ប្រទេសជប៉ុន

លុយយ៉េនរបស់ជប៉ុនធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំមកនេះ


ជាលើកដំបូងចាប់តាំងពីខែសីហាឆ្នាំ១៩៩៨ រូបិយប័ណ្ឌយ៉េនរបស់ជប៉ុនកាលពីថ្ងៃទី ០១ កញ្ញា បានធ្លាក់ថ្លៃខ្លាំងបំផុតដល់កម្រិតអត្រា១៤០យ៉េនធៀបនឹងមួយដុល្លារអាមេរិក។ ប្រការនេះធ្វើឱ្យអ្នកវិនិយោគសម្រុកលក់ប្រាក់យ៉េនចេញដើម្បីទិញចូលវិញនូវប្រាក់ដុល្លារអាមេរិកដែលកំពុងឡើងថ្លៃខ្ពស់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
លុយយ៉េនរបស់ជប៉ុនធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មាន!
ដោយ

អ្នកវិនិយោគរំពឹងថា គម្លាតអត្រាការប្រាក់រវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនឹងរីកកាន់តែធំ នៅពេលដែលធនាគារកណ្តាល​ជប៉ុននៅតែបន្ត​អនុវត្ត​គោលនយោបាយរូបិយវត្ថុ​ដដែល ខណៈដែលធនាគារកណ្តាលអាមេរិក​បានដំឡើងអត្រាការប្រាក់បន្ថែមទៀត​ដល់ទៅ៤-៥ដងរួចទៅហើយ។

លុយយ៉េនរបស់ជប៉ុន​បានចាប់ផ្តើមធ្លាក់ថ្លៃ​ចាប់ពីខែមករាដើមឆ្នាំនេះមក ដោយមួយដុល្លារអាមេរិកប្តូរ​បានជាង ១១៥យ៉េន ប៉ុន្តែក្នុងពេល៨ខែចុងក្រោយនេះ លុយយ៉េនជប៉ុនធ្លាក់ថ្លៃ២៥យ៉េនបន្ថែមទៀត ធ្វើឱ្យបច្ចុប្បន្ន១ដុល្លារអាមេរិក ស្មើនឹងជាង ១៤០យ៉េនជប៉ុន ជាចំនួនមិនធ្លាប់មានតាំងតែទសវត្សន៍ឆ្នាំ៩៨។

ប្រាក់យ៉េនខ្សោយធ្លាប់ជាទីពេញចិត្តរបស់អ្នកវិនិយោគបរទេស ដែលមកបណ្តាក់ទុនក្នុងប្រទេសជប៉ុន។ ប៉ុន្តែពេលនេះវាលែងជារឿងល្អទៀតហើយ ក្រោយអ្នកវិនិយោគជាច្រើនផ្តើមចេញ​ទៅបណ្តាក់ទុននៅទៅផ្សារប្រទេសផ្សេង​ដែលមានកម្លាំងពលកម្មថោកជាង។

ប្រាកយ៉េនជប៉ុនបន្តចុះខ្សោយ និងធ្លាក់ថ្លៃខ្លាំងមកដល់ពេលនេះក៏​ទំនងជាដោយសារ តែការមិនព្រមផ្លាស់​ប្តូរ​គោលនយោបាយហិរញ្ញវត្ថុរបស់ទីក្រុងតូក្យូ។ ជាមួយនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលជំរុញឱ្យមានការកើនឡើងនៃតម្លៃថាមពល ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលផ្សេងទៀតបានបង្ហាញពីការឆ្លើយតប​ជាច្រើន ចំពោះអតិផរណា។ ជាក់ស្តែងធនាគារកណ្តាលអាមេរិកបានដំឡើង​អត្រាការប្រាក់គោលរបស់ខ្លួនដល់ទៅ ៤-៥ លើករួចទៅហើយគិតមកទល់ពេលនេះ។

ដោយឡែក ធនាគារកណ្តាលរបស់ជប៉ុនវិញ បានរក្សាជំហររបស់ខ្លួន​ ដោយជឿជាក់ថាការកើនឡើងតម្លៃនានា នឹងកើនឡើងក្នុងពេលបណ្តោះអាសន្នមួយប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅមួយរយៈចុងក្រោយឱនភាពពាណិជ្ជកម្មរបស់ប្រទេសជប៉ុនកាន់តែរីកធំ ពិសេសលើការនាំចូលថាមពល និងធនធានផ្សេងទៀត ដែលវាបានរុញច្រានផងដែរ ដល់ការធ្លាក់ចុះនៃប្រាក់យ៉េន។ អ្នក​នាំ​ចូលក្នុងស្រុក ​ត្រូវបង្ខំចិត្ត​លក់ចេញ​ប្រាក់​យ៉េន​បន្ថែម​ទៀត​ រួចទិញចូល​ប្រាក់​ដុល្លារ​ដើម្បី​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​នាំចូលទាំង​នេះ។

សូមបញ្ជាក់ថា ចំពេលដែល​ប្រាក់យ៉េនជប៉ុន​ធ្លាក់ថ្លៃខ្លាំង ប្រាក់ដុល្លារអាមេរិក​បច្ចុប្បន្នកំពុងហក់ឡើងខ្ពស់​ដល់​កម្រិតមិនធ្លាប់មាន​ក្នុងរយៈពេល​ជាង២០ឆ្នាំមកនេះ ក្រោយពេលដែលប្រធានធនាគារកណ្ដាល​អាមេរិក​ប្រកាសឡើងអំពីសញ្ញា​នៃការ​បង្កើនអត្រាការប្រាក់ក្នុងរយៈពេលវែង ដើម្បីទប់ទល់នឹងអតិផរណា​ដែលកំពុងកើនខ្ពស់៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ប្រកាសភាពជាដៃគូលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ

ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវ…

កោះតៃវ៉ាន់បាញ់ទម្លាក់យន្តហោះដ្រូនរបស់ប្រទេសចិនជាលើកដំបូងនៅឆ្នេរសមុទ្រចិន

យោធាតៃវ៉ាន់បានសម្រេចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស៊ីវិលមិនស្គាល់អត្តសញ្ញាណមួយទៀត ដែលគេសង្ស័យថាជារបស់ប្រទេសចិន បានហោះចូលដែនអាកាសរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ