អត្ថបទក្រុមហ៊ុន

គម្រោង ខេមរៈលេហ្គើស៊ី អេកូរីសត អេនលេន ធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ដែលលាតសន្ធឹងលើផ្ទៃដីជាង២០០ហិចតា


ឧទ្យានជាតិ ព្រះសុរាម្រិត កុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថា ជាឧទ្យានជាតិគិរីរម្យនោះ គឺមាន ចំងាយប្រមាណ ១១២គម ពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ មានទីតាំង ស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលហំព័ទ្ធដោយព្រៃឈើ ជ្រោះជ្រងជ្រលងអូ និងគិរីបុព្វតា មានវិសាលភាព គ្របដណ្តប់ ប្រមាណ៨ម៉ឺនហិចតា ជាមួយទេសភាព បែបធម្មជាតិ ដ៏ល្អប្រណិតលំអរដោយដើមស្រល់ដុះពីធម្មជាតិ។
ពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ ដែលលាតសន្ធឹងលើផ្ទៃដីជាង២០០ហិចតា របស់គម្រោង ខេមរៈលេហ្គើស៊ី អេកូរីសត អេនលេន
ដោយ

នៅលើខ្ពង់រាបគិរីរម្យ អមដោយជ្រោះទឹកធ្លាក់ ជាច្រើនអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនអំបូរ រស់នៅទីនោះ។ ព្រៃធម្មជាតិ នៅតំបន់គិរីរម្យ រួមមាន ប្រភេទព្រៃស្រល់សុទ្ឋភាគច្រើន និង ព្រៃឈើតំបន់ត្រូពិកជាច្រើន ប្រភេទទៀត ហើយព្រៃស្រល់ធម្មជាតិ គឺជាចំណុចពិសេស របស់រមណីយដ្ឋាននេះ ហើយក៏ ជាព្រៃស្រល់បំរុងទុក ធំជាងគេបំផុតនៅប្រទេសកម្ពុជាផងដែរ។

ឥឡូវនេះ ប្រសិនបើលោកអ្នក ចង់បានផ្ទះលំហែរ ឬ រីសត បែបស៊ីមផាក ដែលមានតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលហ៊ុព័ទ្ធដោយធម្មជាតិក្បែតំបន់ខាងលើនេះ សូមមកកាន់គម្រោង ខេមរៈលេហ្គើស៊ី អេកូរីសត អេន លេន ដែលត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ ដែលត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។ 

លោក សាវ៉ាត វឌ្ឍនៈ ប្រធាន ប្រតិបត្តិ និងជាBOD  នៃខេមរៈលេហ្គើស៊ី អេកូរីសត អេនលែន បានអោយដឹងថា..នៅទីនេះ (ខេមរៈលេហ្គើស៊ីអេកូរីសត អេនលេន)លាតសន្ធឹងលើផ្ទៃដីប្រមាណជាង២០០ហិចតា សំរាប់អភិវឌ្ឍន៍។  ប៉ុន្តែក្នុងជំហានដំបូងនេះ យើងអភិវឌ្ឈន៍ចំនួន៧៥ហិចតាសិន ហើយនិងរៀបចំអភិវឌ្ឍន៍ ជាបន្តបន្ទាប់ទៀត តាមដំណាក់កាល។  គំរោងនេះ មានទីតាំងស្ថិតនៅភូមិដំណាក់ផ្ចឹក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយ ២៧០០ម ពីផ្លូវជាតិលេខ៤ ច្រកចូលខាងស្តាំដៃ តាមក្លោងទ្វារវត្ត វេឡូវន្ត័អូឬស្សី  ក្នុងភូមិដំណាក់ផ្ចឹក (ចន្លោះគីឡូម៉ែត្រលេខ៩៨ (ភ្នំពេញ-ក្រុងព្រះសីហនុ)

ចំពោះការជ្រើសរើសទីនេះ ដើម្បីបង្កើត ខេមរៈលេហ្គើស៊ី អេកូរីសត អេនលែន, លោក សាវ៉ាត វឌ្ឍនៈ  គូសបញ្ជាក់ថា ព្រោះទីនេះមានលក្ខណះអំណោយ ផលពីធម្មជាតិ ដ៏វិសេសវិសាល អមដោយធម្មជាតិ ព្រៃព្រឹក្សាលតាវល្លិ៍ ពោរពេញ ដោយប្រភេទជីវ:ចម្រុះ មានទឹកជ្រោះ និងជួរភ្នំផ្សេងៗ ដែលជាអំណោយផល សម្រាប់ការរៀបចំអភិវឌ្ឍន៍ បង្កើតជាភូមិឋានខេមរៈលេហ្គើស៊ី អេកូ រីសត  ជាលក្ខណះគ្រួសារ រឺដំណើរកំសាន្តសប្បាយៗ ជាក្រុម ជាបងប្អូន មិត្តភ័ក្ត ក្រុមហ៊ុន រឺអង្គការ រឺអាចជាការជួបជុំ ប្រារព្ធពិធីផ្សេងៗ ជាច្រើនតាមចំណង់ ជាមួយធម្មជាតិ រួមផ្សំនិងអកាសាធាតុយ៉ាងអំណោយផល។

លក្ខណៈពិសេសមួយទៀត នៅខេមរ:លេហ្គើស៊ី អេកូរីសត អេនលេនដ៍  មានតំបន់ទាក់ទាញ នៅជុំវិញ ដូចជាឧទ្យានជាតិគីរីរម្យ  មានភ្លើងអគ្គីសនី ព្រោះនៅក្បែរ វារីអគ្គីសនីគីរីរម្យ មានប្រភពទឹកគ្រប់គ្រាន់ មានតំបន់កំសាន្ត បែបប្រវត្តិសាស្ត្រ និងបែបធម្មជាតិ និង មានហេដ្ឋារចនាសម្ព័ន្ធល្អ ជិតផ្លូវល្បឿនលឿន (ភ្នំពេញ ក្រុង ព្រះសីហនុ) និងផ្លូវជាតិលេខ៤ .ជិតក្រុងច្បារមន ជាតំបន់មិនទាន់មានសំណង់ធំៗ និងដីទំនេរច្រើន និងជាតំបន់មានសុវត្ថិភាព ,រមណីយដ្ឋានថ្មរូង តំបន់ទេសចរណ៍ ជនជាតិសួយ នឹងចំការតែ..ហើយអ្វី ដែលកាន់តែពិសេសទៀតនោះ នៅទីនេះ និងបង្កើត ជាសួនហាយ ត្រូប៉ូនិច..ចំការបន្លែអូកានិច កសិដ្ឋានចិញ្ចឹមឃ្មុំ ..កសិដ្ឋានចិញ្ចឹមសត្វ.. កសិដ្ឋានដំណាំផ្ទះកញ្ចក់ កសិដ្ឋានចិញ្ចឹមកង្កែប បង្កង  កន្លែងលេងកីឡា, ការបោះតង់ ការជួបជុំចុងសប្តាហ៍  កន្លែងអប់រំផ្នែកដាំដុះ ដែលមានអ្នកបច្ចេកទេស របស់ក្រុមហ៊ុនចាំជួយបណ្តុះបណ្តាល  កម្មវិធីសិល្បៈកំសាន្ត បែបប្រពៃណី និងសប្បាយភាពផ្សេង។ 

បើតាមការបញ្ជាក់ ពីលោក សាវ៉ាត វឌ្ឍនៈ  គម្រោងខេមរ:លេហ្គើស៊ី រីសត អេនលែ គឺជាទីក្រុងលំ នៅដ្ឋាន បែបរីសតដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា និងជាបែបស៊ីមផាកដំបូងគេ  ដែលទើបតែមាន នៅក្នុងប្រទេសកម្ពុជា។  ហើយអ្វីដែលជាលក្ខណៈពិសេសទៀតនោះនៅទីនេះមានទីលានវាយកូនហ្គោល ដែលជាកីឡាទាន់សម័យ ទីលានបាល់ទាត់  បាល់ទះ និងជាមជ្ឈមណ្ឌលលំហែរកំសាន្តដ៍សំបូរបែប សំរាប់មនុស្សសម័យថ្មី ដែលត្រូវការ ជីវិតបែបស៊ីវិល័យ ផ្សារភ្ជាប់និងបរិស្ថាន បែបធម្មជាតិ ហើយគំរោងទាំងមូល និង ប្រើពេលអភិវឌ្ឍន៍ ប្រមាណ៣ឆ្នាំ ឬតិចជាងនេះ ព្រោះហេដ្ឋារចនាសម្ពន្ធ័១ចំនួន បានលេចចេញ ជារូបរាងហើយនោះ ដូចជាកន្លែងចិញ្ចិមឃ្មុំ និងហេដ្ឋារចនាសម្ពន្ធ័១ចំនួនទៀត។

សូមជំរាបថា គំរោងខេមរ:លេហ្គើស៊ី អេកូរីសត ត្រូវបានវិនិយោគឡើង នៅលើផ្ទៃជាង២០០ហិចតា ហើយក្នុងដំណាក់កាលទី១ ធ្វើការអភិវឌ្ឍន៍លើផ្ទៃដី ទំហំ៧៥ហិចតា ដែលមាន៤ប្រភេទ។

-ប្រភេទ ទី១÷ ទំហំចាប់ពី (១៥×២៩) (៣៨×៦៥) មាន១៦៩ឡូត៍។

-ប្រភេទទី២÷ប្រភេទ  B1-B54 ទំហ៊ុំ ចាប់ពី (15×25)-(114×37) ប្រភេទ B55 ដល់ B71 ទំហ៊ុំ ចាប់ពី (30×30)-(75×74)មាន៧១ឡូត៍។

-ប្រភេទ ទី៣  C1 ដល់ C28  ទំហ៊ុំ (20×30)-(84×70); ប្រភេទ C29-C55 ទំហ៊ុ (14×100)-(80×150) ប្រភេទ C56-C67 ទំហ៊ុ (40×36)-(42×72) មាន67ឡូត៍។ 

-ប្រភេទ ទី៤ ប្រភេទ  D1-D22 ទំហ៊ំ (44×49)-(112×173); ប្រភេទ  D25-D64 ទំហ៊ំ  (25×30)-(44×33) និងប្រភេទ D65-D205 ទំហ៊ុំ (18×30)- (47×79)ដែលមាន ១៩៨ឡូត៍។

សូមជំរាបផងដែរ ក្នុងឪកាសក្រុងពាលី  បើកការដ្ឋានសាងសង់ភូមិឋានខេមរ:លេហ្គើស៊ី រីសត     អេន លេន នេះ  គីមានប្រូម៉ូសិនពិសេស ជូនអតិថិជនដែលចាប់អារម្មណ៍ ដែលតំលៃចាប់ពី9888$  ហើយកម្មវិធី ប្រូម៉ូសិនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី 20 ខែមករា នេះ រហូតដល់ថ្ងៃ២៨ខែកុម្ភះ ឆ្នាំ2022។

ចំពោះតំលៃ 15750$ សំរាប់អ្នកកក់មុន  និងចុះ20% នៅសល់  12600$ ហើយសំរាប់ការបង់រំលោះ គីក្នុងមួយខែ 245$ ហើយការបង់នេះ ពុំមានការប្រាក់នោះឡើយ

សំរាប់ព័ត៌មានលំអិត ទាក់ទង និងគម្រោង ខេមរ:លេហ្គើស៊ីរីសត អេន លេនដ៍ នេះ សូមទំនាក់ទំនង លេខទូរសព្ទ័ (011 999 003 / 010 999 003 / 098 999 337 / 066 999 337)៕

None



អត្ថបទបន្ទាប់


ជីប ម៉ុង លែន បើកលក់ជាផ្លូវការគម្រោង ផាក លែន ពោធិ៍ចិនតុង ជាមួយនឹងការផ្ដល់ជូនពិសេសបំផុត

ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការគម្រោង ផាក លែន ពោធិ៍ចិនតុង ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២…

អង់គ្លេសព្រមានមេដឹកនាំរុស្សី និងមេដឹកនាំចិនថា លោកខាងលិចនឹងក្រោកឈរប្រឆាំងរបបផ្តាច់ការ

ចក្រភពអង់គ្លេសនៅថ្ងៃសុក្រទី២១មករា នេះបាននិយាយព្រមានមេដឹកនាំរុស្សីលោក វ្លាឌីមៀរ ពូទីន និងមេដឹកនាំចិនលោកស៊ី ជីនពីងថា ប្រទេសលោកខាងលិចនឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ