ជប៉ុនត្រូវការកម្លាំងពលកម្មបរទេសកាន់តែច្រើននៅឆ្នាំ២០៤០

ជប៉ុនត្រូវការពលករបរទេសជាង ៦លាននាក់បន្ថែមទៀតនៅឆ្នាំ២០៤០


តាមរយៈការសិក្សាដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុនបានបង្ហាញថា ប្រទេសជប៉ុននឹងត្រូវការពលករបរទេសជាង ៦លាន ៧សែននាក់បន្ថែមទៀតពោលគឺច្រើនជាង ៤ ដងនៃចំនួនដែលមានសព្វថ្ងៃនេះ។ ទន្ទឹមនឹងតម្រូវការពលករបរទេសកើនឡើងនៅក្នុងប្រទេសជប៉ុន ការសិក្សានេះបានប៉ាន់ប្រមាណថា ចំនួនកម្មករបរទេសនៅជប៉ុន អាចនឹងមានការធ្លាក់ទាបជាងមុន ៤២ម៉ឺននាក់នៅឆ្នាំ ២០៤០។
ជប៉ុនត្រូវការកម្លាំងពលកម្មបរទេសកាន់តែច្រើននៅឆ្នាំ២០៤០
ដោយ

ការសិក្សាដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញថា ប្រទេសនេះនឹងមានឧបសគ្គក្នុងការទាក់ទាញ​ពលករបរទេសជាច្រើន ខណៈដែលកម្មករនៅតាម​បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន​ត្រូវបាន​គេរំពឹង​ថា នឹងប្រឈម​ជាមួយការប្រជាជន​វ័យចំណាស់កើនឡើង ហើយនឹងមានការថយចុះនៃចំនួន​ប្រជាជន​ផងដែរ។

ដូចនេះ ការសិក្សានេះសន្មត់ថា ជប៉ុននឹងធ្វើការវិនិយោគលើបច្ចេកវិទ្យា​កាន់តែច្រើនថែមទៀត ដើម្បី​កាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្ស។ បើគ្មានការវិនិយោគបែបនេះទេ តម្រូវការសម្រាប់​កម្លាំងពលកម្មបរទេស​នឹងកាន់តែរីកធំ ពោលគឺអាចនឹងហក់ឡើង​រហូតដល់ ២១ លាននាក់ក្នុងឆ្នាំ ២០៤០។

យ៉ាងណាមិញ ការព្យាករណ៍ទាំងនេះ គឺផ្អែកលើការប៉ាន់ប្រមាណទាក់ទងនឹងអត្រាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសជប៉ុន និងប្រទេសដទៃទៀត ហើយរបាយការណ៍នេះ ក៏នឹងត្រូវបានគេរំពឹងថានឹងប្រើជាឯកសារ​យោងសម្រាប់ការពិភាក្សានាពេលអនាគតអំពីគោលនយោបាយពលករបរទេសផងដែរ ខណៈការសិក្សារបស់ JICA បង្ហាញថា គោលនយោបាយហាមប្រាមអន្តោប្រវេសន៍របស់ប្រទេសជប៉ុនអាចបង្កការលំបាកក្នុងការទាក់ទាញពលករបរទេស និងចាប់ផ្តើមធ្វើឱ្យខូចដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។

សូមជម្រាបថា កន្លងមកជប៉ុនបានជួបប្រទះនឹងការខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងវិស័យ កសិកម្ម សំណង់ និងផលិតកម្ម ដូចនេះហើយទើបជប៉ុនបង្កើនកិច្ចខិតខំប្រឹងប្រែងទាក់ទាញកម្មករបរទេសបន្ថែមទៀត។ តាមគម្រោងសិក្សានេះ ប្រទេសវៀតណាមនឹងនៅតែជាប្រភពកម្លាំងពលកម្មដ៏ធំបំផុតសម្រាប់ប្រទេសជប៉ុន ដែលមានចំណែកដល់ទៅ ២៨% នៃពលករបរទេសទាំងអស់នៅឆ្នាំ ២០៤០ ខណៈប្រទេសផ្សេងទៀតដែលត្រូវបានគេរំពឹងថា នឹងបញ្ជូនពលករទៅប្រទេសជប៉ុនបន្ថែមទៀតរួមមាន មីយ៉ាន់ម៉ា កម្ពុជា បង់ក្លាដែស នេប៉ាល់ និងឥណ្ឌា។ ដោយឡែក ពលករដែលមកពីប្រទេសចិន និងថៃ អាចនឹងមានចំនួនតិចជាងមុន។

សូមបញ្ជាក់ថា គិតត្រឹម​ចុងខែតុលា​ឆ្នាំ២០២១ ជប៉ុន​មាន​ពលករ​បរទេស​កំពុងបម្រើការ​នៅក្នុង​ប្រទេសខ្លួន​ជាង​១លាន​៧សែននាក់ ក្នុងនោះ​រួម ៣៥ម៉ឺននាក់ គឺជាពលករ​ស្ថិតក្រោម​កម្មវិធីបណ្ដុះបណ្ដាល​ដែលអនុម័ត​ដោយ​រាជរដ្ឋាភិបាលជប៉ុន និង​មាន​២២ម៉ឺននាក់ទៀត គឺជាអ្នកធ្វើការ​ក្រៅម៉ោង ដែលភាគច្រើន​ជា​និស្សិត​បរទេស៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


Mercedes-Benz គ្រោងនឹងផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃឆ្នាំនេះ

ក្រុមហ៊ុន Mercedes-Benz នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំដំបូងគេ ដែលផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ដោយក្រុមហ៊ុននេះ នឹងចាប់ផ្តើមផលិតកម្…

ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន

ស្ថិតក្នុងស្ថានភាពវឹកវរ ក្រោយមានរដ្ឋប្រហារដោយយោធា ពេលនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងនឹងបង្កើតរូបិយបណ្ណឌីជីថលផ្ទាល់ខ្លួន ដើម្បីគាំទ្រការទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ