ផ្លូវដែកថៃ

ថៃ ពង្រីកមហិច្ឆតាផ្លូវដែកឲ្យកាន់តែទំនើប ជាមួយចិន ឡាវ បន្ទាប់ពីកម្ពុជា


ថៃបាននិងកំពុងដំណើរការពង្រីកផ្លូវដែកឲ្យកាន់តែទំនើបជាមួយប្រទេសក្នុងតំបន់ ដើម្បីជំរុញការដឹកជញ្ជូន គាំទ្រដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ។ ជាក់ស្តែង ក្រោយពីចុះកិច្ចព្រមព្រៀងលើ គម្រោងតភ្ជាប់ផ្លូវដែក ជាមួយ កម្ពុជា រួចមក ថៃ មិនបានបង្អង់យូរនោះទេ គឺបានបោះជំហានទៅ ចុះកិច្ចព្រមព្រៀងបន្ថែមជាមួយនឹង ប្រទេសឡាវ និងប្រទេសចិន នៅសប្តាហ៍ខាងមុខនេះ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងក្នុងតំបន់ ឲ្យកាន់តែស្អិតល្មួត និងស៊ីជម្រៅ។
ថៃ ពង្រីកមហិច្ឆតាផ្លូវដែកឲ្យកាន់តែទំនើប ជាមួយចិន ឡាវ បន្ទាប់ពីកម្ពុជា (https://www.baolau.com)
ដោយ

កម្ពុជា និង ថៃ ទើបតែ​បាន​សម្រេចលើ កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នាលើការ​ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ កាលពីពេល​ថ្មីៗនេះ ដែលមាន​ការចូលរួម​ពីមេដឹកនាំ​ប្រទេស​ទាំងពីរ គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​ថៃឡង់ដ៍។

ដោយឡែក ប្រទេសថៃ គ្រោងនឹង​ចុះអនុស្សរណៈនៃកិច្ច​សហប្រតិបត្តិការ​លើ គម្រោងផ្លូវដែក ណងខៃ-វៀងចន្ទន៍ តភ្ជាប់ទៅ​កាន់ប្រទេស​ឡាវ និង ចិន នៅពេល​ឆាប់ៗ​ខាងមុខ ក្នុងវេទិកា ខ្សែក្រវ៉ាត់ និងផ្លូវ លើកទី ២​ ដែលធ្វើឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន។

លោកស្រី វីឡា វណ្ណ ម៉ាងក្លា ថាណាកុល អគ្គនាយក​នៃនាយកដ្ឋាន​កិច្ចការសេដ្ឋកិច្ច​អន្តរជាតិ បានឲ្យដឹងថា អនុស្សរណៈ​នៃកិច្ចសហប្រតិបត្តិការ​នេះ នឹងរួម​បញ្ចូលទាំង ស្ពានឆ្លង​ព្រំដែន ផ្លូវល្បឿនលឿន ដែលមាន​កាលបរិច្ឆេទ​បញ្ចប់​គម្រោង​ផ្សេងៗគ្នា។ ចិន និងថៃ បានសន្យាថា នឹងជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឲ្យកាន់តែស៊ី​ជម្រៅ​បន្ថែមទៀត ជាពិសេសលើ​ គម្រោងផ្លូវដែក​តភ្ជាប់ប្រទេស​ទាំងពីរ និងឆ្ពោះទៅ​កាន់​ប្រទេសឡាវ។

លោក វ៉ាង យី រដ្ឋមន្រ្តីការ​បរទេសចិន បានអះអាងថា ប្រទេសចិន មានឆន្ទៈក្នុងការ​បំពេញការងារ​ជាមួយ ថៃ ដើម្បីធ្វើផែន​ការ​ច្បាស់លាស់​សម្រាប់កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និងពន្លឿន​ការសាងសង់​ផ្លូវរថភ្លើង​ចិន-ថៃ ដើម្បីតភ្ជាប់​ទៅបណ្តាញ​ខ្សែរត់ ចិន-ឡាវ-ថៃ។

រីឯ លោក ដុន ប្រាមោទ្យ វី ណៃ រដ្ឋមន្រ្តី​ការបរទេស​ថៃ ក៏បានលើក​ឡើងដែរថា ប្រទេសថៃ នឹងធ្វើការ​ជាមួយ​ចិន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ ពាណិជ្ជកម្ម និង សេដ្ឋកិច្ច ជាពិសេស​ជំរុញ​ការសាងសង់​ផ្លូវដែក ថៃ-ចិន ឲ្យកាន់តែ​សកម្ម​ជាងមុន​បន្ថែមទៀត។

ដោយឡែក គម្រោងផ្លូវ​ដែកតភ្ជាប់​ប្រទេសឡាវ-ចិន ដែល​មានប្រវែង​ជាង ៤០០គីឡូម៉ែត្រ ជាគម្រោង​មួយ​ស្ថិតក្នុង​ចំណោម​គម្រោងផ្លូវដែក​ក្នុងតំបន់​ ដែលស្ថិត​ក្រោមគំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ​របស់​ប្រទេសចិន ហើយ​គម្រោងនេះ នឹងចំណាយ​ទុនសាងសង់​ប្រមាណ ៦ពាន់លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​លេចចេញ​ជារូបរាង​បណ្តើរៗ​ហើយ។

គួរជម្រាបដែរថា ក្រៅពីគម្រោង​ផ្លូវដែក ប្រទេសចិន ក៏គ្រោង​នឹងបង្កើត តំបន់​ពាណិជ្ជកម្ម​សេរីរួមគ្នា ៣ប្រទេស​តែម្តង ដែលស្ថិត​នៅជាប់ព្រំដែន​ជាមួយ​ប្រទេសថៃ និងប្រទេស​ឡាវ ក្នុងគោលបំណង​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​ជាមួយ បណ្តា​ប្រទេស​ក្នុងតំបន់​មេគង្គ​នៃអាស៊ីអាគ្នេយ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារធានារ៉ាប់រងនៅកម្ពុជាកើនដល់ ២០០លានដុល្លារក្នុងឆ្នាំ ២០១៩នេះ

ព័ត៌មាន
ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជាបន្តកើនឡើងខ្ពស់រហូតដល់ទៅ ២០០លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ ២០១៩នេះ។ គិតជាមធ្យមគឺមានកំណើន ៣៥ភាគរយជា…

ខេត្តកែប នឹងក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ គ្មានកាស៊ីណូ គ្មានរោងចក្រសហគ្រាស

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំប្លង់មេអភិវឌ្ឍន៍ ខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រមួយរបស់កម្ពុជា ឱ្យក្លាយទៅជា តំបន់ទេសចរណ៍សម្រាកលំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ