វិស័យខ្សែភាពយន្ត

ខ្សែភាពយន្តខ្មែរ ស្តីពី អំពើហិង្សាលើជនភៀសខ្លួននៅឆ្នាំ១៩៧៩ ធ្វើឱ្យយោធាថៃ ផ្ទុះប្រតិកម្មយ៉ាងខ្លាំង


ខ្សែភាពយន្តខ្មែរ «វាលពិឃាតទី២» ដែលរំឭកអំពើហិង្សាលើជនភៀសខ្លួនឆ្នាំ១៩៧៩ បានបង្កប្រតិកម្មពីមន្ត្រីយោធាថៃ ដែលអំពាវនាវឱ្យបែងចែករវាងសាច់រឿងភាពយន្ត និងឯកសារប្រវត្តិសាស្ត្រ។
ខ្សែភាពយន្តវាលពិឃាតទី២​_ដែលរំឭកសោកនាដកម្មជនភៀសខ្លួនខ្មែរធ្វើឱ្យថៃ
ដោយ

ខ្សែភាពយន្តថ្មីរបស់កម្ពុជា ដែលរំឭកពីអំពើហិង្សាលើជនភៀសខ្លួនខ្មែរអំឡុងដើមឆ្នាំ១៩៧៩ កំពុងបង្កប្រតិកម្មយ៉ាងខ្លាំងពីមន្ត្រីយោធាថៃ ដែលអំពាវនាវឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ និងបែងចែកឱ្យដាច់រវាងការនិទានរឿងតាមបែបភាពយន្ត និងឯកសារប្រវត្តិសាស្ត្រ។ តើខ្សែភាពយន្តវាលពិឃាតទី២ «ព្រំដែនឈាម» បានលើកឡើងពីសោកនាដកម្មអ្វីខ្លះ ទើបធ្វើឱ្យអាជ្ញាធរថៃ ចេញមុខឆ្លើយតបបែបនេះ?

ក្រោយការចាក់ផ្សាយខ្សែភាពយន្ត «វាលពិឃាតទី២» ដែលរំឭកសោកនាដកម្មជនភៀសខ្លួនខ្មែរ មន្ត្រីយោធាជាន់ខ្ពស់ថៃ បានអំពាវនាវឱ្យសាធារណជនបែងចែកឱ្យច្បាស់រវាងសាច់រឿងក្នុងខ្សែភាពយន្ត និងការកត់ត្រាប្រវត្តិសាស្ត្រផ្លូវការ។ ពួកគេបានលើកឡើងថា ខ្សែភាពយន្តនេះផ្អែកលើការចងចាំ និងបទពិសោធរបស់ជនភៀសខ្លួនខ្មែរ មិនមែនជាឯកសារបណ្ណសារផ្លូវការនោះទេ។ នេះបើយោងតាមកាសែតថៃ The Nation Thailand ចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា។

ទោះជាយ៉ាងណា មន្ត្រីថៃ ក៏បានទទួលស្គាល់ពីទុក្ខវេទនាដែលជនភៀសខ្លួនខ្មែរបានឆ្លងកាត់កាលពីអតីតកាល ទន្ទឹមនឹងការព្រមានថា ការយកបញ្ហាប្រវត្តិសាស្ត្រមកប្រើប្រាស់ដើម្បីបង្កអរិភាព អាចប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

គួររំឭកថា កាលពីថ្ងៃទី២៤ ខែតុលា ឧត្តមសេនីយ៍ ប្រ៉ាផាស សនចៃឌី (Prapas Sornchaidee) នាយកមជ្ឈមណ្ឌលព័ត៌មានរួមថៃ-កម្ពុជា (JIC) បានទទួលស្គាល់ពីទុក្ខវេទនារបស់ជនភៀសខ្លួនខ្មែរ អំឡុងពេលដែលពួកគេត្រូវបានកងយោធាថៃបង្ខំឱ្យត្រឡប់មកកម្ពុជាវិញនៅដើមឆ្នាំ១៩៧៩។ លោកបានបញ្ជាក់ថា អាជ្ញាធរថៃ កំពុងពិនិត្យខ្លឹមសារនៃខ្សែភាពយន្តនេះ ប៉ុន្តែលោកក៏បានលើកឡើងដែរថា បច្ចុប្បន្នមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់សម្រាប់ទាមទារឱ្យហាមឃាត់ការចាក់បញ្ចាំង ឬចាត់វិធានការតបតចំពោះខ្សែភាពយន្តនេះទេ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ការឈឺចាប់ពីអតីតកាល ដើម្បីកុំឱ្យបង្កភាពតានតឹងថ្មីរវាងប្រទេសជិតខាងទាំងពីរ។

ជាមួយគ្នានេះ អ្នកនាំពាក្យកងទ័ពថៃ ឧត្តមសេនីយ៍ត្រី វីនថៃ ស៊ុវ៉ារី (Winthai Suvaree) ក៏បានសង្កត់ធ្ងន់ដែរថា ការផលិតខ្សែភាពយន្តនេះផ្អែកលើការចងចាំផ្ទាល់ខ្លួន មិនមែនជាឯកសារប្រវត្តិសាស្ត្រផ្លូវការនោះទេ។ កងទ័ពថៃ ក៏បានណែនាំឱ្យសាធារណជនប្រើប្រាស់ព័ត៌មានដោយការប្រុងប្រយ័ត្ន និងពិចារណាបែងចែករវាងការនិទានរឿងបែបសិល្បៈ និងភស្តុតាងប្រវត្តិសាស្ត្រ ដោយផ្អែកលើប្រភពព័ត៌មានដែលអាចទុកចិត្តបាន៕




អត្ថបទបន្ទាប់


តើសង្គ្រាម AI កំពុងបំបែកបំបាក់ និងទាញអាស៊ាន ឱ្យធ្លាក់ចូលក្នុងការប្រកួតប្រជែងរវាងអាម៉េរិក និងចិន ឬយ៉ាងណា?

ការប្រកួតប្រជែង AI រវាងអាម៉េរិក និងចិនកំពុងដាក់សម្ពាធលើអាស៊ាន ហើយអ្នកវិភាគព្រមានថា យុទ្ធសាស្ត្រអព្យាក្រឹតភាពរបស់អាស៊ានអាចលែងគ្រប់គ្រាន់ …

ការនាំចេញរបស់ម៉ាឡេស៊ី ឈានដល់កម្រិតកំណត់ត្រា៣៨៤ពាន់លានដុល្លារ ត្រឹម៩ខែឆ្នាំនេះ ដោយសារតម្រូវការ AI កើនឡើងខ្លាំង

ការនាំចេញរបស់ម៉ាឡេស៊ីបានកើនឡើង៣៤% ដល់ជាង៣៨៤ពាន់លានដុល្លារក្នុង៩ខែដើមឆ្នាំ២០២៦ ដែលជាកំណត់ត្រាថ្មី ដោយសារតម្រូវការ AI និងបច្ចេកវិទ្យាឌ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ