មួយវិញទៀត កម្មវិធីនឹងមានបទបង្ហាញ និងការចែករំលែកបទពិសោធតាមការឆ្លើយតប និង បញ្ហារបស់សហគ្រិនក្នុងការទទួលហិរញ្ញប្បទានសម្រាប់អាជីវកម្ម ។ គោលដៅនៃកម្មវិធីនេះបានផ្តោតទៅលើ ការពង្រឹងសមត្ថភាពបន្ថែម សម្រាប់សហគ្រាសខ្នាតតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី ជាមួយនិងចំណេះដឹង ហិរញ្ញវត្ថុដើម្បីបង្កើនភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន និងមួយចំនែកទៀតជាការផ្តល់ជូនជា វេទិការសម្រាប់ការពង្រីកបណ្តាញទំនាក់ទំនងដើម្បីអាជីវកម្មតភ្ជាប់ជាមួយវិនិយោគិនដែលមានសក្តានុពល។
អ្វីដែលសំខាន់នោះគឺកម្មវិធីនេះបានអញ្ជើញវាគ្មិនកិត្តិយសធ្វើបទបង្ហាញ ក៏ដូចជា ចែករំលែកនូវ ចំណេះដឹងតារយៈការឆ្លើយសំណួរគន្លឺះសំខាន់ៗ ដល់ក្រុមហ៊ុនថ្មី សហគ្រាសធុនតូច និងមធ្យម និង ធុរកិច្ចបង្កើតថ្មី ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មក្នុងការពន្លឿនអាជីវកម្ម។
វាគ្មិនរបស់កម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនខ្មែរ មានដូចតទៅ៖
វាគ្មិនកិត្តិយស
លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគមធនាគារនៅកម្ពុជា
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
វាគ្មិនក្នុងកិច្ចពិភាក្សា
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង (ខេមបូឌា) ម.ក
លោក ប៉ែន វណ្ណដារ៉ុង នាយកឥណទានធនាគារហុងលីអុង ម.ក
លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក
លោក សយ មូល នាយកជាន់ខ្ពស់ការិយាល័យសេវាឥណទានធនាគារ អេស៊ីលីដា ម.ក
លោក ស៊ាន ធនិន អគ្គនាយកក្រុមហ៊ុនវិនិយោគ ស៊ីអ៊ីអូ ម៉ាស្ទើរក្លឹប ម.ក
អ្នកសម្របសម្រួលការពិភាក្សា
អ្នកស្រី ស៊ីម សុធារី នាយកក្រុមហ៊ុន 3S Consulting Co., Ltd
កម្មវិធីពិភាក្សាអំពីសហគ្រិនខ្មែរក្រោមប្រធានបទ៖ លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មបើកអោយចុះឈ្មោះដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ២០ ខែតុលា ២០២១។
សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3imQ0zO
សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតឱ្យសោះ!
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://bit.ly/2Y76llz
ឬទាក់ទងមកយើងតាមរយៈអ៊ីម៉ែល [email protected] or [email protected] និងលេខទូរសព្ទ 070 788 255 / 077 725
406៕