រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ក្រុមហ៊ុនជប៉ុនធំមួយសម្រេចឈប់វិនិយោគជាមួយមីយ៉ាន់ម៉ាដោយសាររដ្ឋប្រហារយោធា


ក្រុមហ៊ុនផលិតស្រាបៀរដ៏ធំរបស់ជប៉ុន Kirin Beer Holdings បានចេញសេចក្តីប្រកាសនៅថ្ងៃសុក្រទី៥កុម្ភៈឆ្នាំ២០២១នេះថា ខ្លួននឹងបញ្ចប់ការបណ្តាក់ទុនរួមគ្នាជានឹងមីយ៉ាន់ម៉ាហើយ បន្ទាប់ពីមានរដ្ឋប្រហារកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈថ្មីៗនេះ ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនជប៉ុនធំមួយសម្រេចឈប់វិនិយោគជាមួយមីយ៉ាន់ម៉ា ដោយសាររដ្ឋប្រហារយោធា
ដោយ

ក្រុមហ៊ុន Kirin Holdings Company, Limited ដែលបាន​វិនិយោគ​រាប់រយ​លាន​ដុល្លារ​នៅមីយ៉ាម៉ា បានបញ្ជាក់ថ្មីៗនេះថា ក្រុមហ៊ុន​មានការព្រួយបារម្ភ​ចំពោះអ្វី​ដែលបាន​កើតឡើង​នៅ​មីយ៉ាន់ម៉ា ហើយ​ក្រុមហ៊ុនបានសម្រេចថា នឹងឈប់​សហការ​បណ្តាក់ទុន​ក្នុងប្រទេស​មីយ៉ាន់ម៉ា​ចាប់ពីពេលនេះ​តទៅ ដោយសារតែអំពើ​រដ្ឋប្រហារ​ដូចនេះ គឺផ្ទុយ​នឹងគោលការណ៍​គោរព​សិទ្ធិមនុស្ស​របស់​ក្រុមហ៊ុន។

ជាមួយគ្នានឹងបញ្ហានេះ ត្រូវបានសេដ្ឋវិទូ​មីយ៉ានម៉ាមើលឃើញ និងសម្តែងការព្រួយបារម្ភថា​នឹងមានក្រុមហ៊ុន​ច្រើនទៀត​អាចនឹង​ឈប់ ឬផ្អាកការ​បណ្តាក់ទុន​នៅ​មីយ៉ាន់ម៉ា មិន​ថាក្រុមហ៊ុនជប៉ុន ឬក្រុមហ៊ុនរបស់​ប្រទេស​ផ្សេងៗនោះទេ។ 

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រោយកើតមាន​រដ្ឋប្រហារ ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មអចលនទ្រព្យដ៏ធំបំផុតមួយរបស់ថៃ ក៏បានផ្អាកការងារអភិវឌ្ឍន៍រគម្រោងវិនិយោគតម្លៃ ១ពាន់លានដុល្លារនៅមីយ៉ាន់ម៉ាដែរ។

គួររំឭកថា ជប៉ុនជាវិនិយោគ​បរទេស​ធំជាងគេ​នៅ​មីយ៉ាន់ម៉ា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​ជាង៤០០ក្រុមហ៊ុនបាន​និងកំពុង ធ្វើការវិនិយោគ ដែលចំនួននេះ​មានការកើនឡើង​ជាលំដាប់តាំង​ពីពេល ដែលមីយ៉ាន់ផ្តើមមាន​ដុះពន្លក​ប្រជាធិបតេយ្យ​កាលពីឆ្នាំ ២០២០កន្លងទៅ៕ 

None



អត្ថបទបន្ទាប់


កាន់តែពិសេស!​ គណនីចរន្តផ្លើស របស់​ អេស៊ីលីដា ផ្ដល់​ការប្រាក់ដល់អតិថិជន

ឆ្នាំ២០២១នេះ ធនាគារ​ អេស៊ីលីដា បាន​ចេញ​ផលិតផល​ថ្មីៗជាច្រើន ដើម្បីបម្រើ​អតិថិជនរបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀត ក្នុងនោះរួមទាំងគណនី​ប្រភ…

ថៃសុំពេល៣ខែទៀតដើម្បីសម្រេចចិត្តរឿងចូលរួមជាមួយ CPTPP

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ នៃរាជរដ្ឋាភិបាលថៃបានឲ្យដឹងថា ខ្លួនត្រូវការពេល៣ខែ ទៀតដើម្បីធ្វើការសម្រេចចិត្ត ក្នុងការចូលរួមជាសម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ