លោកបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ខេមបូណូមីស ថា ក្រៅពីផ្តល់នូវអំណាន ប៊ុក កាហ្វេ នឹងផ្តល់នូវបន្ទប់ប្រជុំមួយ ដែលអាចអង្គុយបានគ្នាប្រមាណ២០នាក់ដោយមិនគិតថ្លៃ។ បើតាមសាស្រ្តាចារ្យរូបនេះ ប៊ុក កាហ្វេ មានគម្រោងបើកវគ្គបណ្តុះបណ្តាល ដោយអញ្ជើញវាគ្មិនដែលមានជំនាញសេដ្ឋកិច្ច នយោបាយ និងកសិកម្ម ជាដើម ដើម្បីធ្វើបទបង្ហាញសម្រាប់ជាគន្លឹះជំនួយដល់និស្សិតដែលចង់ធ្វើសារណាទៀតផង។
មិនត្រឹមតែមានសៀវភៅរាប់ពាន់ប្រភេទនោះទេ ហាងកាហ្វេ «Book Café» ថែមទាំងមានតាំងនូវឧបករណ៍បុរាណ និងកាសែតចាស់ៗជាច្រើនទៀតផង។ បើតាមលោក ឆាយ សុផល ចំណូលពីហាងកាហ្វេ មួយចំណែក នឹងយកទៅទិញសៀវភៅនិងកង់សម្រាប់កុមារក្រីក្រនៅជនបទដាច់ស្រយាល។ សូមបញ្ជាក់ថា ប៊ុក កាហ្វេ មានទីតាំងស្ថិតនៅបុរីមហាសែនសុខ ស្ថិតនៅខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញប្រហែល ២ពាន់ម៉ែត្រ។