សហរដ្ឋអាម៉េរិក

លោក ចូ បៃឌិន បង្ហាញកញ្ចប់ថវិកាជាង៧ទ្រីលានដុល្លារ ដើម្បីឱ្យពលរដ្ឋជឿថា លោកអាចគ្រប់គ្រងសេដ្ឋកិច្ចបានល្អជាងលោក ដូណាល់ ត្រាំ


ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានគូសវាសទស្សនវិស័យគោលនយោបាយរបស់លោកសម្រាប់អាណត្តិទី២ រយៈពេល៤ឆ្នាំ កាលពីថ្ងៃចន្ទ ទី១១ ខែមីនា ដោយលោកបានបង្ហាញកញ្ចប់ថវិកាដែលមានទំហំរហូតដល់ទៅជាង៧ទ្រីលានដុល្លារ ក្នុងគោលបំណងបញ្ចុះបញ្ចូលពលរដ្ឋអាម៉េរិក ដែលមានមន្ទិលឱ្យជឿជាក់ថា លោកមានសមត្ថភាពអាចគ្រប់គ្រងសេដ្ឋកិច្ចបានប្រសើរជាងលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សហរដ្ឋអាម៉េរិក
ដោយ

នៅក្នុងសេចក្ដីព្រាងកញ្ចប់ថវិកាទំហំ៧,៣ទ្រីលានដុល្លារនេះ លោក ចូ បៃឌិន ចង់ដំឡើងពន្ធរាប់ទ្រីលានដុល្លារ លើបណ្ដាក្រុមហ៊ុនសាជីវកម្ម និងអ្នករកបានប្រាក់ចំណូលខ្ពស់ ដើម្បីជួយកាត់បន្ថយឱនភាព និងសម្រាប់ចំណាយលើកម្មវិធីថ្មីៗ ដើម្បីជួយអ្នកដែលរកបានចំណូលទាបស្របពេលតម្លៃលំនៅឋាន និងការថែទាំកុមារចេះតែបន្តឡើងថ្លៃខ្ពស់។

ទោះជាយ៉ាងណា គេមើលឃើញថា សភាអាម៉េរិកទំនងជាមិនអនុម័តកញ្ចប់ថវិកាដ៏ធំសម្បើមដូចដែលបានស្នើឡើងនេះឡើយ។ កញ្ចប់ថវិការបស់លោក ចូ បៃឌិន សម្រាប់ឆ្នាំសារពើពន្ធ២០២៥ ដែលចាប់ផ្តើមពីខែតុលា ខាងមុខ រួមមានទាំងការដំឡើងអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មពី២១% ដល់២៨% ដោយបង្ខំឱ្យអ្នកដែលមានទ្រព្យសម្បត្តិ១០០លានដុល្លារ ត្រូវបង់ពន្ធយ៉ាងតិច២៥% នៃប្រាក់ចំណូលរបស់ពួកគេ និងអនុញ្ញាតឱ្យរដ្ឋាភិបាលចរចាដើម្បីបញ្ចុះថ្លៃដើមឱសថផងដែរ។

ទន្ទឹមនេះ រដ្ឋាភិបាលក្រោមរដ្ឋបាលគ្រប់គ្រងរបស់លោក ចូ បៃឌិន នឹងនាំយកមកវិញនូវឥណទានពន្ធសម្រាប់កូន (Child Tax Credit) សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងមធ្យម ផ្តល់មូលនិធិដល់កម្មវិធីថែទាំកុមារ ផ្ដល់ថវិកា២៥៨ពាន់លានដុល្លារ សម្រាប់សាងសង់លំនៅឋាន ផ្តល់ការឈប់សម្រាកគ្រួសារដោយមានបៀវត្សរ៍ចំនួន១២សប្តាហ៍សម្រាប់កម្មករ និងចំណាយប្រាក់ច្រើនពាន់លានដុល្លារ លើការអនុវត្តច្បាប់។

សេចក្ដីព្រាងកញ្ចប់ថវិកានេះត្រូវបានបញ្ចេញប៉ុន្មានថ្ងៃ បន្ទាប់ពីលោក ចូ បៃឌិន ដែលមកពីគណបក្សប្រជាធិបតេយ្យបានថ្លែងសុន្ទរកថា វាយប្រហារលោក ដូណាល់ ត្រាំ ដែលលោករំពឹងថា នឹងក្លាយជាគូប្រជែងជើងខ្លាំងរបស់លោកមកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតនាខែវិច្ឆិកា ខាងមុខនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញយល់ឃើញយ៉ាងណាខ្លះចំពោះកំពង់ផែទេសចរណ៍កំពតដែលសាងសង់រួចជិតពីរឆ្នាំ តែនៅមិនទាន់អាចដាក់ឱ្យប្រើប្រាស់បាន?

ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត តម្លៃជាង៩លានដុល្លារ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរតាំងពីខែមិថុនា ឆ្នាំ…

តើមានកត្តាអ្វីជួយឱ្យវៀតណាម នៅតែជាប់ចំណាត់ថ្នាក់ជាអ្នកនាំចេញទូរសព្ទឆ្លាតវៃធំបំផុតទីពីរ?

ប្រទេសវៀតណាម នៅតែជាប់ចំណាត់ជាអ្នកនាំចេញទូរសព្ទឆ្លាតវៃដ៏ធំបំផុតទីពីរ នៅក្នុងពិភពលោក ខណៈដែលប្រទេសចិន បានបន្តឈរនៅលើកំពូលតារាង នៃការនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ