គម្រោងអភិវឌ្ឍន៍ខេត្តកែប

ខេត្តកែប នឹងក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ គ្មានកាស៊ីណូ គ្មានរោងចក្រសហគ្រាស


រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំប្លង់មេអភិវឌ្ឍន៍ ខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រមួយរបស់កម្ពុជា ឱ្យក្លាយទៅជា តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ សំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន ហើយអាចនឹងមិនមានការបង្កើត កាស៊ីណូ និងរោងចក្រសហគ្រាសនៅទីនោះឡើយ។
ខេត្តកែប នឹងក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ គ្មានកាស៊ីណូ គ្មានរោងចក្រសហគ្រាស (https://www.kep.org.kh)
ដោយ

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ឲ្យដឹងថា ការអភិវឌ្ឍ ខេត្តកែប គឺរាប់បញ្ចូល​ទាំងទី​ក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក៏ដូចជា រមណីដ្ឋាន​ទេសចរណ៍​នានា​ផងដែរ។

ក្រសួងទេសចរណ៍ ក៏បានលើក​ទឹកចិត្តឱ្យមាន ការបង្កើត​លំនៅដ្ឋាន​ទី ២ សម្រាប់ភ្ញៀវទេសចរ​វ័យចំណាស់ ឬ​ចូលនិវត្តន៍​នៅខេត្តកែប​នេះផងដែរ ដើម្បី​ឱ្យពួកគេ ពន្យា​ពេលក្នុង​ការទស្សនា និងស្នាក់នៅ​ក្នុងរយៈពេល​យូរ ក្នុងប្រទេស​កម្ពុជា ដែលជំរុញ​ឱ្យមានការ​ចំណាយច្រើន។

សម្រាប់ខេត្ត​ជាប់សមុទ្រ​ដទៃទៀត សុទ្ធតែមាន​សក្តានុពល​រៀងៗខ្លួន ហើយរាជ​រដ្ឋាភិបាល ក៏បាន​សម្រេច​លើការ​សិក្សា​រៀបចំ «ខេត្តកំពត​ទៅជាតំបន់​ទេសចរណ៍​វប្បធម៌​បេតិកភណ្ឌ និងកសិ​ទេសចរណ៍» ក្នុងពេល​ដែលរាជ​រដ្ឋាភិបាល​ បាននិង​កំពុងសាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ ក្នុងគម្រោង​កិច្ចសហប្រតិបត្តិការ​មហាអនុ​តំបន់​ទន្លេមេគង្គ ​ដែលអាច​នឹងបញ្ចប់​នៅដើមឆ្នាំ​ ២០២០ ខាងមុខផងដែរ។

លើសពីនេះ ក៏មាន​គម្រោង​រៀបចំ​ខេត្តកោះកុង​ទៅជា «តំបន់អេកូទេសចរណ៍» ផងដែរ ខណៈខេត្តព្រះសីហនុ​ បានក្លាយ​ជាតំបន់​ទេសចរណ៍ និងសេដ្ឋកិច្ច​ពហុបំណង​រួចហើយ ពោលគឺខេត្តជាប់​ឆ្នេរសមុទ្រ​ទាំង ៤របស់​កម្ពុជានេះ សុទ្ធតែមាន​លក្ខណៈ​ពិសេស​រៀងៗខ្លួន ដែលផ្ដល់ផល​ចំណេញ​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ពង្រីកមហិច្ឆតាផ្លូវដែកឲ្យកាន់តែទំនើប ជាមួយចិន ឡាវ បន្ទាប់ពីកម្ពុជា

ព័ត៌មាន
ថៃបាននិងកំពុងដំណើរការពង្រីកផ្លូវដែកឲ្យកាន់តែទំនើបជាមួយប្រទេសក្នុងតំបន់ ដើម្បីជំរុញការដឹកជញ្ជូន គាំទ្រដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ។ ជា…

ការអភិវឌ្ឍព្រលានយន្តហោះ នៅភូមិភាគឦសាន នឹងបើកផ្លូវ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញពី ផែនការមេអភិវឌ្ឍន៍ នៅភូមិភាគឦសាន ដោយបានជ្រើសរើសខេត្តចំនួន ៤ ជាអាទិភាព សម្រាប់ការអភិវឌ្ឍទៅលើ វិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ