មហាសន្និបាត WHO៖ ប្រទេសជាច្រើនស្នើបើកការសិក្សាស្រាវជ្រាវស៊ីជម្រៅពីប្រភពដើមមេរោគកូវីដ-១៩
កិច្ចប្រជុំមហាសន្និបាតលើកទី៧៤របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មានប្រទេស១៩៤ជាសមាជិកចូលរួម ក្នុងនោះ មានប្រទេសភាគច្រើនបា…
តាមការបញ្ជាក់របស់ក្រុមហ៊ុន Kerry WorldBridge Logistics បុគ្គលដែលជាអតីតបុគ្គលិកក្រុមហ៊ុន ដែលបានលួចកិបកេងប្រាក់ក្រុមហ៊ុននេះ មានឈ្មោះថា គា ហួត មានមុខងារជា គណនេយ្យករ។ ដូច្នេះរាល់ទង្វើរបស់បុគ្គលម្នាក់នេះបានប្រព្រឹត្ដ លែងមានអ្វីពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនទៀតហើយ។
ប្រសិនបើអ្នកបានប្រទះឃើញបុគ្គលនេះនៅទីកន្លែងណា សូមមេត្តាជួយផ្ដល់ដំណឹងដល់នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សតាមរយៈលេខទូរស័ព្ទ៖ ០៧៨ ៧០ ៧០ ៨៣ ឬ០៨៩ ៣៨៣ ៤០៩។ ក្រុមហ៊ុននឹងជូនរង្វាន់លើកទឹកចិត្តចំនួន ៣ពាន់ដុល្លារអាមេរិក។
សូមបញ្ជាក់ទៀតថា សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាកោះហៅបុគ្គលកិបកេងលុយក្រុមហ៊ុនខាងលើនេះ ឲ្យចូលខ្លួនទៅស្រាយបំភ្លឺឱ្យបានមុនថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១ ខាងមុខជាកំណត់៕