុននឹងបន្ធូរបន្ថយច្បាប់វិនិយោគសម្រាប់ធនាគារ ដើម្បីជំរុញការវិនិយោគលើអាជីវកម្មបង្កើតថ្មី


ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុរបស់ប្រទេសជប៉ុននឹងបន្ធូរបន្ថយការរឹតបន្តឹងច្បាប់ទម្លាប់ខ្លះៗទៅលើធនាគារ ដែលបានវិនិយោគលើក្រុមហ៊ុនដែលមានអាយុលើសពី១០ឆ្នាំ។ វិធានការនេះ គឺដើម្បីបង្កភាពកាន់តែងាយស្រួលដល់ការចាប់ផ្តើមអាជីវកម្មក្នុងឧស្សាហកម្ម ដែលចំណាយពេលយូរក្នុងការអភិវឌ្ឍផលិតផលពាណិជ្ជកម្ម ដើម្បីឲ្យពួកគេងាយស្រួលក្នុងការទទួលបានមូលធនវិនិយោគ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
4
ដោយ

បច្ចុប្បន្នធនាគារនៅជប៉ុន ត្រូវបានអនុញ្ញាតឱ្យកាន់កាប់ភាគហ៊ុនតែជាង៥%ប៉ុណ្ណោះ នៅក្នុងក្រុមហ៊ុនដែលមានអាយុក្រោម១០ឆ្នាំ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឯកទេសក្នុងការវិនិយោគ ហើយគេរំពឹងថា ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុនឹងធ្វើវិសោធនកម្មច្បាប់ធនាគារនៅខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីមានការស្នើសុំពីសាធារណជន ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានកំណត់យកអាជីវកម្មបង្កើតថ្មី ឬ Startups ជាសសរស្ដម្ភដ៏រឹងមាំសម្រាប់គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលរបស់លោក។

ជាគោលការណ៍ធនាគារនៅជប៉ុនមិនអនុញ្ញាតឱ្យមានសិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុនប្រតិបត្តិការរបស់ពួកគេលើសពី៥%ឡើយ ហើយការកំណត់បែបនេះ គឺដើម្បីធានាថា ពួកគេមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងដើម្បីការពារការប្រមូលផ្តុំនៃភាពជាម្ចាស់ឧស្សាហកម្ម។ ប៉ុន្តែមានករណីលើកលែងមួយសម្រាប់ការចាប់ផ្តើមអាជីវកម្មមានអាយុក្រោម១០ឆ្នាំ ដែលអនុញ្ញាតឱ្យធនាគារអាចកាន់កាប់ភាពជាម្ចាស់រហូតដល់១០០% តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធឯករាជ្យដែលមានឯកទេសខាងការវិនិយោគ។

ឥឡូវទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុកំពុងពិចារណាពីការពង្រីកករណីលើកលែងនេះថែមទៀត ដើម្បីរួមបញ្ចូលសហគ្រាសឯកជនខ្នាតតូច និងមធ្យមដែលមានអាយុលើស១០ឆ្នាំ ហើយដែនកំណត់ថ្មីនឹងត្រូវកំណត់ដោយផ្អែកលើតម្រូវការឧស្សាហកម្មក្នុងចំណោមកត្តាផ្សេងៗទៀត។

ការចាប់ផ្តើមស្រាវជ្រាវនិងអភិវឌ្ឍន៍តែងតែចំណាយពេលយូរដើម្បីនាំយកផលិតផលទៅកាន់ទីផ្សារ ហើយពេលវេលាដើម្បីបង្កើតប្រាក់ចំណេញពីការវិនិយោគភាគច្រើន គឺចាប់ពីរយៈពេលកំណត់១០ឆ្នាំឡើងទៅ។ បើតាមក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបានឱ្យដឹងថា ការចាប់ផ្តើមអាជីវកម្មជាង៦០% ដែលផ្ដោតលើការស្រាវជ្រាវ និងការអភិវឌ្ឍបានចំណាយពេលជាង១០ឆ្នាំទើបអាចគេស្គាល់ជាសាធារណៈ។

បើតាមសមាគមវិនិយោគទុនជប៉ុនបានឱ្យដឹងថា ការផ្គត់ផ្គង់ប្រាក់ទាំងប្រថុយប្រថានដល់ការអាជីវកម្មបង្កើតថ្មី គឺពិតជាដើរតួនាទីសំខាន់ណាស់ពាក់ព័ន្ធនឹងដើមទុន និងមូលនិធិវិនិយោគរួម។ តួយ៉ាង មាន ៤១% នៃការរៃអង្គាសមូលនិធិវិនិយោគកាលពីដោយអាជីវកម្មបង្កើតថ្មី ក្នុងឆ្នាំ២០២២ គឺជាការបណ្ដាក់ទុនវិនិយោគរួមគ្នា ខណៈមូលនិធិបានមកពីស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត គឺមានត្រឹមតែប្រមាណ ៣,៥%ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងការចាប់ដៃគ្នារវាងធនាគារកណ្តាលកម្ពុជា-ចិន នឹងជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនរបស់កម្ពុជាកាន់តែល្អប្រសើរ

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ លើកកម្ពស់សុវ…

អ្នកវិភាគថា តម្រូវការប្រេងរបស់ប្រទេសចិននឹងថមថយមកនៅត្រឹមកំណើន ៤% នៅឆមាសទី១ឆ្នាំក្រោយ

បើយោងតាមរបាយការណ៍ និងអ្នកវិភាគមួយចំនួនបានព្យាករថា កំណើនតម្រូវការប្រេងរបស់ប្រទេសចិនទំនងជានឹងថយចុះនៅឆមាសទីមួយឆ្នាំក្រោយ មកនៅប្រហែលកំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ