Advertisement
គំនិត​អាជីវកម្ម

លោក ឆាយ សុផល ចាយ​លុយ​ជាង​១​ម៉ឺន​ដុល្លារ​ទិញ​សៀវភៅ​សម្រាប់​អតិថិជន Book Cafe


ខុស​ពី​ហាង​កាហ្វេ​ដទៃ លោយ ឆាយ សុផល ដែល​ជា​សាស្រ្តាចារ្យ​សារព័ត៌មាន និង​ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​ម្នាក់ បាន​បើក​ហាង​កាហ្វេ​ឈ្មោះ​ថា «Book Café» និង​បាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ជាង ១​ម៉ឺន​ដុល្លារ​ទិញ​សៀវភៅ​រាប់​ម៉ឺន​ក្បាល បង្កើត​ជា​បណ្ណាល័យ​ក្នុង​ហាង​កាហ្វេ​តែ​ម្តង។
លោក ឆាយ សុផល សាស្ត្រាចារ្យ​សារព័ត៌មាន និង​ជា​អ្នក​និពន្ធ​សៀវភៅ។
ដោយ
Advertisement

លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន ខេមបូណូមីស ថា ក្រៅពី​ផ្តល់​នូវ​អំណាន ប៊ុក កាហ្វេ នឹង​ផ្តល់​នូវ​បន្ទប់​ប្រជុំ​មួយ ដែល​អាច​អង្គុយ​បាន​គ្នា​ប្រមាណ​២០​នាក់​ដោយ​មិន​គិត​ថ្លៃ។ បើ​តាម​សាស្រ្តាចារ្យ​រូប​នេះ ប៊ុក កាហ្វេ មាន​គម្រោង​បើកវគ្គ​បណ្តុះ​បណ្តាល ដោយ​អញ្ជើញ​វាគ្មិន​ដែល​មាន​ជំនាញ​សេដ្ឋកិច្ច នយោបាយ និង​កសិកម្ម ជាដើម ដើម្បី​ធ្វើ​បទ​បង្ហាញ​សម្រាប់​ជា​គន្លឹះ​ជំនួយ​ដល់​និស្សិត​ដែល​ចង់​ធ្វើ​សារណា​ទៀត​ផង។

មិនត្រឹម​តែ​មាន​សៀវភៅ​រាប់​ពាន់​ប្រភេទ​នោះ​ទេ ហាង​កាហ្វេ «Book Café» ថែម​ទាំង​មាន​តាំង​នូវ​ឧបករណ៍​បុរាណ និង​កាសែត​ចាស់ៗ​ជា​ច្រើន​ទៀត​ផង។ បើតាម​លោក ឆាយ សុផល ចំណូល​ពី​ហាង​កាហ្វេ មួយ​ចំណែក នឹង​យក​ទៅ​ទិញ​សៀវភៅ​និង​កង់​សម្រាប់​កុមារ​ក្រីក្រ​នៅ​ជនបទ​ដាច់​ស្រយាល។ សូម​បញ្ជាក់​ថា ប៊ុក កាហ្វេ មាន​ទីតាំង​ស្ថិត​នៅ​បុរី​មហា​សែនសុខ ស្ថិត​នៅ​ខាង​ជើង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រហែល ២​ពាន់​ម៉ែត្រ។

សូមអញ្ជើញទស្សនា វីដេអូ ដូចតទៅ៖   

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណឹងល្អ! ចាប់ពីថ្ងៃទី១កក្កដា តទៅប្រេងសាំងនឹងចុះថ្លៃ ១៦០រៀលក្នុងមួយលីត្រ

ព័ត៌មាន
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងពាណិជ្ជកម្ម ឲ្យត្រួតពិនិត្យតាមស្ថានីយ៍ប្រេងឥន្ធនៈនានា ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈ​គ្រប់ភេទឲ្យចុ...

ធនាគារ SME ថៃ ផ្ដល់កម្ចីជាង ១,៧ ពាន់លានដុល្លារ ជំរុញវឌ្ឍនភាពវិស័យ SME

ព័ត៌មាន
ស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋ ធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម របស់ថៃ (SME Bank) ត្រៀមនឹងបញ្ចេញទុនកម្ចី ការប្រាក់ទាប ដែលមានទំហំ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ