ក្រុមហ៊ុន JPMorgan

តើមូលហេតុអ្វីបានជាក្រុមហ៊ុន JPMorgan បោះបង់ការណែនាំអតិថិជនឱ្យទិញភាគហ៊ុនចិន នៅមុនការបោះឆ្នោតនៅអាម៉េរិក?


JPMorgan Chase & Co ដែលជាក្រុមហ៊ុនបណ្តាក់ទុនមូលធនដែលមានមូលដ្ឋាននៅបុរីញូវយ៉ក បានប្រកាសបោះបង់ចោលការណែនាំឲ្យអតិថិជនរបស់ខ្លួនទិញភាគហ៊ុនចិន នានា ដោយលើកឡើងពីអស្ថិរភាព និងភាពប្រែប្រួលកើនឡើងខ្លាំងពិបាកនឹងទស្សន៍ទាយ ដោយសារតែការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក នាពេលខាងមុខ អាចបន្ថែមឱ្យមានការប្រឆាំងនឹងរដ្ឋាភិបាលចិន កាន់តែខ្លាំង។
វិស័យធនាគារ
ដោយ

សារព័ត៌មាន the Edge បានរាយការណ៍ថា ក្រុមហ៊ុន JPMorgan Chase & Co កំពុងបោះបង់ចោលការណែនាំឱ្យអតិថិជនរបស់ខ្លួនទិញភាគហ៊ុននានារបស់ចិន ដោយលើកឡើងពីភាពប្រែប្រួលកើនឡើងជុំវិញការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក នាពេលខាងមុខ បន្ថែមពីលើការកើនឡើង នៃនិន្នាកាប្រឆាំងនឹងឥទ្ធិពលចិន នៅលើពិភពលោក។

លោក ភេដ្រូ ម៉ាទិន (Pedro Martins) អ្នកយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ក្រុមហ៊ុន JPMorgan Chase & Co បានសរសេរនៅក្នុងកំណត់ត្រាមួយថា អព្យាក្រិត្យភាពរបស់ប្រទេសចិន នៅក្នុងទីផ្សារហិរញ្ញវត្ថុ កំពុងត្រូវបានបន្ទាប ហើយឥទ្ធិពលនៃគំនាបសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង អាចពិបាកព្យាកររហូតដល់ដំណើរការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ក្នុងខែវិច្ឆិកា បានបញ្ចប់។

លោកបានបន្តទៀតថា ក្រៅពីបញ្ហានៅអាម៉េរិក វិធានការស្តារសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីជួយទាញប្រទេសចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួនក៏នៅតែបន្តមានភាពស្រពេចស្រពិលនៅឡើយ។

លោកបានបន្តថា សង្រ្គាមពន្ធ 2.0 ឫសង្រ្គាមពន្ធដំណាក់កាលទី២ អាចធ្វើឲ្យទំនិញចិន រងសម្ពាធពន្ធកើនឡើងពី ២០% ទៅ៦០% ពោលគឺរិតតែធ្ងន់ធ្ងរជាងសង្រ្គាមពន្ធដំណាក់កាលដំបូង ដូច្នេះលោករំពឹងថា កំណើនរយៈពេលវែងរបស់ប្រទេសចិននឹងមាននិន្នាការធ្លាក់ចុះជាលំដាប់ ដោយសារតែការផ្លាស់ប្តូរទីតាំងនៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រីកជម្លោះរវាងសហរដ្ឋអាម៉េរិក និងចិន ព្រមទាំងការអូសបន្លាយពេលនៃ បញ្ហាក្នុងស្រុករបស់មហាអំណាចទាំងពីរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


វៀតណាម គ្រោងដាក់ចេញពន្ធលើកទឹកចិត្តដ៏សម្បើម ដើម្បីទាក់ទាញការវិនិយោគលើបន្ទះឈីប

ប្រទេសវៀតណាម កំពុងរៀបចំបញ្ជីអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនបន្ទះឈីប មានចាប់ពីការបន្ធូរបន្ថយពន្ធរហូតដល់ការនាំចេញដ៏ឆាប់រហ័ស ដើម្បីទាក់ទាញការ…

ធនាគារធំៗរបស់ជប៉ុន កំពុងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ថ្មីមួយ ដែលអាចទូទាត់ពាណិជ្ជកម្មអន្តរជាតិ បានឆាប់រហ័សបំផុត

ធនាគារធំៗរបស់ប្រទេសជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោកជាមួយនឹងប្រជាជនសរុបជាង១២៣លាននាក់ កំពុងប្រឹងប្រែងអភិវឌ្ឍន៍ប្រព័…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ